Posted on Leave a comment

លោកមហាសេដ្ឋី Tsai Wan-lin ជាស្ថាបនិកនៃក្រុមហ៊ុន Lin-Yuan Group រួមបញ្ចូលទាំងក្រុមហ៊ុន Cathay Financial Holdings ដែលជាក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុដ៏ធំជាងគេមួយនៅតៃវ៉ាន់

លោក Tsai Wan-lin កើតនៅថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ១៩២៤ គាត់គឺជាអ្នកជំនួញជនជាតិតៃវ៉ាន់ ។ គាត់ត្រូវបានគេចាត់ទុកថាជាមហាសេដ្ឋីម្នាក់ដោយបានជាប់ចំណាត់ថ្នាក់ទី ៥ នៅលើពិភពលោកដោយមានទ្រព្យសម្បត្តិសរុប ១២,២ ពាន់លានដុល្លារអាមេរិក ។ នៅពេលមរណភាពរបស់គាត់ក្នុងឆ្នាំ ២០០៤ លោក Tsai បានបន្សល់ទុកនូវទ្រព្យសម្បត្តិចំនួន ៤,៦ ពាន់លានដុល្លារ (១៥៦,៣ ពាន់លានដុល្លារតៃវ៉ាន់) ។ ហើយគាត់គឺជាមហាសេដ្ឋីដែលមានជាងគេបំផុតដោយបានជាប់ចំណាត់ថ្នាក់ទី ៩៤ នៅលើពិភពលោក ។ លោក Tsai បានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនមួយដែលមានឈ្មោះ Lin Yuan Team ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុដ៏ធំនៅតៃវ៉ាន់ ។

លោក Tsai បានចាប់ផ្តើមមុខជំនួញនៅតៃប៉ិដោយការចាប់ផ្តើមរកស៊ីលក់សណ្តែកសៀងនៅលើទីផ្សារជាមួយកូនប្រុសរបស់គាត់កាលពីនៅក្មេង ។ លោក Tsai បានចុះកុងត្រាជាមួយសហករណ៍ឥណទានទី ១០ របស់ទីក្រុងតៃប៉ិនៅក្នុងឆ្នាំ ១៩៦០ ។ រយះពេល ២ ឆ្នាំក្រោយមកពួកគេបានបង្កើតគោលនយោបាយដែលបានចាប់ផ្តើមបង្កើតក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានឈ្មោះថា Cathay នៅអំទ្បុងពេលមរណភាពរបស់លោក Tsai បានបន្សល់ទុកនូវក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដ៏ធំជាងគេនៅតៃវ៉ាន់ ។

ក្នុងរយៈពេលមួយទសវត្សរ៍មកនេះក្រុមហ៊ុន Lin Yuan Team បានពង្រីកក្រុមហ៊ុនរបស់ខ្លួនដ៏ធំបំផុតនៅតៃវ៉ាន់ ។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Cathay ត្រូវបានធានារ៉ាប់រងឡើងវិញនៅឆ្នាំ ១៩៩២ ។ លោក Tsai ត្រូវបានគេជ្រើសរើសជាទីប្រឹក្សាវ័យចំណាស់ជាងគេនៃសាធារណរដ្ឋចិនក្នុងឆ្នាំ ២០០០ ។

លោក Tsai បានទទួលមរណភាពដោយសារបញ្ហាបេះដូងនៅអាយុ ៨១ ឆ្នាំនៅមជ្ឈមណ្ឌលសុខភាពទូទៅនៃកោះតៃប៉ិដែលគាត់បានបង្កើតឡើងក្នុងឆ្នាំ ១៩៧៧ ។ គាត់បានសម្រាកព្យាបាលនៅមន្ទីរពេទ្យអស់រយៈពេល ៦ ឆ្នាំហើយ ។ គាត់បានរៀបការជាមួយលោកស្រី Chou Pao-chin ហើយពួកគេមានកូន ៧ នាក់ផងដែរ ។

ទ្រព្យសម្បត្តិ៖ Tsai Wan-lin

លោក Tsai Wan-lin គឺជាស្ថាបនិកនៃក្រុមហ៊ុន Lin-Yuan Group ដែលរួមបញ្ចូលទាំងក្រុមហ៊ុន Cathay Financial Holdings ដែលជាក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុដ៏ធំជាងគេមួយនៅតៃវ៉ាន់ ។ កូនប្រុសរបស់គាត់ឈ្មោះថា Hong-tu ដែលបច្ចុប្បន្នជាអ្នកគ្រប់គ្រងក្រុមហ៊ុនកាន់កាប់របស់គាត់ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងធនាគារ សំណង់ ។លោក Tsai គឺជាមហាសេដ្ឋីតៃវ៉ាន់ដែលបានជាប់ចំណាត់ថ្នាក់ទី ៩៤ នៅក្នុងបញ្ជីឈ្មោះអ្នកមានបំផុតទាំង ១០០ នាក់នៅលើពិភពលោករបស់ទស្សនាវដ្តី Forbes ដោយមានទ្រព្យសម្បត្តិមានចំនួន ៤,៦ ពាន់លានដុល្លារ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply