Posted on Leave a comment

លោកមហាសេដ្ឋី Vladimir Yevtushenkov ជាប្រធានក្រុមហ៊ុន Sistema ដែលជាក្រុមហ៊ុនផលិតប្រេង និងឧស្ម័ន

លោក Vladimir Yevtushenkov កើតនៅថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ១៩៤៨ គាត់គឺជាប្រធានក្រុមហ៊ុន Sistema ដែលជាក្រុមហ៊ុនផលិតប្រេង និងឧស្ម័ន ។ គាត់គឺជាមនុស្សសំខាន់ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនវិនិយោគហិរញ្ញវត្ថុរបស់រុស្ស៊ី និងមានការគ្រប់គ្រងលើប្រព័ន្ធអាជីវកម្ម ។ ក្រុមហ៊ុន Sistema គឺជាម្ចាស់ភាគហ៊ុនធំដំបូងគេនៅក្នុងក្រុមហ៊ុនត្រួសត្រាយផ្លូវទូរគមនាគមន៍ចល័តរបស់រុស្ស៊ីគឺ VimpelCom ។

ក្រុមហ៊ុននេះគឺជាអាជីវកម្មដំបូងគេរបស់ប្រទេសរុស្ស៊ីដែលត្រូវបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុនញូវយ៉កក្នុងខែ វិច្ឆិកា ឆ្នាំ ១៩៩៦ ។ បច្ចុប្បន្ននេះក្រុមហ៊ុន Sistema គឺជាម្ចាស់ភាគហ៊ុនធំជាងគេនៅក្នុងក្រុមហ៊ុន MTS ដែលជាក្រុមហ៊ុនទូរគមនាគមន៍ធំបំផុតរបស់រុស្ស៊ី ។ នៅឆ្នាំ ២០០៩ ក្រុមហ៊ុន Sistema ក៏បានទិញអាជីវកម្មផលិតប្រេងក៏ដូចជាទិញអាជីវកម្មផលិតឧស្ម័ននៅសាធារណរដ្ឋ Bashneft ផងដែរ។

ទ្រព្យសម្បត្តិ៖ Vladimir Yevtushenkov

នៅឆ្នាំ ២០១៤ យោងតាមរយះទស្សនាវដ្តី Forbes បានឲ្យដឹងថាគាត់គឺជាអ្នកជំនួញម្នាក់មានជាងគេបំផុតនៅប្រទេសរុស្ស៊ីជាមួយទ្រព្យសម្បត្តិសុទ្ធប្រហែល ៨,៣ ពាន់លានដុល្លារ ។ នេះបើយោងតាមរយះទស្សនាវដ្តី Forbes ឆ្នាំ ២០១៦ បានឲ្យដឹងថាគាត់បានជាប់ចំណាត់ថ្នាក់លេខ ៧២២ ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ២,៤ ពាន់លានដុល្លារ

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply