លោក Bruce Halle កើតនៅថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ១៩៣០ ដែលជាអ្នកជំនួញជនជាតិអាមេរិក ។ គាត់គឺជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Discount Tire ដែលជាក្រុមហ៊ុនផលិតសំបកកង់រថយន្ត ។ គាត់គឺជាអ្នកមានជាងគេបំផុតនៅទីក្រុង Phoenix រដ្ឋ Arizona ។ គាត់បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Eastern Michigan ។
អាជីព៖
លោក Bruce Halle បានបង្កើតក្រុមហ៊ុនលក់សំបកកង់រថយន្ត និងជាអ្នកផលិតសំបកកង់រថយន្ត ។ នៅឆ្នាំ ១៩៦០ គាត់បានបើកអាជីវកម្មផលិតសំបកកង់រថយន្តនៅទីក្រុង Ann Arbor រដ្ឋ Michigan ។ ក្រោយមកវាបានប្រែក្លាយទៅជាក្រុមហ៊ុន Discount Tire ហើយបានវាបានបង្កើតសាខាដល់ជាង ៩០០ នៅក្នុងរដ្ឋចំនួន ២៨ ក្នុងឆ្នាំ ២០១៤ ។ គិតត្រឹមឆ្នាំ ២០១៤ គាត់គឺជាអ្នកមានជាងគេបំផុតនៅលើពិភពលោកជាមួយនឹងទ្រព្យសម្បត្តិនៅសហរដ្ឋអាមេរិកនិងអ្នកមានជាងគេបំផុតនៅរដ្ឋអារីហ្សូណាដោយមានទ្រព្យសម្បត្តិប្រមាណ ៦ ពាន់លានដុល្លារ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖