Posted on Leave a comment

លោកមហាសេដ្ឋី Desmond Lim Siew Choon ជាអ្នកគ្រប់គ្រង Pavilion Mall ដែលជាមជ្ឈមណ្ឌលផ្សារទំនើបមួយនៅកណ្តាលទីក្រុង Kuala Lumpur

លោក Desmond Lim Siew Choon គឺជាអ្នកគ្រប់គ្រង Pavilion Mall ដែលជាមជ្ឈមណ្ឌលផ្សារទំនើបមួយនៅកណ្តាលទីក្រុង Kuala Lumpur ។ ផ្សារទំនើបគឺជាទ្រព្យសកម្មដ៏សំខាន់នៃ Pavilion Real Estate Investment Trust របស់គាត់ ដែលនៅក្នុងនោះគាត់ និងប្រពន្ធរបស់គាត់មានភាគហ៊ុន 37.35% ។

លោក Desmond Lim បានចាប់ផ្តើមប្រលូកនៅក្នុងវិស័យអចលនទ្រព្យដើម្បីបង្កើត ខុនដូ និងអគារការិយាល័យជាមួយក្រុមហ៊ុនអចលនទ្រព្យ Khuan Choo Group ក្នុងទសវត្សរ៍ឆ្នាំ 1980 ។ គាត់ក៏បានកាន់កាប់ភាគហ៊ុន 12.85% នៅក្នុងក្រុមហ៊ុន Nan Hai Corp. ដែលត្រូវបានចុះបញ្ជីនៅទីក្រុងហុងកុង ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យដែលជាម្ចាស់ក្រុមហ៊ុនដែលផលិត និងលក់ផលិតផលថែរក្សាសម្រស់ Crabtree & Evelyn ។ 

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply