លោក Kevin Plank កើតនៅថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ១៩៧២ គាត់គឺជាសហគ្រិន និងជាអ្នកជំនួញជនជាតិអាមេរិក។ គាត់ត្រូវបានគេស្គាល់ថាជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Under Armor ដែលជាអ្នកផលិតសម្លៀកបំពាក់កីឡា និងស្បែកជើងកីទ្បាដែលមានមូលដ្ឋាននៅប្រទេស Baltimore ។
ជីវិតដំបូង៖
លោក Kevin Plank ធំឡើងនៅក្នុងទីក្រុង Kensington រដ្ឋ Maryland នៅក្បែរជាយក្រុង Washington D.C ។ ឪពុករបស់គាត់ឈ្មោះ William គឺជាអ្នកអភិវឌ្ឍដីធ្លីដ៏លេចធ្លោម្នាក់ហើយម្ដាយរបស់គាត់ឈ្មោះ Jayne (née Harper) គឺជាអតីតចៅហ្វាយក្រុង Kensington ដែលបានបន្តដឹកនាំការិយាល័យនីតិកម្ម និងកិច្ចការអន្តររដ្ឋាភិបាលនៅក្រសួងការបរទេសនៅសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់ប្រធានាធិបតី Ronald Reagan ។
លោក Kevin បានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ St.John ។ ក្រោយមកគាត់បានចូលរៀននៅសាកលវិទ្យាល័យ Maryland ដែលបានបញ្ចប់ការសិក្សានៅឆ្នាំ ១៩៩៦។ លោក Kevin បានរៀបការជាមួយ Desiree Guerzon ក្នុងឆ្នាំ ២០០៣។ ហើយនៅឆ្នាំ ២០១៣ គាត់បានទិញវិមានមួយនៅ Georgetown នៃរដ្ឋវ៉ាស៊ីនតោនក្នុងតម្លៃ ៧,៨៥ លានដុល្លារ។
ទ្រព្យសម្បត្តិ៖ Kevin Plank
លោក Kevin Plank គឺជាអ្នកជំនួញជនជាតិអាមេរិកម្នាក់ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួនប្រមាណ ១,៥ ពាន់លានដុល្លារ។ គាត់គឺជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Under Armor Inc ដែលជាក្រុមហ៊ុនផលិតសម្លៀកបំពាក់កីទ្បា និងស្បែកជើងកីទ្បា។ លោក Kevin បានបញ្ចប់ការសិក្សានៅវិទ្យាល័យហើយបានបន្តការសិក្សានៅសាកលវិទ្យាល័យ Maryland ក្នុងមុខជំនាញរដ្ឋបាលធុរកិច្ច។ នៅពេលគាត់កំពុងសិក្សានៅមហាវិទ្យាល័យគាត់បានចាប់ផ្តើមអាជីវកម្មដំបូងរបស់គាត់ដែលជាអ្នកលក់ដែលទាក់ទងនឹងទិវានៃក្តីស្រឡាញ់។ បន្ទាប់ពីបញ្ចប់ការសិក្សារបស់នៅមហាវិទ្យាល័យគាត់បានបង្កើតគំនិត និងបានចាប់ផ្តើមស្វែងរកសម្ភារៈដែលនឹងធ្វើអ្វីដែលគាត់ចង់បាន។
ហើយនៅឆ្នាំ ១៩៩៩ លោក Kevin បានបង្កើតក្រុមហ៊ុនមួយដែលមានឈ្មោះថា Under Armor ដែលបានដាក់ការផ្សាយពាណិជ្ជកម្មមួយនៅក្នុងទស្សនាវដ្តី ESPN ដែលធ្វើឲ្យមានការបញ្ជាទិញយ៉ាងច្រើនដល់ទឹកប្រាក់ជាង ១ លានដុល្លារដែលបានធ្វើឱ្យក្រុមហ៊ុនរបស់គាត់មានការរីកចម្រើនយ៉ាងខ្លាំង។ ចាប់តាំងពីពេលនោះមកឈ្មោះរបស់គាត់ត្រូវបានគេដាក់បញ្ចូលទៅក្នុងបញ្ជីជាសហគ្រិនដែលជាមនុស្សម្នាក់ដ៏ជោគជ័យនៅអាយុវ័យ ៤០ ឆ្នាំ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)