លោកស្រី Johnelle Hunt គឺជាសហស្ថាបនិករបស់ក្រុមហ៊ុន J.B. Hunt ដែលជាក្រុមហ៊ុនដឹកជញ្ជូនទំនិញសាធារណៈធំជាងគេនៅសហរដ្ឋអាមេរិក ។ គិតត្រឹមខែ កញ្ញាឆ្នាំ ២០១៥ គាត់មានទ្រព្យសម្បត្តិសរុបចំនួន ២,២ ពាន់លានដុល្លារអាមេរិក ។
ទ្រព្យសម្បត្តិ៖ Johnelle Hunt
លោកស្រី Johnelle Hun គឺជាអ្នកជំនួញជនជាតិអាមេរិកម្នាក់ដែលមានទ្រព្យសម្បត្តិសរុប ៣.២ ពាន់លានដុល្លារ ។ គាត់គឺជាសហស្ថាបនិករបស់ក្រុមហ៊ុនដឹកជញ្ជូន J.B. Hunt (JHBT) ដែលជាក្រុមហ៊ុនដឹកទំនិញយក្សរបស់អាមេរិក ។ ក្រុមហ៊ុននេះបានផ្តល់សេវាកម្មដឹកជញ្ជូនដល់អតិថិជនជាច្រើនដូចជាប្រទេសកាណាដា អាមេរិក និងម៉ិកស៊ិក ។ មួយឆ្នាំបន្ទាប់ពីការស្លាប់របស់ស្វាមីរបស់គាត់នៅឆ្នាំ ២០០៦ លោកស្រី Johnelle បានលាលែងពីក្រុមហ៊ុនប៉ុន្តែគាត់នៅតែជាម្ចាស់ភាគហ៊ុនធំរបស់ខ្លួនដែលកាន់កាប់ ១៧% នៃក្រុមហ៊ុន ។ លើសពីនេះទៅទៀតនៅក្នុងឆ្នាំ ២០១២ លោកស្រីត្រូវបានគេតែងតាំងជាស្ត្រីឆ្នើមប្រចាំឆ្នាំដោយមូលនិធិស្ត្រីនៃរដ្ឋ Arkansas សម្រាប់ការរួមចំណែករបស់គាត់ចំពោះសហគមន៍ ។
គិតត្រឹមឆ្នាំ ២០១៨ លោកស្រី Johnelle Hunt មានទ្រព្យសម្បត្តិជាង ៣ ពាន់លានដុល្លារដែលធ្វើឱ្យគាត់បានក្លាយជាស្ត្រីម្នាក់ក្នុងចំណោមស្ត្រីមានជាងគេបំផុតនៅសហរដ្ឋអាមេរិក ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖