Posted on Leave a comment

លោកមហាសេដ្ឋី Marc Ladreit de Lacharrière ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន FIMALAC

លោក Marc Ladreit de Lacharrière កើតនៅថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ១៩៤០ គាត់គឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន FIMALAC ។ យោងតាមរយះបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោករបស់ទស្សនាវដ្តី Forbes ឆ្នាំ ២០១៦ គាត់ត្រូវបានជាប់ចំណាត់ថ្នាក់លេខ ៧២២ ជាមួយនឹងទ្រព្យសម្បត្តិសរុប ២,៤ ពាន់លានដុល្លារអាមេរិក ។

អាជីព៖

លោក Marc បានធ្វើការឱ្យក្រុមហ៊ុន L’Oréal អស់រយៈពេល ១៥ ឆ្នាំ បន្ទាប់មកគាត់បានបម្រើការឲ្យក្រុមហ៊ុន Duff & Phelps ។ គាត់គឺជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Renault, L’Oréal, Groupe Casino, Gilbert Coullier, Cassina និងក្រុមហ៊ុន Canal Plus ។ គាត់ក៏ជាប្រធាននៃអង្គការ Comité national des conseillers du commerce extérieur de la France (គណៈកម្មាធិការជាតិប្រឹក្សាពាណិជ្ជកម្មបរទេសរបស់បារាំង) និងជាសមាជិកនៃគណៈកម្មាធិការពិគ្រោះយោបល់នៃ Banque de France និងជាអតីតសមាជិកគណៈកម្មាធិការនៃក្រមហ៊ុន Bilderberg Group ផងដែរ ។

ទ្រព្យសម្បត្តិ៖ Marc Ladreit de Lacharrière

លោក Marc Ladreit de Lacharrière គឺជាពាណិជ្ជករជនជាតិបារាំងដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ២,៨ ពាន់លានដុល្លារគិតត្រឹមខែ មេសា ឆ្នាំ ២០១៦ យោងតាមទស្សនាវដ្តី Forbes ។ គាត់មានទំនាក់ទំនងល្អបំផុតជាមួយនឹងក្រុមហ៊ុន Financière Marc de Lacharrière (FIMALAC) ដែលបច្ចុប្បន្នគាត់គឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply