ឥណទានប្រាក់ចំណេញលើស៖ កម្រិតខុសគ្នារវាងប្រាក់ចំណេញលើស និងប្រាក់ចំណេញធម្មតា។
Excess profit credit: a level separating the normal and the excess profits.
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ACCA, MBA, Tax Agent ជាអ្នកនិពន្ធហើយអាចប្រលងជាប់៖ ACCA រហូត ៤ មុខវិជ្ជាក្នុងពេលតែម្តង, Tax Agent ពិន្ទុខ្ពស់, MBA & BBA ជាប់ជាសិស្សពូកែ និងមានបទពិសោធការងារជាង ១៥ ឆ្នាំ ព្រមទាំងអ្នកនិពន្ធផ្សេងៗ ?ទិញឯកសារហើយ អានមិនយល់អាចសួរបាន
ឥណទានប្រាក់ចំណេញលើស៖ កម្រិតខុសគ្នារវាងប្រាក់ចំណេញលើស និងប្រាក់ចំណេញធម្មតា។
Excess profit credit: a level separating the normal and the excess profits.
ប្រាក់ចំណេញលើស៖ ១.ចំណូលសុទ្ធបានមកពីធនធានមិនព្រាងទុក។ ២.ប្រាក់ចំណេញលើសប្រាក់ចំណេញធម្មតារបស់គូប្រជែង។
Excess profit: 1-net earnings derived from extraordinary sources. 2-profit above the normal profit of competitors.
រំលស់លើសហួសកម្រិត៖ ការកាត់រំលស់លើសកំណត់នៃកម្រិតអនុញ្ញាតតាមច្បាប់។
Excessive depreciation: the depreciation that is in excess of the legally allowable limit.
ការថយចុះលើស៖ ចំនួនលើសនៃរំលស់ជាភាគរយដកចេញក្នុងឆ្នាំ តាមមូលដា្ឋនកែតម្រូវលើទ្រព្យសម្បត្តិនាចុងឆ្នាំ។
Excess depletion: the excess of percentage depletion deducted for the year over the adjusted basis of the property at the end of a year.
របាយការណ៍មានកំហុសឆ្គង៖ ១.របាយការណ៍ ដែលបានទទួលនៅពេលការបញ្ជាទិញមានព័ត៌មានត្រូវបាត់ ឬមានកំហុសឆ្គង។ ២.របាយការណ៍នៅពេលមានគម្លាតលើសពី ១០%។
Exception report: 1-a report generated when a purchase order contains errors or missing information. 2-a report when the variance exceeds 10%.
មតិត្រឹមត្រូវលើកលែង៖ មតិលើកលែងដែលបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុបង្ហាញត្រឹមត្រូវលើកលែងតែហេតុផលមួយចំនួនដូចជា ការមិនអាចបញ្ជាក់លើគណនីត្រូវទារ។
Except for opinion: a qualified opinion, attesting that the financial statements present fairly except for some reasons, such as unable to confirm accounts receivable.
ទ្រព្យសម្បត្តិលែងប្រើប្រាស់ក្នុងអាជីវកម្ម៖ ទ្រព្យសម្បត្តិដែលមិនបានប្រើប្រាស់ក្នុងអាជីវកម្មរយៈពេល២ឆ្នាំចុងក្រោយនៃការិយបរិច្ឆេទ ឬតម្រូវតាមពេលវេលាណាមួយ ដើម្បីផ្លាស់ប្ដូរសម្រាប់ប្រើប្រាស់នាពេលអនាគត។
Excepted asset: an asset that is not for the business concerned throughout the whole or the last 2 years of the relevant period or required at the time of the transfer for future use.
ការពិនិត្យអង្កេត៖ ១.របាយការណ៍ដែលបានរៀបចំ ដោយភ្នាក់ងារចំណូលតាមគំរូសវនកម្ម ដើម្បីប្រាប់ដល់អ្នកបង់ពន្ធ និងនាយកដ្ឋានពន្ធដារ អំពីព័ត៌មានលម្អិតនៃសវនកម្ម។ ២.របាយការណ៍សវនកម្ម ដែលផ្ដល់ទស្សនៈវិជ្ជមានជាមួយការធានាសមហេតុសមផល ថាតើការអះអាងរបស់អ្នកគ្រប់គ្រងអនុលោមតាមគោលការណ៍គណនេយ្យដែលទទួលបានជាទូទៅ។
Examination: 1-a report prepared by a revenue agent following an audit designed to inform taxpayers and IRS of the details or the audit. 2-an audit report with provides a positive opinion with reasonable assurance on whether assertions follow GAAP.
បញ្ហាជាភស្តុតាង(ភស្តុតាងសវនកម្ម)៖ ឯកសារទាំងឡាយ ដែលគាំទ្ររបាយការណ៍ហិរញ្ញវត្ថុដូចជា ព័ត៌មានដែលជឿជាក់ និងព័ត៌មានពាក់ព័ន្ធទាំងអស់ដែលមានដល់សវនករ។
Evidential matter: any material that supports the financial statements, such as the underlying information available to the auditor.
More about Evidential matter: Underlying ACCOUNTING data and other corroborating information that support the FINANCIAL STATEMENTS.
ព្រឹត្តិការណ៍បន្ទាប់កាលបរិច្ឆេទតារាងតុល្យការ៖ ព្រឹត្តិការណ៍កើតឡើងបន្ទាប់ពីកាលបរិច្ឆេទនៃតារាងតុល្យការ។
Event subsequent to balance sheet date: an event that incurs after the balance sheet date.
សៀវភៅកត់ត្រាប្រតិបត្តិការប្រចាំថ្ងៃលេខគូ៖ សៀវភៅទិន្នានុប្បវត្តិសម្រាប់កត់ត្រាប្រតិបត្តិការ កើតឡើងក្នុងថ្ងៃលេខគូដូចជាថ្ងៃទី២ ទី៤ ទី៦ ។ល។
Even daybook: a journal daybook for recording transactions incurred on the even days, the 2nd, the 4th, the 6th, etc.
ជម្រើសគម្រូប៉ាន់ស្មាន៖ ជម្រើសគំរូប៉ាន់ស្មានតម្លៃពិតនៃលក្ខណៈមហាវគ្គមួយនៅក្នុងលំដាប់នៃការបង្ហាញខុសស្ថិតក្នុងកម្រិតអត់ធ្មត់។
Estimation sampling: the sampling to estimate the actual value of a population characteristic within a range of tolerable misstatement.
វិធីសាស្ត្រប៉ាន់ស្មាន៖ វិធីសាស្រ្តកំណត់ផ្នែកថេរ និងផ្នែកប្រែប្រួលនៃថ្លៃដើមផលិតផលនីមួយៗដោយការប៉ាន់ស្មាន។
Estimate method: a method of determining the fixed and variable portions of a cost item by estimation.
តម្លៃសវនកម្មសរុបប៉ាន់ស្មាន៖ ស្មើនឹងទំហំមហាវគ្គគុណនឹងតម្លៃសវនកម្មមធ្យម។
Estimated total audit value: it equals population size multiplied by average audit value.
ប្រាក់ពន្ធត្រូវបង់ប៉ាន់ស្មាន៖ ប្រាក់ពន្ធប៉ាន់ស្មាន ដែលត្រូវបង់តាមកាលបរិច្ឆេទកំណត់នាអនាគត។
Estimated tax payable: estimated tax due to be paid on future due dates.
ផលចំណូលប៉ាន់ស្មាន៖ ការព្យាករណ៍ប្រភពនៃទុនបង្វិល។
Estimated revenue: the forecast of the source of fund working capital.
ភាគរយប៉ាន់ស្មាននៃបំណុលតឹងទារ៖ ចំនួនទឹកប្រាក់ប៉ាន់ស្មាន នៃបំណុលតឹងទារគិតជាភាគរយលើការលក់។
Estimated percent uncollectible: the estimated amount of bad debt as a percentage to sales.
អាយុកាលប៉ាន់ស្មាននៃអចលនទ្រព្យ៖ អាយុកាលសេដ្ឋកិច្ចដែលប៉ាន់ស្មានសម្រាប់អចលនទ្រព្យ។
Estimated life: the estimated economic life of a plant asset.
ការងារសវនកម្មដល់ទីតាំង៖ កាតព្វកិច្ចដែលកើតឡើង ប៉ុន្តែពុំច្បាស់លាស់ទៅតាមបរិមាណ និងកាលបរិច្ឆេទកំណត់ ឧទា. ការធានាផលិតផល។
Estimated liability: an obligation which exists but is uncertain as to amount and due date e.g. product warranty.
ប្រព័ន្ធថ្លៃដើមប៉ាន់ស្មានក្នុងមួយឯកតា៖ ប្រព័ន្ធដែលប្រើប្រាស់ក្នុងការប៉ាន់ស្មានថ្លៃដើមក្នុងមួយឯកតាផលិតផល ដើម្បីកំណត់តម្លៃសន្និធិមិនទាន់សម្រេច និងផលិតផលសម្រេច។
Estimated cost system: a system where estimated unit costs of a product are used to price inventories of work-in-process and finished goods.
ថ្លៃដើមប៉ាន់ស្មាន៖ ១.ថ្លៃប៉ាន់ស្មានសម្រាប់ជម្រើស នៃការសំរេចចិត្ត។ ២.ចំណាយប៉ាន់ស្មានបន្ទាប់ពីការលក់។
Estimated cost: 1-cost projected for a decision alternative. 2-an expense to be made after a sale.
ថ្លៃដើមចំណាយផ្សេងៗលើអចលនទ្រព្យ៖ ថ្លៃដើមដែលកើតឡើងពីអចលនទ្រព្យដូចជា ចំណាយលើថ្នាំពេទ្យ ចំណាយបុណ្យសព ពន្ធលើអចលនទ្រព្យ កម្រៃផ្នែកច្បាប់។ល។
Estate settlement cost: the cost incurred to resolve an estate, such as medical expenses, funeral expenses, estate taxes, legal fees etc.
សារពើភណ្ឌអចលនទ្រព្យ៖ បញ្ជីលម្អិតរបស់អចលនទ្រព្យ។
Estate inventory: the detailed list of all assets of an estate.
ចំណូលពីអចលនទ្រព្យ៖ កម្រៃពីទ្រព្យសម្បត្តិជាអចលនទ្រព្យក្នុងការិយបរិច្ឆេទបង់ពន្ធ។
Estate income: the earnings from the properties of an estate in a tax period.
គណនេយ្យអចលនទ្រព្យ៖ ការចុះកិច្ចបញ្ជី និងការរៀបចំរបាយការណ៍ដោយអ្នកចាត់ចែងអចលនទ្រព្យ។
Estate accounting: record keeping and the preparation of reports by the administrator of an estate.
ថ្លៃដើមបង្កើតសហគ្រាស៖ ថ្លៃដើមកើតឡើងដើម្បីគាំទ្រអត្ថិភាពរបស់អង្គភាព ទៅតាមទំហំ និងការិយបរិច្ឆេទ។
Establishment cost: the cost incurred support the existence of an organization of a given size for a given period of time.
ចំណាយដែលអាចជៀសវាង៖ ចំណាយដែលមិនកើតឡើង បើសិនផ្នែកមិនមានប្រាក់ចំណេញត្រូវបានលុបចោល។
Escapable expense: an expense which will not incur if an unprofitable segment is elimated.
កំហុសអចេតនា និងការលុបចោល៖ ១.ទិន្នានុប្បវត្តិ ដែលមានកំហុស ឬការលុបចោល។ ២.នយោបាយធានារ៉ាប់រងលើការបាត់បង់ បណ្ដាលមកពីស្ថាប័នហិរញ្ញវត្ថុខកខានមិនបានទិញប័ណ្ណធានារ៉ាប់រង។
Errors and omissions: 1-the entries caused by error or omission. 2-an insurance policy that covers losses resulting from financial institutions failing to effect insurance coverage.
កំហុសក្នុងការកត់ត្រាចូលគណនី៖ កំហុសកើតក្នុងពេលកត់ត្រា ដែលអាចនាំឲ្យមានកំហុសក្នុងបញ្ជីកា។
Error in posting: error made in posting that may cause errors in books.
ការងារសវនកម្មដល់ទីតាំង៖ ការងារសវនកម្មត្រូវបានធ្វើនៅឯកន្លែងអង្គភាពរងសវនកម្ម។
Field work: The audit work done at the client’s place.
សវនករធ្វើសវនកម្មដល់ទីតាំង៖ គណនេយ្យករសាធារណៈដែលមានការបញ្ជាក់ (CPA) ធ្វើសវនកម្មនៅទីកន្លែងអង្គភាពរងសវនកម្ម។
Field auditor: a CPA who conducts audit at a client’s location.
ការធ្វើសវនកម្មដល់ទីតាំង៖ សវនកម្មត្រូវបានធ្វើនៅទីកន្លែងអង្គភាពរងសវនកម្ម ឬទីកន្លែងអ្នកបង់ពន្ធ។
Field audit: An audit undertaken at the client’s or taxpayer’s location.
គណនេយ្យគ្មានវត្ថុធានា៖ ការរក្សាទុកបណ្ដាគណនីទ្រព្យសម្បត្តិ នៅក្នុងដៃអ្នកទទួលគ្រប់គ្រងប្រាក់កាស ប្រតិបត្តិករ អ្នកអភិបាល។
Fiduciary accounting: The maintaining of property accounts in the hands of a trustee, executor or administrator.
ប្រាក់ចំណេញប្រឌិត៖ ប្រាក់ចំណេញដែលមានក្នុងរបាយការណ៍លទ្ធផល តែវាមិនពិត ឬមិនជាក់ស្ដែង។
Fictitious profit: The profit that exists in the income statement but not realized.
បញ្ជីកាក្លែងបន្លំ៖ បញ្ជីកាក្លែងបន្លំលើបណ្ដាគណនី។
Fictitious entry: An entry for falsification of accounts.
FASB (Financial Accounting Standards Board): Independent, private, non-governmental authority for the establishment of ACCOUNTING principles in the United States.
ទ្រព្យក្លែងបន្លំ/ទ្រព្យក្លែងក្លាយ៖ ទ្រព្យត្រូវមានក្នុងតារាងតុល្យការ ដោយផ្សារការកត់ត្រាបញ្ជីកាទ្វេភាគ ប៉ុន្តែទ្រព្យនោះគ្មានតម្លៃបច្ចុប្បន្ន ឬអាចមិនមានពិតប្រាកដ។
Fictitious asset: The asset that must appear in the balance sheet because of double entry bookkeeping but which has no present value or could not be realized.
ថ្លៃដើមនៃការប្រើប្រាស់ដី៖ ថ្លៃដើមនៃការប្រើប្រាស់ជីគីមីនៅលើដី។
Fertilizer cost: The cost of applying chemical fertilizers to the land.
អតិរេកនៃសហព័ន្ធ៖ ទំហំដែលចំណូលលើសចំណាយនៃរដ្ឋាភិបាល។
Federal surplus: The extent to which government revenues exceed spending.
គណនេយ្យមូលនិធីសហព័ន្ធ៖ នីតិវិធីសម្រាប់ជំនួយ និងរង្វាន់នៃសហព័ន្ធ ត្រូវបានប្រើក្នុងអង្គការមិនស្វែងរកប្រាក់ចំណេញ។
Federal fund accounting: The procedures for federal grants and awards used in a non-profit organization.
ការទូទាត់មហន្តរាយលើដំណាំនៃសហព័ន្ធ៖ ការទូទាត់របស់សហព័ន្ធ ទៅឲ្យកសិករសម្រាប់ស្ដារឡើងវិញនូវមហន្តរាយលើដំណាំ។
Federal crop disaster payment: Federal payment to farmers for recovery from crop disaster.
សវនកម្មមានលក្ខណៈពិសេស៖ ការធ្វើសវនកម្ម ដោយផ្ដោតលើព្រឹត្ដិការណ៍ពិសេស។
Feature audit: The audit that focuses on the special events.
FAS (Financial Accounting Standards): Official promulgations, known as STATEMENTS OF FINANCIAL ACCOUNTING STANDARDS, by the FINANCIAL ACCOUNTING STANDARDS BOARD (FASB) which are part of GENERALLY ACCEPTED ACCOUNTING PRINCIPLES (GAAP) in the United States.
ទ្រព្យសម្បត្តិមិនផ្ទេរកម្មសិទ្ធ៖ ទ្រព្យសម្បត្តិសន្យាផ្ដល់ឲ្យ ប៉ុន្តែពុំទាន់មានការគ្រប់គ្រងរូបវន្តផ្ទាល់ និងមិនទាន់ផ្ទេរកម្មសិទ្ធិ។
Farm price method: An asset that has been pledged but physical possession and title have not been transferred.
ការខាតបង់លើកសិដ្ឋាន៖ កិច្ចប្រតិបត្តិការរកស៊ីខាងក្នុងកសិដ្ឋានមួយ។
Farm Loss: Operating loss from a farm.
ឯកាធិកម្មគ្រួសារ៖ ការទុកចិត្តលើអត្ថគាហក ដែលជាសមាជិកនៃគ្រួសារ។
Family trust: A trust the beneficiary of which is the member of the family.
ទ្រព្យសម្បត្តិកសិគ្រួរសារ៖ ដី ឬទ្រព្យសម្បត្តិត្រូវបានប្រើប្រាស់ជាកម្មសិទ្ធិកសិគ្រួសារ។
Family farm property: Land or property used in a family-own farm.
ការក្លែងបន្លំគណនី៖ បណ្ដាគណនី ឯកសារ និងបញ្ជីមានកំហុសឆ្គងមិនត្រឹមត្រូវ និងក្លែងបន្លំ ឬការធ្វើបញ្ជីកាបន្លំក្នុងបញ្ជី។
Falsification of accounts: Defrauding, destroying, altering, mutilating or falsifying books, documents or accounts, or making a false entry in such books.
គណនីមិនពិត៖ គណនី ដែលផ្ដល់ព័ត៌មាននាំឲ្យយល់ខុស។
False account: An account that provides misleading information.
ប្រាក់បម្រុងតម្លៃសមស្រប៖ ប្រាក់បម្រុង សម្រាប់ចំណេញ ឬខាតមិនជាក់ស្តែងលើការវិនិយោគត្រូវបានចំណាត់ថ្នាក់ជាការអាចលក់បាន នៅក្នុងផ្នែកទ្រព្យរបស់ម្ចាស់។
Fair value reserve: a reserve for unrealized gain or loss on investment classified as available-for-sale in the stockholders’ equity section.
វិធីសាស្រ្តផ្អែកលើមូលដ្ឋានតម្លៃសមស្រប៖ វិធីសាស្រ្ត ដែលទទួលស្គាល់ចំណាយទូទាត់លើផែនការកម្មសិទ្ធិហ៊ុននិយោជិក ដោយគិតតម្លៃទីផ្សារសមស្រប។
Fair value based method: a method that recognizes compensation expense of an employee stock ownership plan by fair market value.
តម្លៃទីផ្សារសមស្រប៖ ចំនួនសាច់ប្រាក់ ឬបេឡាសមមូល ដែលត្រូវបានទទួលដោយការលក់ទ្រព្យសម្បត្តិស្របច្បាប់ក្នុងទីផ្សារ។
Fair Market Value: The amount of cash or its equivalent that could be obtain by selling an asset in orderly market.
More about Fair Market Value: Price at which property would change hands between a buyer and a seller without any compulsion to buy or sell, and both having reasonable knowledge of the relevant facts.
គម្លាតចំណាយកែច្នៃមិនផ្ទាល់៖ គម្លាតចំណាយកែច្នៃមិនផ្ទាល់តាមជាក់ស្ដែង ពីចំណាយកែច្នៃមិនផ្ទាល់តាមស្តង់ដារ។
Factory overhead variance: the variance of actual factory overhead standard factory overhead.
កំហុសអចេតនាក្នុងបញ្ជីកាគណនេយ្យ៖ កំហុសនៃបញ្ជីកាគណនេយ្យ ដែលធ្វើឲ្យតារាងតុល្យភាពមិនមានតុល្យភាព។
Error in books: a book error that makes a trial balance out of balance.
កំហុសអចេតនា៖ ការលុបចោល ឬការបង្ហាញខុសដោយអចេតនានៃធាតុផ្សេងៗក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
Error: un-international misstatement, omission of item or disclosure in the financial statements.
More about Error: Act that departs from what should be done; imprudent deviation, unintentional mistake or omission.
ការសឹករិច/សំណឹក៖ ផលប៉ះពាល់អវិជ្ជមានលើទ្រព្យសម្បត្តិ។
Erosion: a negative impact on an asset.
ក្រុមហ៊ុនសវនកម្ម ឬស្នងការគណនេយ្យ E & Y៖ ក្រុមហ៊ុនសវនកម្មធំមួយ ក្នុងចំណោមក្រុមហ៊ុនសវនកម្មធំទាំងបួនលើពិភពលោក។
Ernst & Young LLP (E&Y): one of the big 4 accounting firms.
របាយការណ៍អេឡិចត្រូនិច៖ ការបង្ហាញព័ត៌មានហិរញ្ញវត្ថុរបស់ក្រុមហ៊ុនតាមអ៊ីនធឺណិត។
E-reporting: disclosure of corporate financial information on the Internet.
ផលរបរធៀបនឹងមូលធនផ្ទាល់៖ បរិមាណលក់ប្រចាំឆ្នាំរបស់ក្រុមហ៊ុន ចែកជាមួយបរិមាណមធ្យមនៃមូលធនផ្ទាល់។
Equity turnover: a company’s annual sales divided by its average stockholders’ equity.
អនុបាតមូលធនផ្ទាល់/ទ្រព្យសកម្ម៖ អនុបាតនៃមូលធនផ្ទាល់របស់ម្ចាស់ ប្រៀបធៀបទ្រព្យសម្បត្តិសរុប។
Equity-to-asset ratio: the ratio of the owners’ equities to total assets.
អត្រាផលនៃមូលធនផ្ទាល់៖ ផលប្រើប្រាស់ក្នុងការកំណត់អត្ថប្រយោជន៍ម្ចាស់ភាគហ៊ុន ដែលត្រូវបានទទួលដោយក្រុមហ៊ុន ដែលបានវិនិយោគមូលធនក្នុងអត្រានេះ។
Equity-rate return: a return used in determining the shareholder benefit that would have been earned by the company had it invested capital at this rate.
មេគុណមូលធនផ្ទាល់៖ អនុបាតនៃទ្រព្យសម្បត្តិក្រុមហ៊ុនសរុប ធៀបនឹងភាគហ៊ុនធម្មតា។
Equity multiplier: ratio of a company’s total assets to the common stockholder’s equity.
អនុបាតបំណុលមូលធនផ្ទាល់៖ អនុបាតនៃមូលធនផ្ទាល់ ធៀបនឹងបំណុល។
Equity-debt ratio: the ratio of equities to total liabilities.
គណនេយ្យមូលធនផ្ទាល់ ឬដើមទុនផ្ទាល់៖ នីតិវិធី និងវិធីសាស្រ្តគណនេយ្យ សម្រាប់វាស់វែងធ្វើរបាយការណ៍ និងធ្វើសមតុល្យមូលធនផ្ទាល់។
Equity accounting: the accounting procedures and methods for the measurement, reporting and equalizing of the equities.
Equity Account: ACCOUNT in the EQUITY section of the BALANCE SHEET. Includes CAPITAL STOCK, ADDITIONAL PAID IN CAPITAL and RETAINED EARNINGS.
ថវិការចំណាយកែច្នៃមិនផ្ទាល់៖ ថវិកា ស្ដីពីបន្ទុកចំណាយកែច្នៃមិនផ្ទាល់។
Factory overhead budget: the budget about the factory overhead costs.
ចំណាយកែច្នៃមិនផ្ទាល់៖ ចំណាយផលិតកម្ម ក្រៅពីចំណាយវត្ថុធាតុដើម និងចំណាយពលកម្មផ្ទាល់។
Factory overhead: Manufacturing cost other than direct material and direct labor.
បញ្ជីធំផលិតកម្ម៖ ក្រុមគណនីត្រូវបានប្រើ ដើម្បីកត់ត្រាប្រតិបត្តិការពាក់ព័ន្ធផលិតកម្ម។
Factory ledger: Group of accounts used to record factory-related transactions.
វិធីសាស្ត្រគិតថ្លៃដើមតាមកត្តាផលិតកម្ម៖វិធីសាស្រ្តវាយតម្លៃថ្លៃដើមផលិតផល និងប្រាក់ចំណូលលើកត្តានៃផលិតកម្ម។
Factor cost method: Method of valuing product cost and income in terms of factors of productions.
កម្រៃថ្កល់ឲ្យភ្នាក់ងារ៖ ១-កម្រៃដែលបានទូទាត់ឲ្យភ្នាក់ងារ។ ២-ហិរញ្ញប្បទានគណនីត្រូវទារ។
Factorage: 1-the fee paid to a factor.2-accounts receivable financing.
វិធីសាស្ត្រតម្លៃចារិក៖ វិធីសាស្ត្រមួយ នៃការទិញភាគហ៊ុនគេវិញមករក្សាទុកក្នុងគណនីភាគហ៊ុនរតនាគារ និងត្រូវបានកាត់បន្ថយមូលធន និងការបោះផ្សាយលក់ភាគហ៊ុននោះម្ដងទៀត ត្រូវបានគិតជាការបោះផ្សាយលក់ថ្មី។
Face value method: a method by which the acquisition of treasury stock will be treated as reduction in capital, and reissuance would be treated as new issue.
តម្លៃចារិក/តម្លៃសន្មត៖ តម្លៃដែលមានតែឈ្មោះ នៃមូលប័ត្រមួយផ្សេងពីតម្លៃទីផ្សារ។
Face value: Nominal value of a security as distinguished from the fair market value.
More about Face value: Amount due at maturity from a BOND or note.
ចំនួនចារិក៖ ១-ចំនួនទឹកប្រាក់ ដែលបានបោះពុម្ពលើសញ្ញាប័ណ្ណ ហើយត្រូវទូទាត់សងពេលសញ្ញាប័ណ្ណត្រូវបានដល់កំណត់។ ២-គឺចំនួនទឹកប្រាក់ដែលបានចែងក្នុងគោលនយោបាយ ក្នុងករណីទទួលមរណភាព។
Face amount: 1-amount printed on a bond, which is paid when it is retired. 2- amount stated on the face of the policy that will be paid in case of death.
វិធីសាស្រ្តសមីការ៖ វិធីសាស្រ្តដែលប្រើប្រាស់សមីការ ដើម្បីគណនារកចំណុចស្មើដើម ឬទំហំប្រាក់ចំណូលគោលដៅ។
Equation method: a method that uses an equation to find the breakeven point or target income volume.
គណនេយ្យបរិស្ថាន៖ គណនេយ្យដែលវាស់វែង វាយតម្លៃ និងរាយការណ៍សកម្មភាពនៃអង្គភាព និងប្រសិទ្ធភាពនៃសកម្មភាពចំពោះបរិស្ថានដោយរបាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាន។
Environmental accounting: accounting that measures, evaluates and reports the activities of an organization and the effect of its activities to the environment by an environmental impact statement.
ថ្លៃចុះបញ្ជី៖ តម្លៃដែលទ្រព្យសម្បត្តិ ឬបំណុលត្រូវបានកត់ត្រាចូលដំបូងនៅក្នុងបញ្ជី។
Entry price: the price at which an asset or a liability is first recorded in the books.
អង្គភាព (ក្រុមហ៊ុន ឬសហគ្រាស)៖ បុគ្គល ក្រុមហ៊ុន ក្រុមហ៊ុនភាគហ៊ុន ដែលជាប់កាតព្វកិច្ចបង់ពន្ធ។
Entity: an individual, company, partnership or trust treated as one taxpayer.
គណនេយ្យសហគ្រាស៖ គណនេយ្យសម្រាប់អាជីវកម្មទាំងមូលមិនមែនតាមផ្នែកទេ។
Enterprise accounting: the accounting for the whole business rather than a department.
ទស្សនៈសវនកម្មលើកិច្ចបញ្ជីកា៖ ទស្សនៈសវនកម្មដែលផ្ដោតលើកិច្ចបញ្ជីការរបស់ក្រុមហ៊ុនរងសវនកម្ម។
English audit standpoint: the audit standpoint that focuses on the books of the company being audited.
កិច្ចសន្យាសវនកម្ម៖ លិខិតសម្រាប់បញ្ជាក់ការយោគយល់គ្នា អំពីកិច្ចការរវាងសវនករនិងអតិថិជន។
Engagement letter: the letter for establishing understanding of the engagement between an auditor and a client.
សន្និធិចុងគ្រា៖ សន្និធិនៅចុងគ្រានៃការិយបរិច្ឆេទ។
Ending inventory: the inventory at the end of a period.
More about Ending inventory: Merchandise on hand at the end of an accounting periodand services.
ថវិកាសន្និធិចុងគ្រា៖ ថវិកាលើថ្លៃដើមសន្និធិចុងគ្រា។
Ending inventories budget: the budget about the cost of ending inventories.
សមតុល្យចុងគ្រា៖ សមតុល្យគណនីនៅបញ្ចប់ការិយបរិច្ឆេទ បន្ទាប់ពីបិទបញ្ជី។
Ending balance: account balance at the end of a period after closing the books.
បន្ទុកលើអចលនទ្រព្យ ឬបំណុល៖ ការត្រួតពិនិត្យលើរបាយការណ៍ថវិកានៃរដ្ឋាភិបាល នៅពេលប្រតិបត្តិការកើតឡើង តម្រូវឲ្យមានកិច្ចប្រតិបត្តិការលើផ្នែកនៃភាគីផ្សេងសម្រាប់ចំណាយពេលអនាគត។
Encumbrance: control of budget appropriation of a government when a transaction is entered into that requires performance on the part of another party, representing future expenditure.
More about Encumbrance: (1) MORTGAGE or other lien on the entity’s ASSETS; (2) Anticipated EXPENDITURE; (3) Uncompleted or undelivered portion of a purchase commitment.
សវនកម្មលើសវនករដទៃទៀត៖ ការងារសវនកម្មរបស់គណនេយ្យករឯករាជ្យ លើគណនេយ្យករដទៃទៀត។
Encroachment: auditing work of one independent accountant over another.
ប្រាក់ឈ្នួលបម្រើការងារ៖ ប្រាក់ឧបត្ថម្ភ ឬប្រាក់ខែបង់ឱ្យនិយោជិក រួមទាំងថ្លៃធានារ៉ាប់រង ប្រាក់ចូលនិវត្តន៍។ល។
Employment cost: wage or salary paid to an employee plus the related payment for insurance, pensions, etc.
ផែនការចែករំលែកប្រាក់ចំណេញនិយោជិក៖ ផែនការដែលនិយោជិកចែករំលែកប្រាក់ចំណេញមួយចំនួនរបស់អាជីវកម្ម។
Employee profit sharing plan: a plan under which the employees share some profits of the business.
អត្ថប្រយោជន៍មរណៈនិយោជិក៖ អត្ថប្រយោជន៍មរណៈ ដែលត្រូវបង់ដោយនិយោជកទៅឲ្យសាច់ញាតិនិយោជិកដែលទទួលមរណភាព។
Employee death benefit: benefit death benefit paid by an employer to survivors of a dead employee.
វិភាគទានផ្ដល់ឱ្យនិយោជិក(និវត្តន៍ជន)៖ ការបង់ប្រាក់ដល់ផែនការនិវត្តន៍ ដោយនិយោជិក។
Employee contribution: payment made to a retirement or pension plan by the employee.
ផែនការផ្ដល់អត្ថប្រយោជន៍ដល់និយោជិក៖ ផែនការដែលផ្ដល់វិភាគទានដោយនិយោជក សម្រាប់អត្ថប្រយោជន៍នៃនិយោជិកបច្ចុប្បន្ន និងនិយោជិកមុន។
Employee benefit plan: a plan under which contributions are made by an employer for the benefit of current and former employees.
More about Employee benefit plan: Compensation arrangement, generally in writing, used by employers in addition to salary or wages. Some plans such as group term life insurance, medical insurance and qualified retirement plans are treated favorably under the tax law. Most common qualified retirement plans are: (1) defined benefit plans – a promise to pay participants specified benefits that are determinable and based on such factors as age, years of service, and compensation; or (2) defined contribution plans – provide an individual account for each participant and benefits based on items such as amounts contributed to the account by the employer and employee and investment experience. This type includes PROFIT-SHARING PLANS, EMPLOYEE STOCK OWNERSHIP PLANS and 401(k) PLANS.
ការបន្លំ ឬការប្រើប្រាស់ទ្រព្យសម្បត្តិខុស៖ ការប្រើប្រាស់ខុសជាប្រយោជន៍បុគ្គលនៃទ្រព្យសម្បត្តិរបស់សហគ្រាស នៅពេលទ្រព្យសម្បត្តិនោះត្រូវបានគេផ្ដល់ការទុកចិត្តឲ្យថែរក្សា។
Embezzlement: wrongful use, for one’s own ends, of the asset of another when that asset has been entrusted to one.
ការជម្រះសមតុល្យ៖ ការបញ្ចូលគ្នានៃសមតុល្យឥណទានប្រៀបធៀបសមតុល្យឥណពន្ធរបស់ធាតុដូចគ្នា នៅពេលរៀបចំរបាយការណ៍សរុបរួម។
Elimination: combining credit balances against debit balances of the same item when preparing consolidated statement.
គណនេយ្យប្រសិទ្ធភាព៖ គណនេយ្យដែលផ្ដល់ព័ត៌មាន សម្រាប់បង្កើនប្រសិទ្ធភាពគ្រប់គ្រងដូចជា គណនេយ្យប្រព័ន្ធគ្រប់គ្រងជាដើម។
Efficiency accounting: accounting that provides information for the increase of management efficiency, such as internal control accounting.
ប្រសិទ្ធភាព៖ ១.អនុបាតនៃភស្តុតាងសវនកម្ម ដែលបង្កើតឡើងសវនកម្ម ធនធានសវនកម្ម។ ២.ការទទួលផល។
Efficiency: 1-the ratio of the audit evidence produced to the audit resources used. 2-yield.
សវនកម្មលើប្រសិទ្ធផល ឬការផ្ដល់ផលល្អ៖ សវនកម្មដើម្បីវាយតម្លៃថាតើ កិច្ចប្រតិបត្តិការពិតរបស់សហគ្រាសស្របទៅតាមការកំណត់ទុកឬទេ។
Effectiveness audit: an audit made to see if the firm’s actual performance agree with targeted performance.