Posted on Leave a comment

លោកមហាសេដ្ឋី Carl Bennet ជាប្រធានក្រុមហ៊ុនបច្ចេកវិទ្យាវេជ្ជសាស្ត្រ និងជាម្ចាស់ក្រុមហ៊ុនបោះពុម្ភ Elanders

លោក Carl Bennet កើតនៅឆ្នាំ ១៩៥១ ដែលជាពាណិជ្ជករជនជាតិស៊ុយអែត ។ គាត់គឺជាប្រធានក្រុមហ៊ុនបច្ចេកវិទ្យាវេជ្ជសាស្ត្រ និងជាម្ចាស់ក្រុមហ៊ុនបោះពុម្ភ Elanders ។ គាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច និងបរិញ្ញាប័ត្រអនុបណ្ឌិតពីសាកលវិទ្យាល័យ Gothenburg ។

អាជីព៖

លោក Carl Bennet គឺជាម្ចាស់ភាគហ៊ុនដ៏សំខាន់របស់ក្រុមហ៊ុន Lifco ក្រុមហ៊ុន Getinge និងក្រុមហ៊ុន Elanders និងក្រុមហ៊ុនដទៃទៀតផងដែរ ។ គិតត្រឹមខែ វិច្ឆិកា ឆ្នាំ ២០១៥ យោងតាមរយះទស្សនាវដ្តី Forbes បានឲ្យដឹងថាទ្រព្យសម្បត្តិរបស់គាត់មានចំនួន ២,៨ ពាន់លានដុល្លារអាមេរិក ។

លោក Carl Bennet គឺជាអ្នកជំនាញជនជាតិស៊ុយអែត និងជាអ្នកគ្រប់គ្រងក្រុមហ៊ុនចំនួនបួននៅលើទីផ្សារភាគហ៊ុន Stockholm ។ ការកាន់កាប់របស់គាត់រួមមានក្រុមហ៊ុនអាជីវកម្ម Lifco ក្រុមហ៊ុនផ្គត់ផ្គង់ឱសថ Arjo និងក្រុមហ៊ុនបោះពុម្ព Elanders ។ ហើយគាត់ក៏ជាអ្នកគ្រប់គ្រងក្រុមហ៊ុនផលិតផលវេជ្ជសាស្ត្រ Getinge ផងដែរ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply