Posted on Leave a comment

លោកមហាសេដ្ឋី Gary Rollins ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Rollins Inc ដែលជាក្រុមហ៊ុនកំចាត់សត្វល្អិតនៅទូទាំងពិភពលោក

លោក Gary Rollins កើតនៅថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ១៩៤៤ ដែលជាអ្នកជំនួញជនជាតិអាមេរិក ។ គាត់គឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Rollins Inc ដែលជាក្រុមហ៊ុនកំចាត់សត្វល្អិតនៅទូទាំងពិភពលោក ។

អាជីព៖

លោក Rollins បានបម្រើការជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Orkin រហូតដល់ខែ កក្កដា ឆ្នាំ ២០០៩ ។ លើសពីនេះគាត់បានបម្រើការជាប្រធាន និងនាយកប្រតិបត្តិនៃក្រុមហ៊ុន Rollins Inc ចាប់តាំងពីថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០០១ ។ នេះបើយោងតាមរយះទស្សនាវដ្តី Forbes បានឲ្យដឹងថាលោក Rollins ត្រូវបានជាប់ចំណាត់ថ្នាក់លេខ ៦៨៨ នៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកឆ្នាំ ២០១៦ ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធប្រមាណ ២,៥ ពាន់លានដុល្លារអាមេរិក ។

ទ្រព្យសម្បត្តិ៖ Gary Rollins

លោក Gary Rollins គឺជាអ្នកជំនួញ និងជាសហគ្រិនជនជាតិអាមេរិកម្នាក់ដែលមានទ្រព្យសម្បត្តិសុទ្ធ ២,៥ ពាន់លានដុល្លារ ។ លោក Rollins គឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Rollins Inc ដែលជាក្រុមហ៊ុនកំចាត់សត្វល្អិតនៅទូទាំងពិភពលោក ។ គ្រួសាររបស់លោក Rollins មានទ្រព្យសរុបប្រមាណ ៧,៨ ពាន់លានដុល្លារអាមេរិក និងជាគ្រួសារមួយដែលមានជាងគេនៅលំដាប់ទី ៣៣ នៅសហរដ្ឋអាមេរិក ។

ក្រុមហ៊ុនរបស់លោក Rollins បានរួមបញ្ចូលទាំងស្ថានីយ៍ទូរទស្សន៍ស្ថានីយ៍វិទ្យុ Western Pest Services និងក្រុមហ៊ុន Orkin, Inc ។ លោក Rollins និង Randall Rollins គឺជាសមាជិកគ្រួសារតែមួយគត់ដែលបានកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុន Rollins Inc ។ ពួកគេក៏ជាម្ចាស់ភាគហ៊ុនភាគច្រើននៅក្នុងក្រុមហ៊ុនប្រេង និងឧស្ម័ន RPC Inc ។ លោក Rollins ក៏ជាម្ចាស់ភាគហ៊ុនចំនួន ១៥,៦ លានហ៊ុនរបស់ក្រុមហ៊ុន RPC Inc ផងដែរ ។

ប្រភព៖​ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply