Posted on Leave a comment

លោកមហាសេដ្ឋី Sergei Katsiev បានបង្កើតក្រុមហ៊ុន Megapolis ដែលជាក្រុមហ៊ុនលក់ផលិតផលថ្នាំជក់ដ៏ធំជាងគេនៅក្នុងប្រទេសរុស្ស៊ី

លោក Sergei Katsiev រួមជាមួយដៃគួរជំនួញរបស់គាត់គឺលោក Igor Kesaev បានបង្កើតក្រុមហ៊ុនផលិតថ្នាំជក់ ។ ចាប់ពីឆ្នាំ ១៩៩១ ដល់ឆ្នាំ ១៩៩៣ លោក Sergei បានបម្រើការនៅក្នុងកម្មពាណិជ្ជកម្មរបស់រដ្ឋាភិបាលប្រទេសហូឡង់ ។ ហើយក្រោយមកគាត់ត្រលប់ទៅប្រទេសរុស្ស៊ីវិញនឹងបានដឹកនាំក្រុមហ៊ុនសាជីវកម្មផលិតបារីដែលជាអ្នកនាំចូលផលិតផលថ្នាំជក់ដែលគ្រប់គ្រងដោយក្រុមហ៊ុន Kesaev ។

ក្នុងឆ្នាំ ១៩៩៨ លោក Sergei បានចាប់ផ្តើមបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនគឺក្រុមហ៊ុន Megapolis ដែលជាក្រុមហ៊ុនលក់ផលិតផលថ្នាំជក់ ។ នៅឆ្នាំ 2006 លោក Sergei និងលោក Kesaev បានរួមគ្នាសហការដើម្បីរួមបញ្ចូលគ្នាជាមួយក្រុមហ៊ុនរបស់ពួកគេ ។ ឥឡូវនេះក្រុមហ៊ុន Megapolis គឺជាក្រុមហ៊ុនលក់ផលិតផលថ្នាំជក់ដ៏ធំជាងគេនៅក្នុងប្រទេសរុស្ស៊ី ។

កាលពីខែ ធ្នូ ឆ្នាំ ២០១៣ លោក Philip Morris និងក្រុមហ៊ុនថ្នាំជក់អន្តរជាតិរបស់ប្រទេសជប៉ុន (JTI) បានទិញយកភាគហ៊ុន ៤០ ភាគរយរបស់ក្រុមហ៊ុន Megapolis ក្នុងតម្លៃ ១,៥ ពាន់លានដុល្លារដែលជាកិច្ចព្រមព្រៀងដ៏ធំបំផុតមួយដែលមិនធ្លាប់មាននៅក្នុងទីផ្សារអ្នកប្រើប្រាស់របស់ប្រទេសរុស្ស៊ី ។ ហើយឥឡូវនេះលោក Sergei គឺជាម្ចាស់ក្រុមហ៊ុន Nizhny Karmadon ដែលជាក្រុមហ៊ុនផលិតទឹករ៉ែធម្មជាតិដែលមានប្រភពមកពីកូកាស៊ីស ។

ទ្រព្យសម្បត្តិ៖ Sergei Katsiev

លោក Sergei Katsiev គឺជាអ្នកជំនួញជនជាតិរុស្ស៊ីដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ១,៥ ពាន់លានដុល្លារ ។ លោក Sergei បានប្រមូលទ្រព្យសម្បត្តិរបស់គាត់តាមរយះឧស្សាហកម្មថ្នាំជក់ចាប់តាំងពីការដួលរលំនៃសហភាពសូវៀ​ត ។ ដំបូងទ្បើយគាត់បានចូលរួមនៅក្នុងបេសកកម្មពាណិជ្ជកម្មរបស់រដ្ឋាភិបាលប្រទេសហូឡង់ហើយបន្ទាប់មកគាត់បានត្រលប់ទៅប្រទេសរុស្ស៊ីវិញដើម្បីដឹកនាំក្រុមហ៊ុនសាជីវកម្មផលិតបារីបារី ។

លោក Sergei គឺជាអ្នកនាំចូលផលិតផលថ្នាំជក់ដែលជាកម្មសិទ្ធិរបស់លោក Igor Kesaev ។ នៅឆ្នាំ ១៩៩៨ គាត់បានសម្រេចចិត្តចាប់ផ្តើមបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនរបស់គាត់នៅក្នុងក្រុមហ៊ុនឧស្សាហកម្មផលិតថ្នាំជក់ដែលមានឈ្មោះថា Megapolis ។ បន្ទាប់ពី ៨ ឆ្នាំក្រោយមកលោក Sergei និងលោក Igor Kesaev បានចាប់ផ្តើមរួមគ្នាសហការដើម្បីរួមបញ្ចូលគ្នាជាមួយក្រុមហ៊ុនរបស់ពួកគេ ។

ហើយបច្ចុប្បន្ននេះក្រុមហ៊ុន Megapolis គឺជាក្រុមហ៊ុនលក់ផលិតផលថ្នាំជក់ដ៏ធំជាងគេបំផុតនៅក្នុងប្រទេសរុស្ស៊ី​ ។ ដូចជាការកត់ត្រានៅក្នុងឆ្នាំ ២០១២ ប្រាក់ចំណូលរបស់ក្រុមហ៊ុនរបស់ពួកគេមានចំនួនលើសពី ១២ ពាន់លានដុល្លារនៅឆ្នាំនោះហើយចាប់តាំងពីពេលនោះមកក្រុមហ៊ុនរបស់ពួកគេនៅតែបន្តកើនឡើងរហូត ។

នៅខែ ធ្នូ ឆ្នាំ ២០១៣ លោក Philip Morris និងក្រុមហ៊ុនថ្នាំជក់អន្តរជាតិរបស់ប្រទេសជប៉ុន (JTI) បានបង្ហាញថាពួកគេនឹងទទួលបានភាគហ៊ុន ២០% ពីក្រុមហ៊ុន Megapolis ក្នុងតម្លៃរួមបញ្ចូល ១,៥ ពាន់លានដុល្លារដែលត្រូវបានគេចាត់ទុកថាជាកិច្ចព្រមព្រៀងមួយក្នុងចំណោមកិច្ចព្រមព្រៀងដ៏ធំបំផុតដែលមិនធ្លាប់មាននៅក្នុងទីផ្សារអ្នកប្រើប្រាស់នៅក្នុងប្រទេសរុស្ស៊ី ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply