លោក Xu Shihui គឺជាប្រធានក្រុមហ៊ុន Dali Foods Team ដែលជាក្រុមហ៊ុនផលិតភេសជ្ជៈ និងអាហារសម្រន់របស់ប្រទេសចិន ។ ក្រុមហ៊ុនមួយនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈក្នុងខែ វិច្ឆិកា ឆ្នាំ 2015 នៅលើទីផ្សារភាគហ៊ុនហុងកុង ។ លោក Xu គឺជាប្រធានក្រុមហ៊ុន Dali Foods Group ចាប់តាំងពីឆ្នាំ 2014 និងបម្រើការជាប្រធានក្រុមហ៊ុន Fujian Dali Foods Group ចាប់តាំងពីឆ្នាំ 1992 ។ គិតត្រឹមខែ មីនា ឆ្នាំ 2016 យោងតាមរយះទស្សនាវដ្ដី Forbes បានប៉ាន់ប្រមាណថាទ្រព្យសម្បត្តិរបស់គាត់មានចំនួន 3.2 ពាន់លានដុល្លារ ។ ប្រពន្ធរបស់គាត់ឈ្មោះ Chen Liling និងកូនស្រី Xu Yangyang បានកាន់កាប់ភាគហ៊ុន 85% នៃក្រុមហ៊ុន Dali Foods Group តាមរយៈក្រុមហ៊ុនគ្រួសាររបស់ពួកគេគឺក្រុមហ៊ុន Divine Foods ។
ការអភិវឌ្ឍន៍អចលនទ្រព្យ
នៅឆ្នាំ 1988 លោក Xu Shihui បានអះអាងថានឹងវិនិយោគ 1.2 លានដុល្លារ RMB នៅក្នុងរោងចក្រមួយនៅស្រុកកំណើតរបស់គាត់ ប៉ុន្តែក្រោយមកគាត់មានបំណងសាងសង់សណ្ឋាគារជំនួសវិញ ។ ទោះបីជាការវិនិយោគលើសណ្ឋាគារឯកជនត្រូវបានហាមឃាត់នៅពេលនោះក៏ដោយ ។ ទោះជាយ៉ាងណាក៏ដោយនៅពេលដែលការសាងសង់ត្រូវបានបញ្ចប់ភ្លាមៗ គោលនយោបាយរបស់រដ្ឋាភិបាលត្រូវបានផ្លាស់ប្តូរដើម្បីអនុញ្ញាតឱ្យម្ចាស់ឯកជនមានសណ្ឋាគាររបស់ពួកគេ ។ លោក Xu បានក្លាយជាម្ចាស់សណ្ឋាគារលំដាប់ផ្កាយបីឯកជនដំបូងគេនៅក្នុងប្រទេសចិន ។ បន្ទាប់មកគាត់បានចាប់ផ្តើមវិនិយោគក្នុងការអភិវឌ្ឍលំនៅឋាន និងរមណីយដ្ឋាននានាក្នុងខេត្ត Fujian ។
នៅទសវត្សរ៍ឆ្នាំ 1990 គាត់បានចាប់ផ្តើមជំរុញអាជីវកម្មអចលនទ្រព្យរបស់គាត់ទៅកាន់ទីក្រុងប៉េកាំង និងសៀងហៃ ។ គាត់បានធ្វើការបណ្តាក់ទុនលើវិស័យអចលនទ្រព្យជាច្រើននៅក្នុងប្រទេសអូស្ត្រាលីក្នុងទសវត្សរ៍ឆ្នាំ 1990 ។ ក្នុងឆ្នាំ 2005 កាសែត New York Times បានរាយការណ៍ថាគាត់បានផ្លាស់ប្តូរគ្រួសាររបស់គាត់ទៅទីក្រុង Darwin ប្រទេសអូស្ត្រាលី ។ គាត់បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មតាមរយៈការរៀនពីចម្ងាយពីសាកលវិទ្យាល័យ Adelaide ។ ក្នុងកំឡុងឆ្នាំ 2003-04 លោក Xu គឺជាអ្នកបរិច្ចាគបុគ្គលដ៏ធំបំផុតដល់សាខា NSW នៃគណបក្សការងារអូស្ត្រាលី ។
ក្នុងទសវត្សរ៍ឆ្នាំ 2000 គាត់ក៏បានពង្រីកអាជីវកម្មរបស់គាត់ដោយទទួលបានក្រុមហ៊ុនដែលបានចុះបញ្ជីរួមមានក្រុមហ៊ុន Shimao Holdings (ចុះបញ្ជីនៅផ្សារហ៊ុនសៀងហៃ) និងក្រុមហ៊ុន Shimao International (ពីមុនបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុនហុងកុង) ខណៈដែលក្រុមហ៊ុនចុងក្រោយនេះត្រូវបានធ្វើឯកជនភាវូបនីយកម្មក្នុងឆ្នាំ 2007 ។ ក្រុមហ៊ុន Shimao Property ត្រូវបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុនហុងកុងក្នុងឆ្នាំ 2006។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)