លោក Reinold Geiger កើតនៅខែ កក្កដា ឆ្នាំ ១៩៤៧ គាត់គឺជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន L’Occitane en Provence ដែលជាក្រុមហ៊ុនលក់គ្រឿងសំអាងបារាំង ។
ទ្រព្យសម្បត្តិ៖ Reinold Geiger
លោក Reinold Geiger មានទ្រព្យសរុបប្រមាណ ១,៤ ពាន់លានដុល្លារគិតត្រឹមខែ មីនា ឆ្នាំ ២០១៤ ។ គាត់គឺជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន L’Occitane en Provence ដែលជាក្រុមហ៊ុនលក់គ្រឿងសំអាងបារាំងដែលមានមូលដ្ឋាននៅប្រទេសបារាំង ។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៦ ដោយលោក Olivier Baussan ។ ក្នុងឆ្នាំ ២០១០ ក្រុមហ៊ុន L’Occitane en Provence ត្រូវបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុនហុងកុង ។ ជាមួយនឹងទ្រព្យសម្បត្តិរបស់លោក Reinold Geiger មានចំនួន ១,៧ ពាន់លានដុល្លារ ។ នេះបើយោងតាមរយះទស្សនាវដ្តី Forbes បានឲ្យដឹងថាគាត់គឺជាអ្នកមានជាងគេនៅប្រទេសអូទ្រីស ។
លោក Reinold Geiger បានក្លាយជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន L’Occitane en Provence ដែលជាក្រុមហ៊ុនលក់គ្រឿងសំអាងបារាំងនៅឆ្នាំ ១៩៩៤ ។ គាត់បានចាប់ផ្តើមបង្កើតនិងអភិវឌ្ឍក្រុមហ៊ុនមួយដែលមានឈ្មោះថា AMS Packaging SA ដែលជាក្រុមហ៊ុនចែកចាយទឹកអប់ម៉ាកល្បីៗនិងគ្រឿងសំអាង ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖