Posted on Leave a comment

លោកមហាសេដ្ឋី Iskander Makhmudov ជាស្ថាបនិក និងជាម្ចាស់ក្រុមហ៊ុន (UGMK) ដែលជាក្រុមហ៊ុនផលិតលោហធាតុដ៏ធំជាងគេទី ៤ នៅប្រទេសរុស្ស៊ី

លោក Iskander Makhmudov កើតនៅថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ១៩៦៣ នៅទីក្រុង Bukhara រដ្ឋ Uzbek SSR គាត់គឺជាអ្នកជំនួញជនជាតិរុស្ស៊ី និងជាអ្នកសប្បុរសធម៏ ។

យោងតាមរយះសារព័ត៌មាន Yekaterinburg News បានហៅគាត់ថាជាអ្នកឧស្សាហកម្មដ៏លេចធ្លោម្នាក់ និងសកម្មជនស៊ីវិលរបស់ប្រទេសរុស្ស៊ីដែលបានចូលរួមបរិច្ចាគទៅលើវិភាគទានជាង ១ ពាន់លានដុល្លារដល់បុព្វហេតុសង្គមស៊ីវិល និងមនុស្សធម៌ចាប់តាំងពីឆ្នាំ ២០០១ ។ ការផ្លាស់ប្តូររបស់ប្រទេសនេះបានចូលទៅក្នុងទីផ្សារសេរីមូលធនទ្រព្យសម្បត្តិ និងវិបុលភាពសេដ្ឋកិច្ច។

យោងតាមទស្សនាវដ្តី Forbes បានអោយដឹងថាលោក Iskander គឺជាអ្នកមានជាងគេនៅលំដាប់ទី ២២ នៅប្រទេសរុស្ស៊ី ។ នេះបើយោងតាមទស្សនាវដ្តី Forbes បានរាយការណ៍ថាទ្រព្យសម្បត្តិរបស់គាត់មានចំនួន ៦,៥ ពាន់លានដុល្លារគិតត្រឹមថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១៤ ។

សប្បុរសធម៏៖

លោក Makhmudov បានផ្តល់ថវិកាជាងមួយពាន់លានដុល្លារដល់បុព្វហេតុសប្បុរសធម៌ក្នុងរយៈពេលមួយទសវត្សរ៍ចុងមកក្រោយនេះដែលបានផ្តល់ជំនួយដល់គ្លីនិក ផ្ទះសម្បែងសម្រាប់ក្មេងកំព្រា និងអតីតយុទ្ធជននៅក្នុងសង្គ្រាមផងដែរ ។ យោងតាមសារព័ត៌មាន Yekaterinburg បានអោយដឹងថា “ក្នុងឆ្នាំ ២០១១ គ្លីនិកទាំងនោះបានពង្រីកប្រតិបត្ដិការរបស់ពួកគេដើម្បីបម្រើដោយឥតគិតថ្លៃមិនត្រឹមតែកុមារ និងបុគ្គលិក UMMC ប៉ុណ្ណោះទេប៉ុន្តែថែមទាំងកុមារពិការ ក្មេងកំព្រា និងកុមារមកពីគ្រួសារដែលជួបការលំបាកនៅក្នុងសហគមន៍ផងដែរ” ។

ទ្រព្យសម្បត្តិ៖ Iskander Makhmudov

លោក Iskander Makhmudov គឺជាអ្នកជំនួញម្នាក់ដែលមានទ្រព្យសម្បត្តិចំនួន ៩,៣ ពាន់លានដុល្លារ ។ គាត់គឺជាស្ថាបនិក និងជាម្ចាស់ក្រុមហ៊ុន Uralskaya Gorno-Metallurgicheskaya Kompaniya Holding ដែលជាក្រុមហ៊ុនផលិតលោហធាតុដ៏ធំជាងគេទី ៤ និងជាម្ចាស់ក្រុមហ៊ុនផលិតទង់ដែងដ៏ធំជាងគេទី ២ នៅប្រទេសរុស្ស៊ី ។

លោក Iskander បានប្រលូកចូលនៅក្នុងអាជីពអាជីវកម្មដំបូងរបស់គាត់ជាមួយក្រុមហ៊ុន Trans-World Group ដែលជាអ្នកធ្វើពាណិជ្ជកម្មដែកដ៏ធំបំផុតនៅក្នុងប្រទេសរុស្ស៊ីនៅពេលនោះ ។ ហើយគាត់បានបន្តកាន់មុខតំណែងអាជីវកម្មជាច្រើនទៀតរហូតដល់គាត់បានបង្កើតក្រុមហ៊ុន UGMK ផ្ទាល់ខ្លួនមួយដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុន Ural Mining និងក្រុមហ៊ុន Metallurg​ical Company (UMMC) ក្នុងឆ្នាំ ១៩៩៩ ដែលជាក្រុមហ៊ុនផលិតក្បាលម៉ាស៊ីន និងឧបករណ៍លក់ដ៏ធំជាងគេនៅប្រទេសរុស្ស៊ី ។

លោក Iskander បានបង្កើតភាពជាដៃគូជាមួយក្រុមហ៊ុនផ្លូវដែកនៅក្នុងប្រទេសរុស្ស៊ីដែលបានគ្រប់គ្រងដោយរដ្ឋ និងក្រុមហ៊ុនផលិតម៉ាស៊ីនយក្សបារាំង Alstom ។ នៅពេលដែលគាត់កាន់តែមានភាពលេចធ្លោក្នុងមជ្ឈដ្ឋានជំនួញលោក Iskander ក៏បានបង្កើនការចូលរួមរបស់គាត់ក្នុងបុព្វហេតុសង្គមស៊ីវិល និងមនុស្សធម៌ដោយបានបរិច្ចាគទឹកប្រាក់ជាង ១ ពាន់លានដុល្លារចាប់តាំងពីឆ្នាំ ២០០១ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply