Posted on Leave a comment

លោកស្រីមហាសេដ្ឋី Hanni Toosbuy Kasprzak ជាប្រធានក្រុមហ៊ុន ECCO ដែលជាក្រុមហ៊ុនផលិតស្បែកជើងរបស់ប្រទេសដាណឺម៉ាក

លោកស្រី Hanni Toosbuy Kasprzak កើតនៅឆ្នាំ ១៩៥៧ ដែលជាមហាសេដ្ឋីជនជាតិដាណឺម៉ាក ។ គាត់គឺជាប្រធានក្រុមហ៊ុន ECCO ដែលជាក្រុមហ៊ុនផលិតស្បែកជើងរបស់ប្រទេសដាណឺម៉ាក ។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងដោយឪពុករបស់គាត់ក្នុងឆ្នាំ ១៩៦៣ ។ 

ទ្រព្យសម្បត្តិ៖ Hanni Toosbuy Kasprzak

លោកស្រី Hanni Toosbuy Kasprzak គឺជាពាណិជ្ជករជនជាតិដាណឺម៉ាកដែលមានទ្រព្យសម្បត្តិសរុប ២,៧ ពាន់លានដុល្លារ ។ គាត់បានក្លាយជាម្ចាស់ក្រុមហ៊ុនផលិតស្បែកជើងរបស់ប្រទេសដាណឺម៉ាកគឺក្រុមហ៊ុន Ecco ដែលត្រូវបានបង្កើតឡើងដោយឪពុករបស់គាត់ក្នុងឆ្នាំ ១៩៦៣ ។ ក្រុមហ៊ុននេះបានចែកចាយផលិតផលរបស់ខ្លួននៅក្នុងប្រទេសជាង ៩០ និងមានហាងជាង ១០០០ កន្លែង ។ លោកស្រី Hanni បានចាប់ផ្តើមចូលប្រឡូកក្នុងអាជីវកម្មរបស់គ្រួសារបន្ទាប់ពីគាត់បានបញ្ចប់ការសិក្សា ។ គាត់ក៏មានឱកាសរៀនពីការគ្រប់ផ្នែកនៃប្រតិបត្តិការរបស់ក្រុមហ៊ុនដោយផ្លាស់ប្តូរពីនាយកដ្ឋានមួយទៅផ្នែកមួយទៀត ។ នៅឆ្នាំ ១៩៩៧ បន្ទាប់ពីគាត់បានបញ្ចប់ការឈប់សំរាកនៅប្រទេសអាឡឺម៉ង់គាត់ក៏បានវិលត្រលប់ទៅប្រទេសដាណឺម៉ាកវិញដើម្បីបន្តកាន់កាប់តំណែងជាប្រធានក្រុមហ៊ុន ។

លោកស្រី Hanni ក៏មានតួនាទីជាអនុប្រធានធនាគារ Sydbank ដែលជាធនាគារធំទី ៤ របស់ប្រទេសដាណឺម៉ាកផងដែរ ។ ស្វាមីរបស់គាត់ឈ្មោះ Dieter Kasprzak គឺជាប្រធានក្រុមហ៊ុនរចនាម៉ូដនៅរោងចក្រផលិតស្បែកជើងឈានមុខគេជាច្រើនមុនពេលចូលរួមជាមួយក្រុមហ៊ុន Ecco ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply