Posted on Leave a comment

លោកមហាសេដ្ឋី Mohammed Serafi ជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ក្រុមហ៊ុន Makkah ដែលជាក្រុមហ៊ុនសំណង់ និងអភិវឌ្ឍន៍

លោក Mohammed Serafi គឺជាវិនិយោគិនម្នាក់ក្នុងចំណោមវិនិយោគិនធំបំផុតនៅក្នុងទីផ្សារភាគហ៊ុនរបស់អារ៉ាប៊ីសាអូឌីត ។ គាត់គឺជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ក្រុមហ៊ុន Makkah ដែលជាក្រុមហ៊ុនសំណង់ និងអភិវឌ្ឍន៍ និងក្រុមហ៊ុន Taiba Holding និង Bank Albilad ។ ក្រុមហ៊ុន Makkah បានគ្រប់គ្រងទ្រព្យសម្បត្តិលំនៅដ្ឋាន និងពាណិជ្ជកម្មនៅជិតទីក្រុង Grand Mosque រដ្ឋ Mecca រួមទាំងសណ្ឋាគារ Hilton ។ លោក Hamza គឺជាកូនប្រុសរបស់ Mohammed ដែលជាសមាជិកក្រុមប្រឹក្សាភិបាលរីឯកូនប្រុសម្នាក់ទៀតឈ្មោះ Anas គឺជាប្រធានក្រុមហ៊ុន Taiba Holding ដែលអ្នកគ្រប់គ្រងអចលនទ្រព្យ ។

ទ្រព្យសម្បត្តិ៖ Mohannad Al-Kharafi

លោក Mohannad Al-Kharafi គឺជាមហាសេដ្ឋីជនជាតិគុយវ៉ែតដែលមានទ្រព្យសម្បត្តិសុទ្ធប្រមាណ ១,២ ពាន់លានដុល្លារ ។ គាត់កើតនៅក្នុងត្រូលគ្រួសារ Kharafi ដែលមានទ្រព្យសម្បត្តិជាច្រើន ។ លោក Mohannad Al Kharafi គឺជាបងប្រុសម្នាក់ក្នុងចំណោមបងប្អូន ៧ នាក់ដែលបានទទួលមរតកភាគហ៊ុននៅក្នុងក្រុមហ៊ុន Kharafi Group ពីឪពុករបស់ពួកគេគឺលោក Mohammed ។

ក្រុមហ៊ុននេះដែលជាក្រុមហ៊ុនកាន់កាប់ដ៏ធំជាងគេនៅមជ្ឈឹមបូព៌ាដែលត្រូវបានដឹកនាំជាដោយ Nassar ដែលជាបងប្រុសច្បងរបស់លោក Mohannad ដែលបានបើកអាជីវកម្មនេះរហូតដល់មរណភាពរបស់គាត់ដោយមានជំងឺគាំងបេះដូងកាលពីខែ មេសា ឆ្នាំ ២០១១ ។ ចាប់តាំងពីពេលនោះមកបងប្រុសរបស់លោក Mohannad ឈ្មោះ Fawzi ជាអ្នកទទួលបន្ទុកក្រុមហ៊ុន ។ ជាមួយភាគហ៊ុននៅក្នុងក្រុមហ៊ុនជាច្រើនដូចជាធនាគារជាតិនៃគុយវ៉ែត និងក្រុមហ៊ុនទូរគមនាគមន៍ ។ គិតត្រឹមខែ មីនា ឆ្នាំ ២០១៣ លោក Mohannad Al-Kharafi និងបងប្អូនប្រុសរបស់គាត់ឈ្មោះ Fawzi និង Jassim ត្រូវបានគេនិយាយថាជាអ្នកមានបំផុតនៅប្រទេសគុយវ៉ែត ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply