Posted on Leave a comment

លោកមហាសេដ្ឋី Yasumitsu Shigeta & family ជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Hikari Tsushin

លោក Shigeta គឺជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Hikari Tsushin ដែលត្រូវបានចុះបញ្ជីក្នុងទីក្រុងតូក្យូ ។ គាត់បានចាប់ផ្តើមបង្កើតក្រុមហ៊ុន Hikari Tsushin ទ្បើងក្នុងឆ្នាំ 1988 ។ ទ្រព្យសម្បត្តិរបស់គាត់បានកើនឡើងដល់ 42 ពាន់លានដុល្លារ ។ នេះបើយោងតាមរ​យះទស្សនាវដ្តី Forbes បានឲ្យដឹងថាគាត់ត្រូវបានចាត់ចូលទៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកក្នុងឆ្នាំ 2005 ។

នៅឆ្នាំ 1988 នៅពេលគាត់មានអាយុ 22 ឆ្នាំ លោក Shigeta បានចាប់ផ្តើមបង្កើតក្រុមហ៊ុន Hikari Tsushin ដែលជាអ្នកចែកចាយទូរស័ព្ទដៃដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងតូក្យូប្រទេសជប៉ុន ។ ហើយក្រុមហ៊ុនមួយនេះត្រូវបានចុះបញ្ជីនៅ Jasdaq ក្នុងខែ កុម្ភៈ ឆ្នាំ 1996  ។ លោក Shigeta រកប្រាក់ចំណូលបានរាប់ពាន់លានក្នុងឆ្នាំ 1999 គិតត្រឹមខែ ធ្នូជាមួយនឹងទ្រព្យសម្បត្តិប្រហែល 25 ពាន់លានដុល្លារ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply