Posted on Leave a comment

លោកមហាសេដ្ឋី Eric Smidt ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Harbor Freight Tools

លោក Eric Smidt គឺជាអ្នកជំនួញជនជាតិអាមេរិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Harbor Freight Tools ដែលប្រតិបត្តិការលក់គ្រឿងបណ្តុំ Hardware និងលក់រាយជាង 700 កន្លែងនៅក្នុងរដ្ឋចំនួន 47 និងទទួលបានប្រាក់ចំណូលប្រហែល 2 ពាន់លានដុល្លារ យោងតាមរយះរបាយការណ៍របស់ Moody’s Investors Service ក្នុងខែ មេសា ឆ្នាំ 2012។

ជីវប្រវត្តិ៖

លោក Eric L. Smidt កើតនៅទីក្រុង Los Angeles រដ្ឋ California ក្នុងឆ្នាំ 1960 ។ គាត់បានបញ្ចប់ការសិក្សានៅវិទ្យាល័យ Grant នៅ Van Nuys ដែលជាសាលារដ្ឋក្នុងទីក្រុង Los Angeles ។ នៅឆ្នាំ 1977 ក្នុងវ័យជំទង់របស់ Smidt គាត់បានចាប់ផ្តើមការងារដំបូងរបស់គាត់ដែលជាអ្នកដឹកជញ្ជូនទំនិញឲ្យក្រុមហ៊ុន Harbor ជាមួយឪពុករបស់គាត់នៅក្នុងអគារតូចមួយនៅ North Hollywood រដ្ឋ California ។ ដើមឡើយក្រុមហ៊ុនមួយនេះត្រូវបានគេស្គាល់ថាជា Harbor Freight & Salvage Co., ។

លោក Eric បានណែនាំពីការបង្កើតថ្មីរបស់ក្រុមហ៊ុនក្នុងការកាត់ផ្តាច់ឈ្មួញកណ្តាល ហើយចាប់ផ្តើមទទួលបានឧបករណ៍ដោយផ្ទាល់ពីរោងចក្រទៅកាន់អតិថិជន ។ នៅឆ្នាំ 1985 គាត់ត្រូវបានគេតែងតាំងជាប្រធានក្រុមហ៊ុននៅពេលគាត់មានអាយុ 25 ឆ្នាំ ហើយគាត់បានបម្រើការរហូតដល់ឆ្នាំ 1999 នៅពេលដែលគាត់បានក្លាយជា CE​O ។ ក្នុងឆ្នាំ 2001 លោក Eric ត្រូវបានគេចាត់ចូលទៅក្នុងបញ្ជីឈ្មោះសហគ្រិនកំពូលម្នាក់ក្នុងចំណោមសហគ្រិនប្រចាំឆ្នាំរបស់ Ernst & Young ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply