លោក Martin & Olivier Bouygues គឺជាម្ចាស់ភាគហ៊ុនធំនៃក្រុមហ៊ុន Bouygues Group ដែលប្រតិបត្តិការនៅក្នុងប្រទេសជាង ១០០ ក្នុងវិស័យសំណង់ទូរគមនាគមន៍និងប្រព័ន្ធផ្សព្វផ្សាយ ។ លោក Martin បានក្លាយជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនអស់រយៈពេលជាងពីរទសវត្សរ៍មកហើយចំណែកឯបងប្រុសរបស់គាត់គឺជាអគ្គនាយករងនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន SCDM ។ ឪពុករបស់ពួកគេបានចាប់ផ្តើមបង្កើតក្រុមហ៊ុននេះទ្បើងនៅក្នុងឆ្នាំ ១៩៥២ ។
ក្រុមហ៊ុននេះមានបុគ្គលិកជាង ៥០.០០០ នាក់និងប្រតិបត្តិការនៅក្នុងប្រទេសជាង ៨០ រួមមានបារាំងស្វីសហុងកុងកាណាដាម៉ិកស៊ិកសិង្ហបុរីនិងឥណ្ឌា ។ ក្រុមហ៊ុន Bouygues Group ដែលជាក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំជាងគេទី ៣ របស់ប្រទេសបារាំង ។ លោក Martin & Olivier Bouygues ក៏ជាម្ចាស់រោងចក្រផលិតស្រាទំពាំងបាយជូរដ៏ល្បីល្បាញ Chateau Montrose ដែលពួកគេបានទិញក្នុងឆ្នាំ ២០០៦ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖