Posted on Leave a comment

លោកមហាសេដ្ឋី Horst Wortmann ជាស្ថាបនិករបស់ក្រុមហ៊ុន Wortmann KG ដែលជាក្រុមហ៊ុនផលិតស្បែកជើង

លោក Horst Wortmann គឺជាស្ថាបនិករបស់ក្រុមហ៊ុន Wortmann KG ដែលជាក្រុមហ៊ុនផលិតស្បែកជើង ។ ក្រុមហ៊ុននេះត្រូវបានបង្កើតទ្បើងក្នុងឆ្នាំ ១៩៦៧ ។ បច្ចុប្បន្នក្រុមហ៊ុនមានប្រាក់ចំណូលប្រហែល ១.១ ពាន់លានដុល្លារដែលផលិតស្បែកជើងបានជាង ៥០ លានគូជារៀងរាល់ឆ្នាំនិងមានហាងជាង ១៥.០០០+ នៅក្នុងប្រទេសចំនួន ៧០ ។ ក្រុមហ៊ុនមួយនេះត្រូវបានគេចាត់ទុកថាជាក្រុមហ៊ុនឈានមុខគេក្នុងទីផ្សារផលិតស្បែកជើងរបស់ស្ត្រី ។ ផលិតផលរបស់់ក្រុមហ៊ុននេះរួមមាន Tamaris, Marco Tozzi, Caprice, Jana និង s.liver ។ 

ទ្រព្យសម្បត្តិ៖ Horst Wortmann

លោក Horst Wortmann កើតនៅទីក្រុង Detmold ប្រទេសអាល្លឺម៉ង់ ។ យោងតាមរយះទស្សនវដ្តី Forbe បានឲ្យដឹងថាគាត់ត្រូវបានគេចាត់ចូលទៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីនៅលើពិភពលោកដែលជាអ្នកមានជាងគេបំផុតនៅប្រទេសអាល្លឺម៉ង់ ។ ក្មួយប្រុសរបស់គាត់ឈ្មោះ Jens Beining គឺជាអ្នកកាន់កាប់ក្រុមហ៊ុន Novi Footwear ដែលមានមូលដ្ឋាននៅទីក្រុងហុងកុងដែលបានទិញក្នុងឆ្នាំ ១៩៩៣ ។ លោក Jens Beining ក៏ជាអ្នកគ្រប់ក្រុមហ៊ុន Wortmann Schuh-Holding KG ជាមួយបុគ្គលិកប្រហែល ១.១០០ នាក់នៅទូទាំងពិភពលោកនិងកម្លាំងពលកម្មសរុប ៣០.០០០ នាក់ ។ 

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply