លោក Hary Tanoesoedibjo គឺជាអ្នកជំនួញ និងជាអ្នកនយោបាយនៅប្រទេសឥណ្ឌូនេស៊ី ។ គាត់គឺជាប្រធានក្រុមហ៊ុន PT MNC Investama Tbk ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ ។ គាត់គឺជាស្ថាបនិកនៃក្រុមហ៊ុន MNC Group ដែលជាអ្នកត្រួតពិនិត្យ និងជាអ្នកអភិវឌ្ឍនៅក្នុងក្រុមហ៊ុន ។
ក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយព័ត៌មានគាត់មានតួនាទីជាប្រធានក្រុមហ៊ុន PT Global Mediacom Tbk ចាប់តាំងពីឆ្នាំ ២០០២ និងជាប្រធានក្រុមហ៊ុន RCTI ចាប់តាំងពីឆ្នាំ ២០០៣-២០០៨ និងឆ្នាំ ២០១០ មកដល់ពេលបច្ចុប្បន្ននេះ ។ គាត់គឺជាប្រធានក្រុមហ៊ុន PT MNC Sky Vision Tbk ចាប់តាំងពីឆ្នាំ ២០០៦ ។ ហើយគាត់ក៏មានតួនាទីជាប្រធានក្រុមហ៊ុន PT MNC Kapital Indonesia Tbk ចាប់តាំងពីខែ កក្កដា ឆ្នាំ ១៩៩៩ និងជាប្រធានការិយាល័យរបស់ក្រុមហ៊ុន PT MNC Securities ចាប់តាំងពីខែ កុម្ភះ ឆ្នាំ ២០០៤ ។ គាតក៏ជាអ្នកគ្រប់គ្រងក្រុមហ៊ុន PT Global ដែលជាក្រុមហ៊ុនដឹកជញ្ជូន និងសេវាកម្មចាប់តាំងពីខែ មីនា ឆ្នាំ ២០១០ ។
លោក Hary ក៏ជាប្រធានក្រុមហ៊ុន PT MNC Land Tbk ចាប់តាំងពីខែ មេសា ឆ្នាំ ២០១១ និងជាប្រធានក្រុមហ៊ុន PT MNC Energi ចាប់តាំងពីខែ កុម្ភៈ ឆ្នាំ ២០១២ ។ គាត់មានតួនាទីជាវាគ្មិននៅក្នុងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ ។ គាត់បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យមួយចំនួននៅក្នុងវិស័យហិរញ្ញវត្ថុ សាជីវកម្ម និងការវិនិយោគ និងការគ្រប់គ្រង ។
ជីវិតដំបូង៖
លោក Hary កើតនៅថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ១៩៦៥ ដែលបានរស់នៅតំបន់ Surabaya នៅភាគខាងកើតកោះជ្វាប្រទេសឥណ្ឌូនេស៊ី ។ បន្ទាប់ពីបានបញ្ចប់ការសិក្សានៅវិទ្យាល័យគាត់បានសិក្សានៅសកលវិទ្យាល័យ Carleton ជាមួយបងប្អូននឹងបងប្អូនជីដូនមួយរបស់គាត់នៅប្រទេសកាណាដា ។ នៅឆ្នាំ ១៩៨៨ គាត់បានទទួលបរិញ្ញាបត្រផ្នែកពាណិជ្ជកម្មហើយក្រោយមកគាត់បានក្លាយជាគ្រូបង្រៀនផ្នែករដ្ឋបាលពាណិជ្ជកម្មនឹងបានបញ្ចប់នៅឆ្នាំ ១៩៨៩ នៅសាកលវិទ្យាល័យ Ottawa ។
ទ្រព្យសម្បត្តិ៖ Hary Tanoesoedibjo
លោក Hary Tanoesoedibjo គឺជាសហគ្រិនជនជាតិឥណ្ឌូនេស៊ីដែលមានទ្រព្យសម្បត្តិសុទ្ធប្រមាណ ១,៩ ពាន់លានដុល្លារ ។ គាត់គឺជានាយកប្រតិបត្តិនៃក្រុមហ៊ុន MNC Group ដែលជាក្រុមហ៊ុនគ្រប់គ្រងលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឈានមុខគេនៅប្រទេសឥណ្ឌូនេស៊ី ។ គាត់បានបញ្ចប់ការសិក្សាផ្នែកពាណិជ្ជកម្មនៅសាកលវិទ្យាល័យ Carleton នៅរដ្ឋ Ottawa ប្រទេសកាណាដាដែលមានសញ្ញាប័ត្រអនុបណ្ឌិតពីសាកលវិទ្យាល័យ ។
លោក Hary បានចាប់ផ្តើមបង្កើតក្រុមហ៊ុន PT. Bhakti Investama នៅក្នុងឆ្នាំ ១៩៨៩ ហើយប៉ុន្មានឆ្នាំក្រោយមកនៅក្នុងអំឡុងពេលមានវិបត្តិផ្នែកហិរញ្ញវត្ថុនៅឥណ្ឌូនេស៊ីគាត់បានទិញយកក្រុមហ៊ុន PT. Bitmantra Citra ហើយក្រោយមកគាត់បានប្តូរឈ្មោះក្រុមហ៊ុនរបស់គាត់ទៅជា Global Mediacom ។ ហើយមិនយូរប៉ុន្មានគាត់បានបើកដំណើរការក្រុមហ៊ុន PT. Media Nusantara Citra ។ ប៉ុន្មានឆ្នាំមកនេះក្រុមហ៊ុនរបស់គាត់បានរីកចម្រើនទៅជាមហាអំណាចប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដែលកាន់កាប់លើវិស័យផ្សេងៗគ្នាជាច្រើនដូចជាវិទ្យុ ទូរទស្សន៍ ទីភ្នាក់ងារផ្សាយពាណិជ្ជកម្ម ការបោះពុម្ពឯកសារ ទូរគមនាគមន៍ គេហទំព័រអនឡាញ និងបានសហការជាមួយនឹងក្រុមហ៊ុនចំនួនជាង ៥០ ផ្សេងទៀត ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)