Posted on Leave a comment

លោកមហាសេដ្ឋី Philip Anschutz ជាអ្នកវិនិយោគនៅលើវិស័យអចលនទ្រព្យ និងផ្លូវដែក

លោក Philip Anschutz កើតនៅថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ១៩៣៩ ដេលជាសហគ្រិនជនជាតិអាមេរិក ។ លោក Philip បានទិញយកក្រុមហ៊ុនខួងយករ៉ែពីឪពុកគាត់ឈ្មោះ Circle A Drilling ក្នុងឆ្នាំ 1961 ដោយទទួលបានផលចំណេញជាច្រើននៅ Wyoming ។ គាត់គឺជាអ្នកវិនិយោគនៅលើវិស័យអចលនទ្រព្យ និងផ្លូវដែក ។ គាត់បានចាប់ផ្តើមវិនិយោគនៅក្នុងក្រុមហ៊ុនកម្សាន្ត និងជាសហស្ថាបនិករបស់ក្រុមហ៊ុន Major League Soccer ក៏ដូចជាក្រុមជាច្រើនរួមមាន Los Angeles Galaxy, Chicago Fire, Houston Dynamo, San Jose Earthquakes និង New York/New Jersey MetroStars ។

លោក Philip បានកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុន Los Angeles Lakers, Los Angeles Kings និងកន្លែងនានារួមទាំងមជ្ឈមណ្ឌល Staples, The O2, London និងមជ្ឈមណ្ឌល StubHub ។ នេះបើយោងតាមរយះទស្សនាវដ្ដី Forbes បានឲ្យដឹងថាគាត់ត្រូវបានគេចាត់ចូលទៅក្នុងបញ្ចីឈ្មោះមហាសេដ្ឋីពិភពលោកដែលជាអ្នកមានជាងគេនៅសហរដ្ឋអាមេរិកជាមួយនឹងទ្រព្យសម្បត្តិសរុបប្រមាណ 11 ពាន់លានដុល្លារគិតត្រឹមឆ្នាំ 2014 ។

ជីវិតដំបូង៖ 

លោក Anschutz កើតនៅទីក្រុង Russell រដ្ឋ Kansas ដែលជាកូនប្រុសរបស់លោកស្រី Marian (née Pfister) និង Frederick Benjamin Anschutz ។ គាត់មានបងស្រីម្នាក់ឈ្មោះ Sue Anschutz-Rodgers ដែលជាអ្នកចិញ្ចឹមសត្វនៅរដ្ឋ Colorado ។ ឪពុករបស់គាត់គឺជាមហាសេដ្ឋីប្រេង និងជាអ្នកវិនិយោគដីធ្លី ដែលបានវិនិយោគលើកសិដ្ឋាននៅក្នុងរដ្ឋ Colorado, Utah និង Wyoming ហើយបន្ទាប់មកគាត់ក៏បានចាប់ផ្តើមចូលប្រលូកទៅក្នុងអាជីវកម្មខួងយកប្រេង។

លោក Carl Anschutz ជីតារបស់ Anschutz ដែលជាជនជាតិអាឡឺម៉ង់ដែលធ្វើចំណាកស្រុកពីប្រទេសរុស្ស៊ីដោយបានចាប់ផ្តើមបង្កើតធនាគារ Farmers State នៅ Russell រដ្ឋ Kansas ។ លោក Anschutz ធំទ្បើងនៅ Russell, Wichita, និង Hays, Kansas ជាកន្លែងដែលគាត់រស់នៅក្បែរ Bob Dole ។ ប៉ុន្មានឆ្នាំក្រោយមកគាត់បានចូលរួមចំណែកក្នុងយុទ្ធនាការនយោបាយរបស់ Dole ។ គាត់បានបញ្ចប់ការសិក្សាពីវិទ្យាល័យ Wichita East ក្នុងឆ្នាំ 1957 ដោយបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកធុរកិច្ចពីសាកលវិទ្យាល័យ Kansas ក្នុងឆ្នាំ 1961 និងបានក្លាយជាសមាជិកនៃ Sigma Chi Fraternity ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply