Posted on Leave a comment

លោកមហាសេដ្ឋី Alex Beard ជាជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Glencore ដែលប្រតិបត្តិការប្រេងនៅទូទាំងពិភព និងជាក្រុមហ៊ុនរុករករ៉ែយក្សដ៏ធំបំផុត

លោក Alex Beard គឺជាជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Glencore ដែលប្រតិបត្តិការប្រេងនៅទូទាំងពិភព និងជាក្រុមហ៊ុនរុករករ៉ែយក្សដ៏ធំបំផុត។ ទ្រព្យសម្បត្តិរបស់គាត់បានកើនឡើងយ៉ាងខ្លាំងដោយសារការកើនឡើង 213% នៃតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Glencore ។ គាត់ត្រូវបានតែងគេតាំងជាអ្នកគ្រប់គ្រងនៅនាយកដ្ឋានរបស់ក្រុមហ៊ុន Glencore ក្នុងឆ្នាំ 2007 ។

លោក Alex បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Oxford ជាមួយនឹងសញ្ញាប័ត្រផ្នែកជីវគីមី ។ គាត់បានក្លាយជាមហាសេដ្ឋីដំបូងនៅពេលដែលក្រុមហ៊ុន Glencore ត្រូវបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុនទីក្រុងឡុងដ៍ក្នុងឆ្នាំ 2011 ។ ហើយគាត់មានភាគហ៊ុនប្រមាណ 2% នៅក្នុងក្រុមហ៊ុន Glencore ដែលមានទ្រព្យសម្បត្តិដ៏ច្រើនតាមរយះក្រុមហ៊ុន Glencore ដែលជាក្រុមហ៊ុនផលិតប្រេង និងឧស្ម័ន កសិកម្ម និងការជីកយករ៉ែ ។

ក្រុមហ៊ុន Glencore បានបញ្ចប់ការច្របាច់បញ្ចូលគ្នាដ៏ធំក្នុងឆ្នាំ 2013 ជាមួយនឹងក្រុមហ៊ុន Xstrata ហើយបន្ទាប់មកវាជាក្រុមហ៊ុនរុករករ៉ែដ៏ធំជាងគេនៅលំដាប់ទី 4 នៅលើពិភពលោក។ ចាប់តាំងពីពេលនោះមក Glencore បានទម្លាក់ក្រុមហ៊ុន Xstrata ពីឈ្មោះរបស់វាទាំងស្រុង។ មុនពេលចូលរួមជាមួយនឹងក្រុមហ៊ុន Glencore លោក Alex បានចំណាយពេលប្រាំឆ្នាំជាអ្នកជំនួញប្រេងនៅ BP ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply