ការផ្គូផ្គងផ្ទាល់៖ ទ្រព្យសកម្មដែលបានកំណត់ឈ្មោះនៅក្នុងតារាងតុល្យការ។
Direct verification: an asset with a defined name in the balance sheet.
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ACCA, MBA, Tax Agent ជាអ្នកនិពន្ធហើយអាចប្រលងជាប់៖ ACCA រហូត ៤ មុខវិជ្ជាក្នុងពេលតែម្តង, Tax Agent ពិន្ទុខ្ពស់, MBA & BBA ជាប់ជាសិស្សពូកែ និងមានបទពិសោធការងារជាង ១៥ ឆ្នាំ ព្រមទាំងអ្នកនិពន្ធផ្សេងៗ ?ទិញឯកសារហើយ អានមិនយល់អាចសួរបាន
ការផ្គូផ្គងផ្ទាល់៖ ទ្រព្យសកម្មដែលបានកំណត់ឈ្មោះនៅក្នុងតារាងតុល្យការ។
Direct verification: an asset with a defined name in the balance sheet.
ប្រាក់ចំណេញផ្ទាល់៖ បរិមាណលក់ ដកថ្លៃដើមផ្ទាល់ដែលពាក់ព័ន្ធនឹងផលិតផលជាក់លាក់មួយ។
Direct Profit: sales minus direct cost associated with a particular product.
ប្រាក់កម្រៃរបស់នាយកគ្រប់គ្រង៖ ប្រាក់កម្រៃដែលក្រុមហ៊ុនបានទូទាត់ឱ្យអ្នកគ្រប់គ្រងនៅក្នុងក្រុមហ៊ុន។
Director’s Fee: a fee paid by the company to its directors.
ថ្លៃដើមវត្ថុធាតុដើមផ្ទាល់៖ ថ្លៃដើមផ្ទាល់នៃវត្ថុធាតុដើម ដែលពាក់ព័ន្ធនឹងការផលិតផលិតផល ឬសេវាកម្ម។
Direct Materials Cost: a cost associated with materials used to produce goods or service.
វត្ថុធាតុដើមផ្ទាល់៖ វត្ថុធាតុដើមដែលប្រើប្រាស់ជាផ្នែកស្នូលសំខាន់ៗនៃផលិតផលសម្រេច។
Direct Material: a material that becomes an integral part of the final product.
More about Direct Material: A material that will become part of a finished product and can be easily and economically traced to specific product units.
ចំនួនម៉ោងពលកម្មផ្ទាល់៖ ចំនួនម៉ោងជាក់ស្តែងក្នុងការផលិតផលិតផល។
Direct Labor Hour: hours taken in the actual production of goods.
ថវិកាពលកម្មផ្ទាល់៖ ថវិការរៀបចំដោយបង្ហាញអំពីចំនួនម៉ោងពលកម្ម និងអត្រាប្រចាំម៉ោងទៅតាមប្រភេទនៃពលកម្ម ហើយបង្កើតបានជាថ្លៃដើមសរុប។
Direct Labor Budget: the budget which shows the number of the labor hours and the hourly rate of the different types of labor, which comprise the total cost.
កម្លាំងពលកម្មផ្ទាល់៖ ការងារដែលពាក់ព័ន្ធដោយផ្ទាល់នៅក្នុងការផលិតផលិតផល។
Direct Labor: work directly involved in making the product.
សន្និធិផ្ទាល់៖ សន្និធិវត្ថុធាតុដើមផ្ទាល់ ផលិតផលមិនទាន់សម្រេច និងផលិតផលសម្រេច។
Direct Inventory: the inventory of direct materials, work-in-process, and finished goods.
ការផ្ដល់ហិរញ្ញប្បទានទៅលើប្រភេទភតិសន្យា ឬជួល៖ ក្រុមហ៊ុនភតិសន្យា បានទិញទ្រព្យសម្បត្តិពីអ្នកលក់ ហើយជួលវាទៅឱ្យអ្នកទិញដោយទទួលបានតែការប្រាក់ និងមិនមានប្រាក់ចំណេញ។
Direct Financing Type Lease: a leasing company purchased the desired asset from the seller and leases it to the buyer, only interest expense arises, no profit will result.
ផលប្រយោជន៍ហិរញ្ញវត្ថុផ្ទាល់៖ ការវិនិយោគផ្ទាល់ខ្លួនមួយ ដែលស្ថិតនៅក្រោមការត្រួតត្រាផ្ទាល់ពីវិនិយោគិន។
Direct Financial Interest: a personal investment under direct control of the investor.
ប្រាក់បញ្ញើផ្ទាល់៖ ការតម្កល់ប្រាក់ផ្ទាល់ ចូលទៅក្នុងគណនីធនាគារសម្រាប់ទម្រង់ជម្រះទូទាត់ ប្រើសម្រាប់និយោជិក បញ្ញើបៀវត្ស ឬអាជ្ញាធរពន្ធដារផ្ញើបង្វិលប្រាក់ពន្ធមកវិញ។
Direct Deposit: the deposit of funds directly into a bank account as a form of payment, used by employers to deposit payroll or by IRS to send tax refund.
វិធីសាស្ត្រគិតថ្លៃដើមផ្ទាល់៖ វិធីសាស្រ្ត ដែលគិតបន្ទុកតែទៅលើថ្លៃដើមផ្ទាល់នៃសន្និធិ និងចាត់ទុកថ្លៃដើមបន្ទាប់បន្សំជាចំណាយ។
Direct Cost Method: the method which charges only the direct cost to the product inventory and treats fixed overhead costs as expenses.
ការគិតថ្លៃដើមផ្ទាល់៖ ការគិតថ្លៃដើម ដែលបន្ទុកថ្លៃដើមផ្ទាល់លើសន្និធិផលិតផល។
Direct Costing: the costing that charges direct costs to the product inventory.
ថ្លៃដើមផ្ទាល់៖ ថ្លៃដើម ដែលងាយស្រួលក្នុងការតាមដាន ឬពាក់ព័ន្ធផ្ទាល់ទៅនឹងកម្មវត្ថុចំណាយតែម្ដង។
Direct Cost: one that is easily traced to or associated with a cost object.
ការសន្មតដោយផ្ទាល់៖ វិធីសាស្រ្តមួយ ដែលគេប្រើកំណត់បរិមាណ និងថ្លៃដើមនៃធនធានដែលបានប្រើប្រាស់តាមរយៈបណ្ដាសកម្មភាពជាក់លាក់។
Direct Attribution: a method that seeks to capture the volume and cost of resources used by particular activities.
សម្បទានចំពោះអង្គទូត៖ ចំនួនកម្រិតនៃទំនិញរួចពន្ធនាំចូល ដែលត្រូវទទួលដោយស្ថានទូត កុងស៊ុលបរទេស និងការទូតផ្សេងៗ។
Diplomatic Concession (Aust.): the limited quantity of tariff-free goods that are granted to foreign embassies, consulates and other diplomats.
ការប្រើរូបិយវត្ថុតាមប្រព័ន្ធអេឡិចត្រូនិច៖ ការប្រើប្រាស់រូបិយវត្ថុតាមរយៈប្រព័ន្ធអេឡិចត្រូនិក ដើម្បីធ្វើការទូទាត់ថ្លៃទំនិញ ឬសេវាកម្ម។
Digital Money: electronic money used to pay for goods and services.
ទ្រព្យសម្បត្តិពិបាករាប់៖ ទ្រព្យសម្បត្តិបរិមាណជាក់ស្ដែង មានការពិបាកក្នុងការរាប់។
Difficult Asset: an asset the actual quantity of which is difficult to count.
ថ្លៃដើមលើការបាត់បង់គុណភាព៖ ថ្លៃដើមដែលបណ្ដាលមកពីការខាតបង់លើគុណភាពនៃវត្ថុធាតុដើមផលិតផល ឬផលិតផលសម្រេច។
Deterioration Cost: a cost that results from the loss in the quality of materials, products, or the finished goods.
ការត្រួតពិនិត្យអង្កេត៖ ការត្រួតពិនិត្យ ដែលបានបង្កើតឡើងដើម្បីរកឲ្យឃើញនូវព្រឹត្តិការណ៍ ឬលទ្ធផលដែលកើតដោយអចេតនា។
Detective Control: a control designed to discover an unintended event or result.
ហានិភ័យអង្កេត៖ វាមានលក្ខណៈដូចជានីតិវិធីរបស់សវនករ ដែលនាំទៅដល់ការធ្វើសេចក្ដីសន្និដ្ឋានមិនត្រឹមត្រូវថា ពុំមានកំហុសឆ្គងនៅក្នុងការបញ្ជាក់អះអាងនោះទេ។
Detection Risk: the likelihood that an auditor’s procedures lead to an improper conclusions that no material misstatement exists in an assertion when in fact one does exist.
More about Detection Risk: Risk that the AUDITOR will not detect a material misstatement.
ទ្រព្យសកម្មដែលបានកំណត់៖ គោលការណ៍មួយ ដែលផ្ដោតទៅលើការពាក់ព័ន្ធគ្នានៃគោលការណ៍ប្រតិបត្តិការ និងគោលការណ៍ដែលធ្លាប់អនុវត្តកន្លងមក។
Detailed Principle: a principle that concerns the application of broad operating principle and pervasive principle.
សវនកម្មលម្អិត៖ ការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ ទៅលើប្រតិបត្តិការព្រមទាំងកំណត់ត្រាពាក់ព័ន្ធផ្សេងៗទៅនឹងអាជីវកម្ម។
Detailed Audit: careful examination of the transaction and related records of a business.
គណនីលម្អិត៖ គណនីដែលបានចុះចូលក្នុងទិន្នានុប្បវត្តិរង សម្រាប់ធ្វើការកត់ត្រាលម្អិតនៅក្នុងគណនីទិន្នានុប្បវត្តិទូទៅ។
Detailed Account: an account in a subsidiary ledger for recording details of the general ledger account.
ការបរិយាយ៖ ១.សេចក្ដីពន្យល់ការកត់ត្រាគណនី។ ២.បំណកស្រាយ។
Description: 1-the explanation of the entry in an account. 2- interpretation.
តារាងកាត់រំលស់៖ បញ្ជី ដែលបង្ហាញអំពីការកាត់រំលស់ ទៅលើទ្រព្យសកម្មផ្សេងៗនៅក្នុងគ្រាគណនេយ្យ។
Depreciation Schedule: a list of depreciation of various assets in an accounting period.
អត្រាកាត់រំលស់៖ ការគិតជាភាគរយទៅលើថ្លៃដើម ឬមូលដ្ឋានទ្រព្យសកម្មផ្សេងទៀត ដើម្បីគណនាចំនួននៃការកាត់រំលស់សម្រាប់ឆ្នាំជាក់លាក់ណាមួយ។
Depreciation Rate: the percentage applied to the cost or other basis of asset in order to calculate the amount of depreciation for a particular year.
ការកែតម្រូវទៅលើការកាត់រំលស់៖ ចំនួនដែលត្រូវតែបូកបន្ថែមទៅក្នុងចំណាយនៃការកាត់រំលស់ ដើម្បីទទួលបានតម្លៃសមស្របលើទ្រព្យសកម្ម ដែលបានប្រើប្រាស់ក្នុងអាជីវកម្ម។
Depreciation Adjustment: the amount that has to be added to a depreciation expense in order to arrive at the value to the business of the part of fixed assets consumed.
គណនេយ្យរំលស់៖ វិធីសាស្ដ្រ ឬនីតិវិធីសម្រាប់កំណត់វាស់វែង កត់ត្រា និងរាយការណ៍ទៅលើការកាត់រំលស់ទ្រព្យសកម្មនោះ។
Depreciation Accounting: the methods and procedures for the measuring, recording and reporting of asset depreciation.
គណនីប្រាក់រំលស់៖ គណនី ដែលការកាត់រំលស់ទៅទ្រព្យសម្បត្តិ គឺត្រូវបានចុះចូលទៅខាងឥណពន្ធ ម្ខាងទៀតដែលមានទឹកប្រាក់ស្មើគ្នាចុះចូលទៅខាងឥណទាន។
Depreciation Account: the account in which the depreciation on asset is entered on the debit side, and the same amount is also credited to the contra account of the asset associated.
ការកាត់រំលស់៖ ការបន្ថយនូវតម្លៃ ឬបរិមាណនៃការប្រើប្រាស់របស់អចលនទ្រព្យ។
Depreciation: 1-the decline in value or the quantity of usefulness of a plant asset.
More about Depreciation: Expense allowance made for wear and tear on an ASSET over its estimated useful life.
វដ្ដជីវិតនៃរំលស់៖ អាយុកាលនៃទ្រព្យសកម្មដែលត្រូវធ្វើការកាត់រំលស់។
Depreciable Life: the time in which an asset is depreciated.
ថ្លៃដើមគិតរំលស់៖ ផលដកនៃថ្លៃដើមគិតរំលស់ទ្រព្យសកម្ម ជាមួយតម្លៃសំណល់។
Depreciable Cost: the original cost of a depreciable asset less salvage value.
រំលស់នៃទ្រព្យសកម្ម៖ សារធាតុពិតនៃទ្រព្យសកម្មនោះ ដែលវានឹងថមថយនូវតម្លៃរបស់វាតាមរយៈការប្រើប្រាស់ ឬខូចខាតជាដើម។
Depreciable Asset: an asset which by its nature loses its value through exhaustion, wear, tear, and obsolescence.
ប្រាក់បញ្ញើកំពុងបញ្ជូន៖ ប្រាក់បញ្ញើដែលបានបញ្ជូនមកកាន់ធនាគារមានរយៈពេលយឺតយ៉ាវបញ្ជីខាងឥណទាន និងបង្ហាញក្នុងរបាយការណ៍សម្រាប់ខែបច្ចុប្បន្ន។
Deposit in Transit: the cash deposits that arrive at the bank too late to be credited and shown in the statement of the current month.
ការថយចុះ/ការប្រើអស់៖ វិធីគណនេយ្យដែលអាចឲ្យអង្គភាពអាជីវកម្មធ្វើការដកចេញប្រេងឥន្ទនៈ និងឧស្ម័ន ធ្យូងថ្ម ឬធនធានផ្សេងៗទៀតនៅក្នុងទម្រង់អនុញ្ញាតកាត់បន្ថយពន្ធចំណូល។
Depletion: accounting treatment available to corporations in the business of extracting oil and gas, coal or other minerals in the form of allowance that reduces taxable income.
More about Depletion: Method of computing a deduction to ACCOUNT for a reduction in value of extractable natural resources.
លំហូរសាច់ប្រាក់យោងពីការិយបរិច្ឆេទមុន៖ លំហូរសាច់ប្រាក់ដែលមានក្នុងការិយបរិច្ឆេទនេះពឹងផ្អែកលើលទ្ធផលការិយបរិច្ឆេទមុន។
Dependent Cash Flow: cash flow of this period that is dependent of the results of the last period.
មនុស្សនៅក្នុងបន្ទុក៖ បុគ្គលដែលពឹងផ្អែកលើអ្នកដទៃសម្រាប់គាំទ្រហិរញ្ញវត្ថុ។
Dependent: the person who relies on someone else for financial support.
ការកំណត់អត្រាតាមផ្នែកនីមួយៗ៖ ការកំណត់ទុកជាមុននូវអត្រាចំណាយបន្ទាប់បន្សំ នៅក្នុងនាយកដ្ឋានជាក់លាក់មួយ។
Departmental Rate: predetermined overhead rate for a particular department.
បន្ទុកចំណាយបន្ទាប់បន្សំតាមនាយកដ្ឋាន៖ ថ្លៃដើមក្រៅពីវត្ថុធាតុដើម និងកម្លាំងពលកម្មផ្ទាល់កើតមានឡើងនៅក្នុងនាយកដ្ឋានជាក់លាក់។
Departmental overhead: cost other than direct material and direct labor incurred in a specific department.
ប្រាក់ចំណេញដុលតាមនាយកដ្ឋាន៖ ប្រាក់ចំណេញដុលតាមនាយកដ្ឋាន ឬតាមផ្នែកនីមួយៗ។
Departmental Gross Profit: gross profit of a department.
ការគិតថ្លៃដើមតាមនាយកដ្ឋាន ឬតាមផ្នែក៖ ការគិតថ្លៃដើមបានមកពីការបូកសរុបទិន្នន័យថ្លៃដើមនៅតាមនាយកដ្ឋាន។
Departmental Costing: the costing that accumulates cost data by departments.
គណនេយ្យតាមផ្នែក ឬអង្គភាពអាជីវកម្ម៖ បញ្ហាគណនេយ្យ ដែលកើតមានឡើងនៅតាមផ្នែក ឬអង្គភាពនីមួយៗនៃអាជីវកម្ម។
Departmental Accounting: the accounting matter for the sections or sub units of a business.
កម្រិតភាគបែង (កម្រិតនៃការរៀបចំថវិកា)៖ សកម្មភាពនៃការរៀបចំថវិកាប្រចាំឆ្នាំ។
Denominator Level: annual budgeted activity.
របាយការណ៍មតិបដិសេធ៖ ការបដិសេធរបស់សវនករក្នុងការផ្ដល់មតិរបស់ខ្លួន។
Denial of Opinion Report: an auditor’s refusal to give his or her opinion.
ការផ្ដាច់ខ្លួនពីក្រុមហ៊ុន៖ ការលក់ចេញនូវសាខាក្រុមហ៊ុន ឬផ្នែកណាមួយនៃសាជីវកម្ម។
Demerger: to sell off subsidiaries or divisions of a corporation.
ផលចំណូលត្រូវបានពន្យា៖ ប្រាក់ចំណូលនៅក្នុងការិយបរិច្ឆេទមុនត្រូវបានពន្យាពេលទៅការិយបរិច្ឆេទក្រោយ។
Delayed Income: the income of a previous period delayed to later periods.
មូលដ្ឋាននៃការប្រគល់ទំនិញ៖ មូលដ្ឋាន ដែលផលចំណូលត្រូវទទួលស្គាល់ពេលទំនិញត្រូវបានប្រគល់។
Delivery Basis: a basis under which revenue is recognized when goods are delivered.
សន្និធិដែលអាចប្រគល់បាន៖ សន្និធិទំនិញបានរក្សាទុកសម្រាប់ការដោះដូរ ដែលអនុម័តស្ដុកទុកក្នុងឃ្លាំង ចំពោះការទទួលប្រាក់ ហើយធ្វើការដឹកជញ្ជូនឲ្យតាមកិច្ចសន្យាអនាគត។
Deliverable Stock: inventory of commodities located in an exchange approved storage, for which receipts may be used in making delivery on futures contract.
ការបញ្ចុះថ្លៃ/អប្បផរណា៖ ការគណនាថេរភាពនៃប្រាក់ដុល្លារ តាមរយៈផលធៀបប្រាក់ដុល្លារបច្ចុប្បន្ន ទៅនឹងសន្ទស្សន៍។
Deflating: calculating constant dollar by dividing current dollar by an index.
ផែនការសោធននិវត្តន៍៖ ផែនការសោធននិវត្តន៍ ដែលបានកំណត់ពីផលប្រយោជន៍របស់បុគ្គលិកដែលនឹងត្រូវទទួល នៅពេលពួកគេចូលនិវត្តន៍។
Defined Benefit Plan: the pension plan that defines the amount of benefit employees will receive when they retire.
More about Defined Benefit Plan: See EMPLOYEE BENEFIT PLAN.
ទ្រព្យសកម្មដែលបានកំណត់៖ ទ្រព្យសកម្មដែលបានកំណត់ឈ្មោះនៅក្នុងតារាងតុល្យការ។
Defined Asset: an asset with a defined name in the balance sheet.
ហិរញ្ញប្បទានឱនភាព៖ មូលនិធិសម្រាប់ធ្វើការចំណាយតាមរយៈកម្ចី។
Deficit Financing: the funding of expenditures by borrowing.
ការព្យាករណ៍លើប្រាក់ចំណូល៖ ការប៉ាន់ស្មានកម្រៃក្រុមហ៊ុនសាធារណៈដោយអ្នកគ្រប់គ្រង ឬអ្នកវិភាគឯករាជ្យ។
Earnings Forecast: a projection of earnings of a public company by its management or an independent analyst.
ការប៉ាន់ស្មានប្រាក់ចំណូល៖ ការប៉ាន់ស្មានលើកំរៃ ឬកម្រៃក្នុងមួយភាគហ៊ុននៃក្រុមហ៊ុនសាធារណៈដោយអ្នកវិភាគ។
Earnings estimate: a projection of earnings or earnings per share of a public company by an analyst.
ពន្ធត្រូវបានពន្យា៖ ពន្ធដែលបានធ្វើការពន្យារពេលសម្រាប់បែងចែកទៅក្នុងចំណាយពន្ធនាការិយបរិច្ឆេទនាពេលអនាគត។
Deferred Tax: a tax postponed for allocation to tax expense of future period.
ផលចំណូលមិនទាន់បានទទួលស្គាល់៖ ទឹកប្រាក់បានទទួលមុនពេលការប្រគល់ ឬចែកចាយទំនិញ និងផ្ដល់សេវាកម្ម។
Deferred revenue: cash received before delivery of products and the performance of service.
ប្រាក់កម្រៃ/ចំណូល/ប្រាក់ដែលរកបាន៖ ១-ការប្រែប្រួលទ្រព្យសម្បត្តិ បណ្តាលមកពីសកម្មភាពប្រតិបត្តិការ។ ២-ប្រាក់ចំណេញដុល។ ៣-ចំណេញរក្សាទុក។
Earnings: 1-a change in assets resulting from operating activities. 2-gross profit. 3-retained earnings.
ចំណូលរកបាន៖ ចំណូលពីកម្រៃការងារ ប្រាក់ខែ កម្រៃផ្សេងៗ និងប្រាក់ធីប។
Earned Income: income from wages, salaries, tips or fees.
More about Earned Income: Wages, salaries, professional fees, and other amounts received as compensation for services rendered.
បំណុលពន្យាពេលសង៖ បំណុលដែលនឹងត្រូវសងក្នុងករណីបំណុលផ្សេងៗទៀតបានបង់សងរួច។
Deferred Debt: a debt that can only be paid when other debts are paid.
ការរួមវិភាគទានត្រូវបានពន្យា៖ ការទូទាត់នាពេលអនាគតទៅលើការងារ ដែលបានធ្វើក្នុងគ្រាមុន។
Deferred Contribution: the payment in the future for work done in an earlier period.
បន្ទុកពន្យា៖ ថ្លៃដើមដែលកើតមានសម្រាប់ផលប្រយោជន៍ នឹងត្រូវបានប្រើប្រាស់នាពេលអនាគត និងត្រូវជាបន្ទុកលើកិច្ចប្រតិបត្តិការនាពេលអនាគតផងដែរ។
Deferred Charge: the cost incurred for benefits that will be enjoyed at a future time and will be charged against future operations.
More about Deferred Charge: Income received but not earned until all events have occurred. Deferred income is reflected as a LIABILITY.
ទ្រព្យត្រូវទារលើសពីមួយឆ្នាំ៖ ជាចំនួនមួយ ដែលត្រូវទទួលមានរយៈពេលច្រើនជាង ១២ខែបន្ទាប់ពីការិយបរិច្ឆេទនៃតារាងតុល្យការ។
Deferred Asset: an amount receivable more than 12 months after the balance sheet date.
ការដែលគ្មានលទ្ធភាពសង៖ ភាពបរាជ័យរបស់ក្រុមហ៊ុនក្នុងការទូទាត់ការប្រាក់ទៅលើសញ្ញាប័ណ្ណ។
Default: failure of the company to pay interest on bonds.
More about Default: Failure to meet any financial obligation. Default triggers a CREDITOR’S rights and remedies identified in the agreement and under the law.
ភាគលាភដែលបានប្រកាស៖ ភាគលាភដែលបានប្រកាសដោយក្រុមប្រឹក្សាភិបាល ត្រូវធ្វើការទូទាត់។
Declared Dividend: the dividend declared by the board of directors to be paid.
កាលបរិច្ឆេទប្រកាស(ភាគលាភ)៖ កាលបរិច្ឆេទកំណត់ជាក់លាក់ ដែលក្រុមហ៊ុនបានជ្រើសរើសដើម្បីប្រកាសភាគលាភ។
Declaration Date: the date on which a company declares it will pay dividend on a certain date.
គណនេយ្យចំណូលជាតិ៖ នីតិវិធីដែលផ្ដល់ព័ត៌មានអំពីប្រតិបត្តិការរបស់ជាតិនៃប្រព័ន្ធសេដ្ឋកិច្ច។
National income accounting: the procedure that provides information about a nation’s operation of the economic system.
ចំណូលជាតិ៖ គ្រប់ចំណូលរកបានដោយប្រជាជនក្នុងប្រទេស រួមទាំងកម្លាំងពលកម្ម និងការវិនិយោគមូលធន។
National income: all income earned by a country’s people, including labor and capital investment.
គណនេយ្យសេដ្ឋកិច្ចជាតិ៖ របាយការណ៍អំពីថ្លៃដើមដែលកើតឡើងដោយអនុលោមទៅតាមតម្រូវការអត្ថប្រយោជន៍សង្គម សុខភាព សន្តិសុខ និងប្រឆាំងការបំពុល និងឥទ្ធិពលនៃអង្គភាពអាជីវកម្មលើបរិស្ថាន។
National economic accounting: the reporting of cost incurred in complying with anti-pollution, safety and health, and socially beneficial requirements and impact of the business entity on the environment.
តារាងតុល្យការជាតិ៖ តារាងតុល្យការណ៍ដែលរួមបញ្ចូលគ្រប់ផ្នែករបស់សេដ្ឋកិច្ចជាតិ។
National balance sheet: a balance sheet that includes all sectors of the nation’s economy.
ការិយាល័យសវនកម្មជាតិ៖ ការិយាល័យរដ្ឋាភិបាលទទួលបន្ទុកពិនិត្យគ្រប់ក្រសួង និងអាជ្ញាធរខេត្ត-ក្រុង។
National Audit Office: the government office charged with examining all departments and local authorities.
ប្រព័ន្ធស្រាវជ្រាវស្វ័យប្រវត្តិលើគណនេយ្យជាតិ៖ ទិន្នន័យក្នុងកុំព្យូទ័រសម្រាប់ទាញយករបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុន និងស្ថាប័នរដ្ឋាភិបាល។
National Accounting Automated Research System: computerized database for retrieving annual reports of the public companies and governmental entities.
គណនីជាតិ៖ គណនីសម្រាប់ប្រតិបត្តិការនៅគ្រប់តំបន់ទូទាំងប្រទេស។
National account: an account for transactions of all locations in a country.
ទម្រង់ពិពណ៌នា៖ ទម្រង់នៃការរាយការណ៍អំពីលទ្ធផលប្រតិបត្តិការ និងស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដោយពាក្យបរិយាយ។
Narrative form: a form of reporting the operating results and the financial positions of a company by descriptive words.
ការធានាអវិជ្ជមាន៖ ទស្សនៈធ្វើឡើងដោយសវនករបញ្ជាក់ថា គ្មានការកែប្រែជាសារវ័ន្តត្រូវធ្វើឡើងចំពោះរបាយការណ៍ហិរញ្ញវត្ថុទេ។
Negative assurance: an opinion made by an auditor stating that no material modifications should be made to the financial statements.
More about Negative assurance: Report issued by an ACCOUNTANT based on limited procedures that states that nothing has come to the accountant’s attention to indicate that the financial information is not fairly presented.
ការរំលស់អវិជ្ជមាន៖ ការកើនឡើងបំណុលបញ្ចាំដែលកើតឡើងនៅពេលការបង់ប្រចាំខែមិនគ្រប់គ្រាន់សម្រាប់ថ្លៃការប្រាក់ ហើយប្រាក់ដើមចេះតែកើនឡើង។
Negative amortization: a gradual increase in mortgage debt that occurs when the monthly payment is insufficient to cover the interest due, and the principal balance owed keeps increasing.
សមតុល្យគណនីអវិជ្ជមាន៖ សមតុល្យឥណទាននៅក្នុងគណនីដែលជារឿយមានសមតុល្យខាងឥណពន្ធ ឬសមតុល្យឥណទានមានសមតុល្យឥណពន្ធ។
Negative account balance: credit balance in the accounts that normally have debit balances, or debit balance in those normally have credit balances.
ទ្រព្យសម្បត្តិប្រហាក់ប្រហែលសាច់ប្រាក់៖ ផ្នែកនៃទ្រព្យសម្បត្តិងាយស្រួលបង្វិលក្រៅពីសាច់ប្រាក់។
Near-cash asset: that portion of liquid asset other than cash.
ការទប់ស្កាត់អត្រាប្ដូរប្រាក់៖ ការទប់ទល់រូបិយប័ណ្ណបរទេសកើនថ្លៃនៅក្នុងអាជីវកម្មធម្មតា។
Natural hedge: foreign currency hedging that arises in the ordinary course of business.
ប្រព័ន្ធថ្លៃដើមធម្មតា៖ ប្រព័ន្ធដែលថ្លៃដើមធម្មតាត្រូវបានប្រមូលផ្ដុំជាមួយគ្នាជាចំនួនសរុបសម្រាប់គ្រប់ប្រភេទ។
Natural cost system: the system under which natural costs would be gathered together as a total for this item.
ថ្លៃដើមធម្មតា៖ ថ្លៃដើមចាត់ថ្នាក់អាស្រ័យលើប្រភេទមូលដ្ឋានដូចជា ប្រាក់ខែ សម្ភារៈ ចំណាយ។ល។
Natural cost: a cost classified according to its basic nature, such as salaries, material, expense, etc.
របាយការណ៍ទ្រព្យសម្បត្តិជាតិ៖ ទម្រង់នៃតារាងតុល្យការជាតិលើកាតព្វកិច្ច និងឥណទានរវាងបណ្ដាវិស័យនៃសេដ្ឋកិច្ចត្រូវបានលុបបំបាត់។
National wealth statement: a form of the national balance sheet on which the obligations and credits among sectors of the economy have been eliminated.
ពន្ធលើប្រាក់ចំណេញអវិជ្ជមាន៖ កម្មវិធីសម្រាប់ចំណេញអប្បបរមាត្រូវបានធានា ដែលផ្ដល់ការបង់ក្នុងកម្រិតចំណេញទាប។
Negative income tax: the program for a guaranteed minimum income, which provides maintenance payments based on low income.
មូលនិធិពាណិជ្ជកម្មអវិជ្ជមាន៖ ១.ចំនួនទឹកប្រាក់នៃតម្លៃបច្ចុប្បន្នរបស់ក្រុមហ៊ុនតិចជាងតំលៃរបស់ទ្រព្យសម្បត្តិសុទ្ធ។ ២.ភាពខុសគ្នានៃឥណទាន។
Negative goodwill: 1-the amount by which current fair value of the company is less than the carrying value of its net assets. 2-credit differential.
អត្រាចងការប្រាក់អវិជ្ជមាន៖ យុទ្ធសាស្ត្រវិនិយោគដែលពាក់ព័ន្ធថ្លៃដើមដូចជា តម្លៃការប្រាក់លើសចំណូលពីទ្រព្យសម្បត្តិ ដូច្នេះមានការថយចុះប្រៀបធៀបចំណូលពីប្រភពផ្សេងៗ។
Negative gearing: an investment strategy under which related costs such as interest exceed income from the asset, thus creating a deduction against income from other sources.
មូលធនផ្ទាល់អវិជ្ជមាន៖ ការថយចុះនៃតម្លៃទ្រព្យសម្បត្តិ បន្ទាប់ពីការទិញមានកម្រិតទាបជាងសមតុល្យកម្ចីមិនទាន់សងដែលជាហិរញ្ញប្បទានចំពោះការទិញ។
Negative equity: decline in the value of an asset after it is purchased to a level lower than the outstanding loan balance that financed the purchase.
ការប្រើប្រាស់ប្រាក់កម្ចីអវិជ្ជមាន៖ លក្ខខណ្ឌដែលថ្លៃដើមទឹកប្រាក់កម្ចីលើប្រាក់ចំណូលពីវាដែលបញ្ជាក់ពីការខាតបង់ លើកលែងតែអត្ថប្រយោជន៍ពន្ធដាខ្លះត្រូវកើតឡើង។
Negative carry: a condition in which the cost of borrowing money exceeds the return from it, implying a loss, except when some tax advantages may result.