Posted on Leave a comment

លោកមហាសេដ្ឋី Koh Wee Meng ជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Fragrance Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនៅប្រទេសសិង្ហបុរី

ទ្រព្យសម្បត្តិ៖ Koh Wee Meng

លោក Koh Wee Meng គឺជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Fragrance Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនៅប្រទេសសិង្ហបុរី ។ គាត់គឺជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យម្នាក់ជាមួយនឹងសម្បត្តិសរុបប្រមាណ ១,៤ ពាន់លានដុល្លារគិតត្រឹមខែ សីហា ឆ្នាំ ២០១៣ ។ ប្រាក់ចំណូលរបស់គាត់ធ្វើឱ្យគាត់បានក្លាយជាអ្នកមានជាងគេបំផុតទី ១៧ នៅក្នុងបញ្ជីអ្នកមានបំផុតទាំង ៥០ របស់ប្រទេសសិង្ហបុរី ។ លោក Wee Meng បានចាប់ផ្តើមបង្កើតទ្រព្យសម្បត្តិរបស់គាត់តាមរយះអាជីវកម្មលក់គ្រឿងអលង្ការរបស់គ្រួសារគាត់ក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ។

ក្រុមហ៊ុន Fragrance Group គឺជាក្រុមហ៊ុនមួយដែលទិញនិងលក់អចលនទ្រព្យលំនៅដ្ឋានដែលមានតំលៃសមរម្យនិងដំណើរការសណ្ឋាគារតម្លៃសមរមួយ ។ នៅឆ្នាំ ២០១២ លោក Wee Meng បានប្រែក្លាយសណ្ឋាគារ Fragrance ទៅជាសណ្ឋាគារលំដាប់ពិភពលោក ។ ឥឡូវនេះគាត់កំពុងពង្រីកក្រុមហ៊ុនរបស់គាត់ទៅជាវិស័យអភិវឌ្ឍន៍អចលនទ្រព្យពាណិជ្ជកម្ម។ នៅត្រីមាសចុងក្រោយក្រុមហ៊ុនមួយនេះត្រូវបានគេរាយការណ៍ថាមាន ២ ភាគ ៣ នៃប្រាក់ចំណេញហើយវាបានកើនឡើងដល់ ៣៥ លានដុល្លារខណៈដែលប្រាក់ចំណូលរបស់វាបានកើនឡើង ៤៩ ភាគរយរហូតដល់ ១២០ លានដុល្លារ ។ ហើយក្រុមហ៊ុននេះក៏មានការពាក់ព័ន្ធទៅនឹងគម្រោងពង្រីក Changi Suites ដែលជាអគារលំនៅដ្ឋាន​ និងពាណិជ្ជកម្មផងដែរ ។

នៅឆ្នាំ ២០១២ ក្រុមហ៊ុន Global Premium ក៏បានបង្កើនប្រាក់ចំនូលរបស់ខ្លួនជាមួយនឹងការកើនឡើងនៃចំនួនភ្ញៀវទេសចរនៅក្នុងប្រទេសសិង្ហបុរី​ផងដែរ ។ នៅខែ ឧសភា លោក Wee Meng ក៏បានទិញភាគហ៊ុនបន្ថែមនៅក្នុងក្រុមហ៊ុន Tee Land ផងដែរ ។ ចំណែកឯសណ្ឋាគារ Parc Sovereign ទី ២ របស់ Wee Meng ត្រូវបានគេរំពឹងថានឹងបើកដំណើរការនៅឆ្នាំ ២០១៤ ផងដែរ ។

ប្រភព៖ ​Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply