លោក Georg F. W. Schaeffler កើតនៅថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ១៩៦៤ គាត់គឺជាមហាសេដ្ឋីជំនួញជនជាតិអាឡឺម៉ង់ដែលជាម្ចាស់ក្រុមហ៊ុន INA Holding Schaeffler GmbH & Co. KG ដែលជាអ្នកកាន់កាប់ភាគហ៊ុន ៨០% នៅក្នុងក្រុមហ៊ុន Schaeffler AG ។ ហើយគាត់ក៏ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Schaeffler Group និងជាសមាជិកនៃក្រុមប្រឹក្សាត្រួតពិនិត្យ Continental AG ។
ជីវិតដំបូង៖
លោក Schaeffler កើតនៅទីក្រុង Erlangen ប្រទេសអាល្លឺម៉ង់ ។ ចាប់ពីឆ្នាំ ១៩៨៦ ដល់ឆ្នាំ ១៩៩០ គាត់បានសិក្សាផ្នែកធុរកិច្ច និងផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ St. សាលាច្បាប់ ។ ហើយក្រោយមកគាត់បានបម្រើការពីរឆ្នាំនៅក្នុងកងកំលាំងប្រដាប់អាវុធនៅប្រទេសអាឡឺម៉ង់ដែលធ្វើឲ្យគាត់បានទ្បើងឋានៈជាអនុសេនីយឯកនៅក្នុងកងទ័ពអាកាសបម្រុងផងដែរ ។
អាជីព៖
លោក Schaeffler បានពង្រីកក្រុមហ៊ុននៅក្នុងរយៈពេលជាច្រើនឆ្នាំ ។ នៅឆ្នាំ ១៩៩៩ គាត់បានកាន់កាប់ក្រុមហ៊ុនផលិតរថយន្តអាឡឺម៉ង់ LuK GmbH ហើយនៅឆ្នាំ ២០០២ គាត់បានកាន់កាប់ក្រុមហ៊ុន FAG Kugelfischer ដែលជាក្រុមហ៊ុនផលិតកូនបាល់ ។ បន្ទាប់ពីបានចំណាយអស់ ១៥ កោដិដុល្លារក្នុងឆ្នាំ ២០០៨ ក្រុមហ៊ុន Schaeffler Group ដែលទើបនឹងបានបង្កើតថ្មីបានទិញយកគ្រឿងបន្លាស់រថយន្តយក្ស និងជាក្រុមហ៊ុនផលិតសំបកកង់ដ៏ធំជាងគេមួយនៅលើពិភពលោកគឺក្រុមហ៊ុន Continental AG ។ ក្រុមហ៊ុន Schaeffler Group មានបុគ្គលិកជាង ៨០.០០០ នាក់នៅលើផ្ទៃដី ១៧០ ដែលមានទីតាំង ៤៩ ប្រទេសផ្សេងគ្នា ។
ទ្រព្យសម្បត្តិ៖ Georg F. W. Schaeffler
មហាសេដ្ឋីជំនួញជនជាតិអាឡឺម៉ង់គឺលោក Georg Schaeffler មានទ្រព្យសម្បត្តិសរុបប្រមាណ ១២,៩ ពាន់លានដុល្លារអាមេរិកគិតត្រឹមខែ មេសា ឆ្នាំ ២០១៩ ។ ហើយគាត់ត្រូវបានគេចាត់ទុកថាជាអ្នកគ្រប់គ្រងក្រុមហ៊ុនផលិតរថយន្ត និងគ្រឿងម៉ាស៊ីនរថយន្ត និងក្រុមហ៊ុនផលិតកូនបាល់ដ៏ធំបំផុតនៅលើពិភពលោក ។
នេះបើតាមរយះយោងតាមទស្សនាវដ្តី Forbes បានឲ្យដឹងថាលោក Schaeffler មានទ្រព្យសម្បត្តិចំនួន ២០,១ ពាន់លានដុល្លារអាមេរិក ។ កាលពីខែ ឧសភា ឆ្នាំ ២០១៦ លោក Schaeffler បានជាប់ចំណាត់ថ្នាក់លេខ ៣៩ នៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកដោយទស្សនាវដ្តី Forbes និងជាប់ចំណាត់ថ្នាក់លេខ ៤ ដែលជាអ្នកមានជាងគេបំផុតនៅក្នុងប្រទេសអាល្លឺម៉ង់ ។ ទ្រព្យសម្បត្តិរបស់គាត់នឹងម្តាយរបស់គាត់គឺលោកស្រី Maria-Elisabeth Schaeffler ត្រូវបានគេប៉ាន់ស្មានថាមានចំនួន ៣៤ ពាន់លានដុល្លារ ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)