លោក Sebastian Kulczyk កើតថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ១៩៨០ នៅទីក្រុង Poznań ប្រទេសប៉ូឡូញ ។ គាត់គឺជាអ្នកគ្រប់គ្រងទីផ្សារ និងជាសហគ្រិននៅប្រទេសប៉ូឡូញ ។
លោក Sebastian Kulczyk គឺជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Kulczyk Investments និងបានដឹកនាំក្រុមហ៊ុននេះចាប់តាំងពីខែ កក្កដា ឆ្នាំ ២០១៣ ហើយត្រូវបានតែងតាំងឱ្យក្លាយជាប្រធានក្រុមប្រឹក្សាភិបាលដែលចាប់ផ្តើមពីខែ មករា ឆ្នាំ ២០១៤ ។ គាត់គឺជាអ្នកជំនួញអន្តរជាតិត្រូវបានចាត់ថ្នាក់ដោយទស្សនាវដ្តី Forbes ថាជាអ្នកមានបំផុតនៅប្រទេសប៉ូឡូញ ។
ជីវប្រវត្តិ៖
លោក Sebastian បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Adam Mickiewicz នៅប៉ូហ្សាណាដែលមានជំនាញខាងគ្រប់គ្រង និងទីផ្សារ ។ ហើយគាត់ធ្លាប់បានសិក្សានៅសាលាសេដ្ឋកិច្ចនៅក្នុងទីក្រុងឡុងផងដែរ ។ ចាប់តាំងពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១០ គាត់បានបម្រើការអោយធនាគារវិនិយោគ Lazard នៅទីក្រុងឡុង ។ ហើយគាត់ក៏ធ្លាប់បានបម្រើការនៅក្នុងអង្គភាពប្រព័ន្ធឌីជីថលរបស់ក្រុមហ៊ុន Sony BMG នៅទីក្រុងញូវយ៉កផងដែរ ។
គាត់បានគ្រប់គ្រងក្រុមហ៊ុន Phenomind Ventures ដែលជាមូលនិធិវិនិយោគកំពុងអភិវឌ្ឍក្រុមហ៊ុនបច្ចេកវិទ្យាថ្មីរបស់ប្រទេសប៉ូឡូញរួមមាន៖ Beyond.pl, GoldenSubmarine និង Stanusch Technologies ។ លោកបានធ្វើការនៅឲ្យក្រុមហ៊ុន Kulczyk Investments ចាប់តាំងពីឆ្នាំ ២០១០ ដោយត្រួតពិនិត្យលើផ្នែកធនធានធម្មជាតិដែលជាយុទ្ធសាស្ត្របំផុតរបស់ក្រុមហ៊ុនដោយបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលនៅខែធ្នូឆ្នាំ ២០១១ ដែលទទួលខុសត្រូវក្នុងការអភិវឌ្ឍអាជីវកម្ម។
លោក Sebastian បានចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការជោគជ័យដែលបានបញ្ចប់ដោយការវិនិយោគលើក្រុមហ៊ុន Kulczyk នៅនីហ្សេរីយ៉ា និងអាហ្វហ្គានីស្ថាន ។ គាត់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតក្រុមហ៊ុនសាជីវកម្ម QKR Corporation ដែលជាក្រុមហ៊ុនលោហៈ និងរ៉ែដែលផ្តោតលើទ្វីបអាហ្រ្វិក និងអាមេរិកឡាទីនដែលបានបង្កើតឡើងជាមួយម្ចាស់ភាគហ៊ុនដូចជា៖ Qatar Holdings, Kulczyk និងវិនិយោគ BTG Pactual, Och-Ziff and PKC Capital ។ នៅខែ មករា ឆ្នាំ ២០១៤ គាត់ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនវិនិយោគ Kulczyk ។
អាជីព៖
លោក Sebastian នៅអាយុ ១៩ ឆ្នាំគាត់បានទទួល PLN មួយសែនពីឪពុកម្តាយរបស់គាត់ហើយបានចាប់ផ្តើមបង្កើតបណ្តាញហាងអ៊ីនធឺណេតដែលមានឈ្មោះថា E24.pl ប៉ុន្តែគាត់មិនបានទទួលជោគជ័យនោះទេ ។ បន្ទាប់មកទៀតគាត់បានបង្កើតភ្នាក់ងារទីផ្សារអន្តរកម្មដែលទទួលបានជោគជ័យគឺ GoldenSubmarine ។ ចាប់ពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១០ គាត់បានបម្រើការអោយធនាគារវិនិយោគ Lazard នៅទីក្រុងឡុង ។ ហើយគាត់ក៏ធ្លាប់បានបម្រើការនៅអង្គភាពប្រព័ន្ធឌីជីថលរបស់ក្រុមហ៊ុន Sony BMG នៅទីក្រុងញូវយ៉កផងដែរ ។ នៅខែ ធ្នូ ឆ្នាំ ២០១៣ បន្ទាប់ពីត្រឡប់មកពីសហរដ្ឋអាមេរិកវិញ ។ គាត់បានក្លាយជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Kulczyk Investments ដែលជាគ្រឹះនៃអាជីវកម្មឪពុករបស់គាត់ ។ ជំនួសលោក Dariusz Mioduski ដែលទទួលបន្ទុកក្រុមហ៊ុនពីឆ្នាំ ២០០៨ ។
លោក Jan Kulczyk បានផ្ទេរការគ្រប់គ្រងទៅកូនប្រុសរបស់គាត់មួយឆ្នាំកន្លះមុនពេលគាត់ស្លាប់ ។ គាត់គឺជាស្ថាបនិកក្រុមហ៊ុន Manta Ray VC ដែលកំពុងវិនិយោគលើវិស័យបច្ចេកវិទ្យាថ្មី ។ អ្នកផ្តួចផ្តើមនៃគម្រោងផ្តោតលើការគាំទ្រដល់ការចាប់ផ្តើមអាជីវកម្មប៉ូឡូញ ។ ផ្តើមនៃកម្មវិធីពន្លឿន InCredibles ប្រធានបស់គម្រោង Jutronauci ។ គំនិតផ្តួចផ្តើមរបស់គាត់បាននាំឱ្យមានការលេចចេញនូវសាកលវិទ្យាល័យ Singularity នៅប៉ូឡូញជាលើកដំបូង ។
ប្រភព៖ Phnom Penh HR
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)