Posted on Leave a comment

លោកមហាសេដ្ឋី Alexander Abramov ជាប្រធានម្នាក់ក្នុងចំណោមមេដឹកនាំរបស់ក្រុមហ៊ុន Evraz ដែលជាក្រុមហ៊ុនផលិតដែកដ៏ធំបំផុតរបស់រុស្ស៊ី

លោក Alexander Grigoryevich Abramo​v កើតនៅឆ្នាំ 1959 ដែលជាអតីតអ្នកវិទ្យាសាស្ត្រ ។ គាត់គឺជាប្រធានម្នាក់ក្នុងចំណោមមេដឹកនាំរបស់ក្រុមហ៊ុន Evraz ដែលជាក្រុមហ៊ុនផលិតដែកដ៏ធំបំផុតរបស់រុស្ស៊ី ។ ចាប់តាំងពីឆ្នាំ 1998 មកគាត់បានប្រមូលផ្តុំនូវរោងចក្រផលិតដែកដ៏ធំបំផុតនៅក្នុងប្រទេសរុស្ស៊ី ដែលមានបុគ្គលិកចំនួន 125,000 នាក់ដែលគាត់បានគ្រប់គ្រងប្រហែល 22 ភាគរយនៃទិន្នផលដែកសរុបរបស់ប្រទេស ជាមួយនឹងប្រាក់ចំណូលប្រចាំឆ្នាំចំនួន 20 ពាន់លានដុល្លារ ។ ដៃគូអាជីវកម្ម និងសម្ព័ន្ធមិត្ត Aleksandr Frolov និង Roman Abramovich របស់លោក Abramov ត្រូវបានចុះទៅក្នុងបញ្ជីឈ្មោះដោយទស្សនាវដ្តី Forbes ក្នុងខែ មីនា ឆ្នាំ 2015 ដែលមានទ្រព្យសម្បត្តិសរុបប្រមាណ 4.3 ពាន់លានដុល្លារ ។ លោក Alexander Abramov បានបញ្ចប់ការសិក្សាពីវិទ្យាស្ថានរូបវិទ្យា និងបច្ចេកវិទ្យានៅទីក្រុងមូស្គូ។

អាជីព៖

ក្រុមហ៊ុន EvrazHolding គឺជាផលិតផលនៃការរីកចម្រើនរបស់ប្រទេសរុស្ស៊ីចាប់តាំងពីវិបត្តិហិរញ្ញវត្ថុឆ្នាំ 1998 ។ លោក Abramov មិនមានអានុភាពផ្នែកនយោបាយ ឬធនធានហិរញ្ញវត្ថុដើម្បីជួយគាត់ទទួលបានអត្ថប្រយោជន៍ពីការធ្វើឯកជនភាវូបនីយកម្មដ៏វឹកវររបស់ប្រទេសរុស្ស៊ីក្នុងទសវត្សរ៍ឆ្នាំ 1990 ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះក្រុមហ៊ុន Evraz-Holding បានលេចចេញជាក្រុមហ៊ុនអាជីវកម្មរួមបញ្ចូលគ្នាយ៉ាងសកម្មបំផុតមួយនៅក្នុងប្រទេសរុស្ស៊ី ។ ទ្រព្យសម្បត្តិរបស់វារួមមាន រោងម៉ាស៊ីនផលិតដែកធំៗចំនួនបី អណ្តូងរ៉ែធ្យូងថ្មចំនួន 3 និងរោងចក្រចម្រាញ់រ៉ែជាច្រើន ព្រមទាំងកំពង់ផែពាណិជ្ជកម្មដ៏ធំមួយឈ្មោះ Nakhodka នៅភាគខាងកើតនៃប្រទេសរុស្ស៊ី ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply