រំលស់ធម្មតា៖ រំលស់ដែលបណ្ដាលដោយសឹករិច រហែក និងកត្តាធម្មជាតិ។
Normal depreciation: the depreciation caused by wear and tear and natural factors.
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ACCA, MBA, Tax Agent ជាអ្នកនិពន្ធហើយអាចប្រលងជាប់៖ ACCA រហូត ៤ មុខវិជ្ជាក្នុងពេលតែម្តង, Tax Agent ពិន្ទុខ្ពស់, MBA & BBA ជាប់ជាសិស្សពូកែ និងមានបទពិសោធការងារជាង ១៥ ឆ្នាំ ព្រមទាំងអ្នកនិពន្ធផ្សេងៗ ?ទិញឯកសារហើយ អានមិនយល់អាចសួរបាន
រំលស់ធម្មតា៖ រំលស់ដែលបណ្ដាលដោយសឹករិច រហែក និងកត្តាធម្មជាតិ។
Normal depreciation: the depreciation caused by wear and tear and natural factors.
វិធីសាស្រ្តកំណត់ថ្លៃដើមធម្មតា៖ វិធីសាស្ត្រដែលថ្លៃដើមផលិតផលត្រូវបានកំណត់ដោយការបូកសរុបនៃថ្លៃដើមវត្ថុធាតុដើមផ្ទាល់ ថ្លៃពលកម្មផ្ទាល់ និងថ្លៃផ្សេងៗ។
Normal costing method: a method under which the costs of a product is determined by the total of the direct materials cost, direct labor and overhead.
ថ្លៃដើមធម្មតា៖ ១.ថ្លៃដើមកើតឡើងក្នុងលក្ខខណ្ឌធម្មតា។ ២.ថ្លៃដើមសេវាកម្មបច្ចុប្បន្ន។ ៣.ថ្លៃដើមស្តង់ដាធម្មតា។
Normal cost: 1-cost that should be incurred in normal conditions. 2-current service cost. 3-normal standard cost.
គម្លាតសកម្មភាពធម្មតា៖ បំណែកនៃគម្លាតសមត្ថភាពដែលបណ្ដាលមកពីភាពខុសគ្នារវាងកម្រិតសកម្មភាពតាមថវិកាគ្រោងទុក និងកម្រិតធម្មតានៃសកម្មភាព។
Normal-activity variance: that portion of capacity variance caused by the difference between the budgeted activity level and a normal level of activity.
ប្រព័ន្ធលេខរៀង៖ ប្រព័ន្ធដែលគ្រប់ឯកសារ និងគណនីត្រូវបានកត់ត្រាតាមលេខរៀង។
Numbering system: a system where all documents and accounts are numbered.
តម្លៃប្រាក់ត្រូវសងដោយការធានារ៉ាប់រង៖ ចំនួនប្រាក់ដែលក្រុមហ៊ុនធានារ៉ាប់រងនឹងដោះស្រាយតាមការទាមទារ ទោះបីជាមិនមានសុពលភាពក៏ដោយ។
Nuisance value: the amount an insurance company will pay to settle a claim even though it is invalid.
គណនីសម្គាល់៖ គណនីសន្សំដែលអ្នកបញ្ញើសន្យាប្រាប់ធនាគារជាមុន មុនពេលធ្វើការដកលុយ។
Notice account: the savings account in which the owner promises to tell the bank in advance before withdrawal.
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ៖ កំណត់សម្គាល់បរិយាយដែលភ្ជាប់ជាមួយរបាយការណ៍ហិរញ្ញវត្ថុ។
Note to financial statements: a descriptive note attached to the statements.
ប័ណ្ណទារបំណុល៖ ប័ណ្ណទារបំណុលដែលត្រូវប្រមូលពីអតិថិជន។
Note receivable: a promissory note to be collected from a customer.
ប័ណ្ណកម្ចី៖ ប័ណ្ណជំពាក់បំណុលដែលសរសេរជាភស្តុតាងសម្រាប់សន្យាសងវិញ។
Notes Payable: a liability evidenced by a formal written promise to pay.
More about Notes Payable: Collective term for written promissory notes that are due in less than one year.
គណនេយ្យតាមបទដ្ឋាន៖ ទ្រឹស្ដីដែលគណនេយ្យត្រូវបានកត់ត្រាផ្អែកលើព្រឹត្តិការណ៍ដែលកើតឡើង។
Normative accounting: a theory which holds that accounting should be based on the events that have happened.
ការខូចខាតធម្មតា៖ ការខាតបង់នៃកត្តារូបវន្តដែលកើតឡើងធម្មតាក្នុងដំណើរការផលិតកម្ម។
Normal spoilage: loss of physical units that is normal in the production process.
ការកើតមានឡើងជាក់ស្ដែង៖ ប្រតិបត្តិការដែលបានកត់ត្រាត្រូវកើតមានជាក់ស្ដែង។
Occurrence: the recorded transaction actually occurred.
ការធ្វើតេស្តដោយសង្កេត៖ ការផ្ទៀងផ្ទាត់ជាក់ស្ដែង និងតាមចក្ខុវិញ្ញាណដោយការធ្វើអធិការកិច្ចលើខ្ទង់នៃរបាយការណ៍ហិរញ្ញវត្ថុ ឬសកម្មភាព។
Observation test: physical and visual verification by inspection of financial statement items or activities.
ការធ្វើសង្កេត៖ នីតិវិធីសវនកម្មទាក់ទងការតាមឃ្លាំមើល ឬសាក្សីលើការអនុវត្តនៃសកម្មភាពមួយចំនួន។
Observation: an audit procedure pertaining to watching or witnessing the performance of some activity.
ភាពមិនលំអៀង៖ ១.ទស្សនៈដែលផ្ដោតលើភាពជាក់ស្តែង ព័ត៌មានមិនលំអៀង ដែលជាមូលដ្ឋានសម្រាប់ការធ្វើការសម្រេចចិត្តលើអាជីវកម្ម។ ២.កម្រិតនៃការលាតត្រដាងភាពជាក់ស្តែងនៃប្រព័ន្ធវាស់ និងគណនេយ្យ។
Objectivity: 1-a concept that focuses on the factual, unbiased information as a basis for a business decision. 2-the degree of disclosure of facts of an accounting measurement system.
More about Objectivity: Emphasizing or expressing the nature of reality as it is apart from personal reflection or feelings; independence of mind.
របាយការណ៍តាមកម្មវត្ថុបន្ទុកចំណាយ៖ របាយការណ៍ថ្លៃដើមបង្ហាញពីថ្លៃដើមផ្ទាល់ ឬកម្មវត្ថុនៃបន្ទុកចំណាយ។
Objective statement: cost statement expressed in direct costs or objectives of the expense.
គោលបំណង កម្មវត្ថុនៃការរាយការណ៍ហិរញ្ញវត្ថុ៖ គោលដៅនៃការលាតត្រដាងព័ត៌មានសំខាន់ៗទៅអ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ។
Objectives of financial reporting: goal of presenting useful information to financial statement users.
ការចំណាត់ថ្នាក់តាមប្រភេទ៖ ការធ្វើចំណាត់ថ្នាក់គណនីបញ្ជីធំតាមពិតទ្រព្យសម្បត្តិ បំណុល និងមូលធន។
Object classification: the classification of ledger accounts into assets, liabilities, capital, etc.
ខួបសាច់ប្រាក់នៃប្រតិបត្តិការ៖ លំដាប់លំដោយនៃប្រតិបត្តិការដែលចាប់ផ្ដើមពីការដកប្រាក់ចំណាយ ការវិនិយោគលើសន្និធិ ការលក់បណ្ដាក់ ការកើតមានគណនីត្រូវទារ និងការប្រមូលប្រាក់ពីគណនីត្រូវទារ ផ្លាស់ប្ដូរត្រឡប់ទៅជាសាច់ប្រាក់វិញ។
Operating cash cycle: a series of events that begin with taking cash, investing it in inventory, making credit sales and generating accounts receivable, and converting the accounts receivable back into cash.
ការធ្វើសវនកម្មលើកិច្ចប្រតិបត្តិការ៖ ការពិនិត្យ ការវិភាគ និងការវាយតម្លៃលើកិច្ចប្រតិបត្តិការទាំងមូល ហើយរកមធ្យោបាយកែលំអលើប្រសិទ្ធភាព និងភាពសម្រេចផលល្អ។
Operating audit: examining, analyzing and appraising the overall performance for searching ways of improving efficiency and effectiveness.
បញ្ជីធំបើកចំហ៖ បញ្ជីធំដែលបើកចំហសម្រាប់ភាគីខាងក្រៅ។
Open ledger: a ledger that is open to the external parties.
គណនីសមតុល្យដើមគ្រា៖ គណនីដែលសមតុល្យដើមគ្រាយោងពីការិយបរិច្ឆេទមុន។
Opening balance account: an account with an opening balance carried forward from the last period.
ការពិនិត្យឡើងវិញដោយក្រុមហ៊ុនសវនកម្មដទៃ៖ ការពិនិត្យឡើងវិញដោយត្រួតពិនិត្យលើប្រព័ន្ធរបស់ក្រុមហ៊ុន CPA នៃការត្រួតពិនិត្យគុណភាពលើការអនុវត្តន៍គណនេយ្យ និងសវនកម្មរបស់ខ្លួនតាមធម្មតា រួមបញ្ចូលការពិនិត្យឡើងវិញលើគណនេយ្យ និងកិច្ចព្រមព្រៀងសវនកម្មដែលបានជ្រើសរើស។
On-site peer review: a review that examines a CPA firm’s system of quality control over its accounting and auditing practice, and usually includes a review of selected accounting and auditing engagements.
ការធ្វើសារពើភណ្ឌជាក់ស្ដែងមួយឆ្នាំម្ដង៖ ជាការធ្វើសារពើភណ្ឌសន្និធិនៅក្រោមប្រព័ន្ធសន្និធិអចិន្ត្រៃយ៍នាចុងឆ្នាំតាមធម្មតា។
Once-a-year physical count: the physical inventory taking under the perpetual inventory system, usually at the end of a year.
គណនីហួសកាលកំណត់៖ គណនីត្រូវទារដែលបានប្រមូលបន្ទាប់ពីជំពាក់រយៈពេលយូរ។
Old account: an account receivable collected after a long period of time.
ការធ្វើសវនកម្មតាមផ្លូវការ៖ ការធ្វើសវនកម្មលើក្រុមហ៊ុនធានារ៉ាប់រងដោយភ្នាក់ងាររដ្ឋាភិបាលដូចជា នាយកដ្ឋាននៃធានារ៉ាប់រង។
Official audit: the audit of an insurance company by a government agency, such as the Department of Insurance.
វិធីគិតថ្លៃដើមកាលានុវត្តភាព (ថ្លៃដើមឱកាស)៖ វិធីសាស្រ្តសម្រាប់វាយតម្លៃលើជម្រើសវិនិយោគ ដោយធ្វើការប្រៀបធៀបថ្លៃដើមឱកាសរបស់វា។
Opportunity cost approach: a method for appraising investment alternatives by comparing their opportunity costs.
ការដើរទិញមតិ៖ ទង្វើរបស់ក្រុមហ៊ុនក្នុងការដើររកទិញសវនករដែលនឹងផ្ដល់មតិវិជ្ជមានលើរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន។
Opinion shopping: a company’s action of searching for an auditor who will give a positive opinion of its financial statements.
កថាខណ្ឌមតិ៖ កថាខណ្ឌក្នុងរបាយការណ៍សវនកម្មដែលបង្ហាញពីសេចក្ដីសន្និដ្ឋានរបស់សវនករ។
Opinion paragraph: the paragraph in an audit report which expresses the auditors conclusions.
មតិសវនកម្ម៖ សវនកម្មត្រូវបានធ្វើដើម្បីទប់ស្កាត់ផលប៉ះពាល់ជាសារវ័ន្តលើរបាយការណ៍។
Opinion audit: the audit performed to prevent material effects on statement.
សវនកម្មលើកិច្ចប្រតិបត្តិការ៖ ការធ្វើសវនកម្មត្រូវបានអនុវត្តដោយសវនករផ្ទៃក្នុង ដើម្បីវាយតម្លៃប្រសិទ្ធភាព និងភាពសម្រេចផលនៃអង្គភាពមួយក្នុងការសម្រេចដល់គោលដៅរបស់ខ្លួន។
Operational audit: an audit performed by the internal auditors to evaluate the efficiency and effectiveness of an entity in achieving its goals.
ទ្រព្យសម្បត្តិបម្រើក្នុងកិច្ចប្រតិបត្ដិការ៖ ទ្រព្យសម្បត្តិត្រូវបានប្រើដោយក្រុមហ៊ុនក្នុងការចម្រាញ់ចេញជាផលចំណូលរួមមាន ទ្រព្យរូបី និងទ្រព្យអរូបី។
Operational asset: an asset used by the firm in generating revenues, including tangible and intangible properties.
ហានិភ័យនៃកិច្ចប្រតិបត្តិការ៖ ហានិភ័យខាតបង់ដោយមូលហេតុពីការឡើងចុះនៃប្រាក់ចំណេញនៃកិច្ចប្រតិបត្តិការ។
Operating risk: a risk of loss caused by fluctuations of operating income.
ធនបម្រុងនៃកិច្ចប្រតិបត្តិការ៖ ការអនុញ្ញាតសម្រាប់ថ្លៃដើមដូចជា ការជួសជុល ឬការថែទាំដែលមិនទាន់កើតមានឡើង។
Operating reserve: allowance for costs such as repairs or maintenance which have not yet been incurred.
ការផ្ដល់ផលល្អនៃកិច្ចប្រតិបត្តិការ៖ ការត្រួតពិនិត្យផ្ទៃក្នុងត្រូវបានអនុវត្តយ៉ាងម៉េច បង្គរភាពនៃការត្រួតពិនិត្យផ្ទៃក្នុងត្រូវបានអនុវត្ត និងអនុវត្តន៍ដោយនរណា។
Operating effectiveness: how an internal control was applied, the consistency with which it is applied, and by whom.
ការធ្វើសវនកម្មលើអង្គភាពនិងប្រព័ន្ធ៖ ការធ្វើសវនកម្មផ្ដោតលើអង្គភាព និងប្រព័ន្ធនៃក្រុមហ៊ុនមួយ។
Organization and system audit: the audit focusing on the organization and system of a firm.
ការជួសជុលធម្មតា៖ ចំណាយតាមលក្ខណៈកើតមានជារឿយៗដែលចាំបាច់ក្នុងការថែទាំទ្រព្យសម្បត្តិក្នុងស្ថានភាពដំណើរការល្អ។
Ordinary repairs: expenditures, of a recurring nature, that ire necessary to maintain an asset in good operating condition.
ចំណូលធម្មតា៖ ប្រាក់កម្រៃមិនមែនជាទង្វើប្រាក់កម្រៃមូលធន។
Ordinary income: the gain that does not qualify for capital gains treatment.
More about Ordinary income: One of two classes of income (the other being CAPITAL GAINS) taxed under the INTERNAL REVENUE CODE. Historically, ordinary income is taxed at a higher rate than capital gains.
ចំណាយធម្មតា៖ ចំណាយដែលមិនត្រូវការបញ្ជីការជាមូលធន។
Ordinary expense: an expense that need not be capitalized.
ភាគលាភធម្មតា៖ ភាគលាភដែលត្រូវបែងចែកលើប្រាក់ចំណេញរបស់ក្រុមហ៊ុនចាត់ទុកជាប្រាក់ចំណេញធម្មតាទៅឲ្យម្ចាស់ហ៊ុន។
Ordinary dividend: the dividend that is a distribution of a company’s profits, treated as ordinary income to the shareholder.
ធនលាភធម្មតា៖ សេរីនៃការបង់ប្រាក់ថេរ ត្រូវបានធ្វើនាចុងការិយបរិច្ឆេទនីមួយៗលើចំនួនថេរនៃពេលវេលា។
Ordinary annuity: a series of fixed payments made at the end of each period over a fixed amount of time.
More about Ordinary annuity: A series of equal payments made at the end of equal intervals of time, with compound interest on these payments.
ភាគលាភមានជម្រើស៖ ភាគលាភដែលម្ចាស់ហ៊ុនមានជម្រើសលើការទទួលយកភាគលាភជាហ៊ុន ឬជាប្រាក់។
Optional dividend: the dividend where stockholders have the choice of receiving a stock dividend or cash.
អនុបាតលើអានុភាពល្អបំផុត៖ កម្រិតខ្ចីប្រាក់ដែលធ្វើឲ្យអប្បបរមានៃថ្លៃដើមមូលធន។
Optimum leverage ratio: the borrowing level that minimizes the cost of capital.
សមត្ថភាពផលិតល្អបំផុត៖ កម្រិតទិន្នផលដែលបង្កើតថ្លៃដើមមួយឯកតាទាបបំផុត។
Optimum capacity: the output level that creates the lowest cost per unit.
រចនាសម្ព័ន្ធមូលធនល្អបំផុត៖ រចនាសម្ព័ន្ធមូលធនដែលមានថ្លៃដើមមូលធនមធ្យមសមតាមអប្បបរមា។
Optimal capital structure: the capital structure with a minimum weighted average cost of capital.
ប្រភពហិរញ្ញប្បទានផ្សេងៗ៖ ផលមិនមែនជាចំណូលបង្កើនក្នុងទ្រព្យសម្បត្តិសុទ្ធជាមូលធន។
Other financing source: non-revenue increase in a fund net assets.
មូលដ្ឋានគណនេយ្យទូលំទូលាយផ្សេងៗ៖ មូលដ្ឋានគណនេយ្យក្រៅពី GAAP ដែលនីតិបុគ្គលប្រើដើម្បីរាយការណ៍ទ្រព្យសម្បត្តិ បំណុល មូលធនរបស់ម្ចាស់ ផលចំណូល និងបន្ទុកចំណាយដូចជា មូលដ្ឋានពន្ធលើប្រាក់ចំណេញ និងមូលដ្ឋានសាច់ប្រាក់។
Other comprehensive basis of accounting: the basis of accounting, other than GAAP, that an entity uses to report its assets, liabilities, equity, revenues and expenses, e.g. income tax basis and cash basis.
សវនករផ្សេងៗ៖ បុគ្គលដែលធ្វើសវនកម្មលើផ្នែកតូចមួយនៃក្រុមហ៊ុន។
Other auditor: one who audits a small portion of the company.
ភាគហ៊ុនបោះផ្សាយលក់ដើមដំបូង៖ ភាគហ៊ុនបានបោះផ្សាយលក់ នៅពេលដែលក្រុមហ៊ុនត្រូវបានរួមគ្នាបង្កើតឡើង។
Original issue stock: the stock issued when the company was incorporated.
បុព្វលាភបោះផ្សាយយលក់ហ៊ុនដើមដំបូង៖ ចំនួនប្រាក់ដែលតម្លៃបោះផ្សាយលក់ហ៊ុនដើមដំបូងនៃសញ្ញាប័ណ្ណ ឬហ៊ុនលើសតម្លៃនៃចារិករបស់វា។
Original issue premium: the amount by which the original issue price of a bond or stock is above its face value.
អប្បហាបោះផ្សាយលក់ហ៊ុនដើមដំបូង៖ ចំនួនប្រាក់ដែលតម្លៃបោះផ្សាយលក់ហ៊ុនតិចជាងតម្លៃចារិកនៃហ៊ុន ឬតម្លៃរំលស់ដែលបានចែកនៃលិខិតតុបករណ៍បំណុល។
Original issue discount: amount by which the issue price is less than the face amount of a stock or stated redemption price of a debt instrument.
មុខងារដើមដំបូងនៃសវនកម្ម៖ មុខងារនៃការពិនិត្យលើកំហុសចេតនា និងកំហុសអចេតនានៃសវនកម្មមុនសតវត្សទី ១៣។
Original function of audit: the function of checking internal fraud and errors of audit before the 13 century.
បញ្ជីកាដើម៖ ការកត់ត្រាដំបូងនៃប្រតិបត្តិការនៅក្នុងបញ្ជី។
Original entry: initial record of transactions in the book.
របាយការណ៍នៃថ្លៃដើមទិន្នផល៖ របាយការណ៍ដែលបង្ហាញពីថ្លៃដើមទិន្នផលសម្រាប់ផលិតផលជាក់លាក់មួយ។
Output cost statement: a statement that shows output costs for a given product.
ថ្លៃដើមទិន្នផល៖ ការសរុបរវាងថ្លៃដើមផលិត និងថ្លៃដើមធាតុចូលមិនផលិតផ្សេងទៀត។
Output cost: the sum of manufacturing cost and the cost of other nonmanufacturing inputs.
វិធីសាស្ត្រគិតទិន្នផល៖ វិធីសាស្រ្តដែលចំណូលជាតិស្មើនឹងការបូកសរុបនៃទិន្នផល និងចំណូលទ្រព្យសុទ្ធពីបរទេស។
Output approach: the approach where national income is equal to the sum of output and the net property income from abroad.
អង្គភាពមិនស្វែងរកប្រាក់ចំណេញផ្សេងៗ៖ អង្គភាពមិនធ្វើអាជីវកម្មមិនបានបញ្ចូលក្នុងគោលការណ៍ណែនាំសវនកម្មនៃ AICPA។
Other nonprofit organization: non-business organization not covered by AICPA audit guides.
បំណុលរយៈពេលវែងផ្សេងៗ៖ ខ្ទង់នៃតារាងតុល្យការដែលរួមមាន តម្លៃនៃភតិសន្យា ផលប្រយោជន៍និយោជិតនាអនាគត ពន្ធត្រូវបានពន្យា និងកាតព្វកិច្ចផ្សេងៗដែលមិនតម្រូវឲ្យមានការបង់ការប្រាក់ក្នុងឆ្នាំបន្ទាប់។
Other long term liabilities: the balance sheet item that includes the value of lease, future employee benefits, deferred taxes and other obligations not requiring interest payments during the next year.
បំណុលផ្សេងៗ៖ បំណុលដែលមិនបានចំណាត់ថ្នាក់ក្នុងប្រភេទសំខាន់ៗ។
Other liability: a liability not classified in a major category.
ផលចំណូលផ្សេងៗ៖ ផលចំណូលបានមកពីសកម្មភាពក្រៅពីកិច្ចប្រតិបត្តិការអាជីវកម្មធម្មតាដូចជា ការវិនិយោគ និងការជួល។ល។
Other income: the income from activities other than normal business operations, such as investment, rent etc.
ការប្រើប្រាស់ហិរញ្ញប្បទានផ្សេងៗ៖ ផលមិនមែនជាចំណូលបន្ថយក្នុងទ្រព្យសម្បត្តិសុទ្ធជាមូលនិធិ។
Other financing use: non-revenue decrease in a fund net assets.
គម្លាតអាចត្រួតពិនិត្យលើចំណាយបន្ទាប់បន្សំ៖ លំអៀងរវាងថ្លៃដើមចំណាយបន្ទាប់បន្សំជាក់ស្ដែង និងថ្លៃដើមចំណាយបន្ទាប់បន្សំតាមថវិកា ដោយផ្អែកលើកម្រិតសមត្ថភាពជាក់ស្ដែង។
Overhead controllable variance: the difference between actual overhead cost and the budget overhead cost based on actual activity level.
គម្លាតសមត្ថភាពនៃចំណាយបន្ទាប់បន្សំ៖ គម្លាតចំណាយបន្ទាប់បន្សំបណ្ដាលមកពីលំអៀងរវាងសមត្ថភាពជាក់ស្តែង និងបទដ្ឋាន។
Overhead capacity variance: overhead variance caused by the difference between aaua1 and normal capacity.
ការរំលស់លើស៖ ១.ភាពលើសនៃរំលស់ជាក់ស្ដែងលើសចំនួនអនុញ្ញាតដោយច្បាប់។ ២.សូមមើល extra depreciation។
Over-depreciation: 1-the excess of actual depreciation over that amount allowed by law. 2-extra depreciation.
ការគិតថ្លៃដើមលើស៖ ស្ថានភាពដែលថ្លៃដើមបានបញ្ចូលក្នុងផលិតផលលើសថ្លៃដើមជាក់ស្ដែង។
Over-costing: a situation where the costs applied to the products exceed the actual costs.
មូលធនកម្មលើស៖ ស្ថានភាពដែលក្រុមហ៊ុនមួយមានមូលធនច្រើនពេក លើសពីតម្រូវការនៃធុរៈកម្មរបស់ខ្លួន។
Overcapitalization: a situation in which a company has too much capital for the needs of its business.
ការត្រួតពិនិត្យឡើងវិញទាំងស្រុង៖ ការអានរបាយការណ៏ហិរញ្ញវត្ថុ និងពិចារណាលើភាពគ្រប់គ្រាន់នៃភស្តុតាងដែលត្រូវប្រមូលក្នុងការឆ្លើយតបទៅនឹងសមតុល្យមិនប្រក្រតី ឬមិនអាចរំពឹងទុក។
Overall review: reading the financial statements and considering adequacy of evidence gathered in response to unusual or unexpected balances.
មតិសរុប ឬមតិទាំងមូល៖ មតិរបស់អគ្គសវនករលើរបាយការណ៍ទាំងមូល។
Overall opinion: the auditor’s general opinion on the statements as a whole.
មូលប្បទានបត្រពុំទាន់សង ឬមិនទាន់ដោះស្រាយ៖ មូលបទានបត្របានចេញ ប៉ុន្តែមិនទាន់បានជម្រះដោយធនាគារនៅឡើយ។
Outstanding check: a check issued but not yet cleared by the bank.
More about Outstanding check: A CHECK that has been written by the drawer and deducted on his or her records but has not reached the bank for payment and is not deducted from the bank BALANCE by the time the bank issues its statement.
ការអនុគ្រោះពន្ធស្ទួនគ្នា៖ ឥណទានពន្ធលើពន្ធប្រាក់ចំណេញស្ទួនគ្នាយោងមក។
Overlap relief: tax credit for overlap profits carried forward.
ពន្ធប្រាក់ចំណេញស្ទួនគ្នា៖ ប្រាក់ចំណេញដែលបានបង់ពន្ធពីរដងដោយហេតុផ្នែកនៃការិយបរិច្ឆេទគណនេយ្យត្រូវបញ្ចូលក្នុងការិយបរិច្ឆេទមូលដ្ឋានលើសពីមួយឆ្នាំ។
Overlap profit: the profit that has been taxed twice because part of the accounting period falls within the basis period for more than one year.
បំណុលពន្ធស្ទួនគ្នា៖ បំណុលនៃរដ្ឋាភិបាលដែលមានមូលដ្ឋានពន្ធរបស់ខ្លួនស្ទួនគ្នានឹងមូលដ្ឋានពន្ធនៃនីតិបុគ្គលនយោបាយផ្សេងទៀតដូចជា ទីក្រុងដែលស្ថិតនៅក្នុងរដ្ឋ។
Overlapping debt: the debt of a state government where its tax base overlaps the tax base of another political entity such as a city within the state.
គម្លាតបន្ទាប់បន្សំ៖ លំអៀងរវាងថ្លៃដើមចំណាយបន្ទាប់បន្សំ និងថ្លៃដើមចំណាយបន្ទាប់បន្សំស្តង់ដារ។
Overhead variance: difference between actual overhead costs and standard overhead costs.
គម្លាតប្រើប្រាស់ចំណាយបន្ទាប់បន្សំ៖ ១.ចំណែកនៃគម្លាតថ្លៃដើមចំណាយបន្ទាប់បន្សំ បណ្ដាលមកពីលំអៀងរវាងបរិមាណជាក់ស្ដែង និងបរិមាណតាមថវិកាទិន្នផល។ ២. សូមមើល overhead capacity variance។
Overhead utilization variance: 1-that portion of overhead cost variance caused by the difference between the actual and budgeted volume of output. 2-overhead capacity variance.
ការសរុបចំណាយបន្ទាប់បន្សំ៖ ការសរុបនៃចំណាយបន្ទាប់បន្សំទាំងអស់ ដែលកើតមានក្នុងក្រុមហ៊ុនទាំងមូល។
Overhead summary: the summary of all overheads incurred in the whole company.
ថ្លៃដើមចំណាយបន្ទាប់បន្សំថេរក្នុងមួយឯកតា៖ ថ្លៃដើមចំណាយបន្ទាប់បន្សំថេរក្នុងមួយឯកតានៃទិន្នន័យ។
Overhead fixed unit cost: fixed overhead cost per unit of output.
គម្លាតចំណាយបន្ទាប់បន្សំ៖ លំអៀងរវាងចំណាយបន្ទាប់បន្សំជាក់ស្តែងដែលបានកើតឡើង និងការអនុញ្ញាតតាមថវិកា។
Overhead expenditure variance: difference between actual overhead incurred and the budget allowance.
គម្លាតប្រសិទ្ធភាពនៃចំណាយបន្ទាប់បន្សំ៖ ចំណែកនៃគម្លាតចំណាយបន្ទាប់បន្សំ បណ្ដាលមកពីលំអៀងរវាងធាតុចូលជាក់ស្តែង និងធាតុចូលស្តង់ដារ។
Overhead efficiency variance: that portion of overhead variance caused by the difference between actual input and standard input.
មូលធនរបស់ម្ចាស់ភាគហ៊ុន៖ មូលធនបានវិនិយោគក្នុងក្រុមហ៊ុនដោយម្ចាស់ហ៊ុន។
Owner’s capital: the capital invested in a company by its owner.
ទស្សនៈនៃក្រុមហ៊ុនមេ៖ ទស្សនៈដែលចំណាយភាគហ៊ុនរបស់ក្រុមហ៊ុនមេធ្វើការវាយតម្លៃសារឡើងវិញត្រូវបានបង្ហាញ និងផលប្រយោជន៍ភាគកម្មតិចត្រូវបានរាយការណ៍ក្នុងចំណែកភាគហ៊ុននៃតម្លៃតាមបញ្ជីរបស់ក្រុមហ៊ុនសាខា។
Parent company concept: the concept under which just the parent’s share of the revaluation is shown and the minority interest is reported at its share of the subsidiary’s book value.
ក្រុមហ៊ុនមេ៖ ក្រុមហ៊ុនដែលកាន់កាប់ភាគហ៊ុនដែលមានសិទ្ធិបោះឆ្នោតក្នុងក្រុមហ៊ុនដទៃ ដើម្បីត្រួតត្រាលើការគ្រប់គ្រង និងកិច្ចប្រតិបត្តិការរបស់ក្រុមហ៊ុននោះ។
Parent company: a company that holds enough voting stock in another company to control its management and its operations.
More about Parent company: Company that has a controlling interest in the COMMON STOCK of another.
ចំណេញ ឬខាតបង់ដែលមានតែនៅក្នុងបញ្ជី៖ ចំណេញ ឬខាតជាមូលធនមិនទាន់ពិតជាក់ស្ដែងក្នុងផលបត្រវិនិយោគដោយធ្វើការប្រៀបធៀបតម្លៃទីផ្សារនៃមូលបត្រជាមួយថ្លៃដើមដែលបានទិញ។
Paper profit or loss: unrealized capital gain or loss in an investment portfolio by comparing the market prices of securities to the price originally bought.
ភាពខាតបង់មាននៅក្នុងបញ្ជីការ៖ ការខាតបង់ដែលកើតមានឡើង ប៉ុន្តែមិនទាន់ពិតជាក់ស្ដែងតាមប្រតិបត្តិការនៅឡើយ។
Paper loss: the loss which has occurred but has not yet been realized through a transaction.
សវនកម្មលើក្រដាសស្នាម/សវនកម្មលើបញ្ជីការ៖ សវនកម្មដែលធ្វើការផ្ដោតការយកចិត្តទុកដាក់លើបញ្ជី និងរបាយការណ៍ហិរញ្ញវត្ថុ។
Paper audit: an audit that focuses on the books and financial statements.
ទ្រព្យជាក្រដាសស្នាម/ទ្រព្យជាប័ណ្ណ៖ ១.ទ្រព្យសកម្មដែលពុំទាន់អាចប្រើប្រាស់បាន ឬពុំទាន់អាចប្ដូរជាសាច់ប្រាក់បានឡើយ។ ២.ភាគហ៊ុន ឬប័ណ្ណបំណុល។
Paper asset: 1-an asset not readily usable or convertible into cash. 2-stock, bond etc. represented by a piece of paper.
ថ្លៃដើមដែលអាចត្រួតពិនិត្យបានតែលើផ្នែកណាមួយ៖ ថ្លៃដើមដែលចំណែកណាមួយអាចត្រូវត្រួតពិនិត្យបានដោយអ្នកគ្រប់គ្រង។
Partially controllable cost: the cost only a part of which can be controlled by management.
ការខាតបង់តាមផ្នែកខ្លះ៖ ការខូចខាតទៅលើទ្រព្យសម្បត្តិខ្លះប៉ុណ្ណោះ ពុំមែនទាំងស្រុង។
Partial loss: damage of property that is not total.
របាយការណ៍លទ្ធផលតាមផ្នែកខ្លះ៖ របាយការណ៍លទ្ធផលដែលបង្ហាញតែខ្ទង់មួយចំនួនប៉ុណ្ណោះ។
Partial income statement: an income statement that shows only some items.
វិធីសាស្រ្តតាមដើមទុនតាមផ្នែកខ្លះ៖ វិធីសាស្រ្តមួយដែលបានប្រើប្រាស់ដើម្បីធ្វើការកត់ត្រានូវការវិនិយោគនៅតាមក្រុមហ៊ុនសាខា។ ការវិនិយោគជំហានដំបូងគឺថ្លៃដើម ហើយការកាត់រំលស់នូវមូលនិធិពាណិជ្ជកម្មពុំបានបន្ថយនូវចំណែកនៃចំណូលនោះទេ។
Partial equity method: a method used to record investment in subsidiary, the initial investment is in cost, amortization of goodwill does not reduce the share of income.
ចំណែកនៃថ្លៃដើម/ថ្លៃដើមតាមផ្នែកខ្លះ៖ ១.ថ្លៃដើមទំនិញដែលរួមមានតែថ្លៃដើមផលិតប៉ុណ្ណោះ។ ២.ថ្លៃដើមដែលមានតែសមាសធាតុថេរ ឬអថេរ។
Partial cost: 1-product cost that only includes manufacturing cost. 2-cost that includes only the fixed or variable component.
ការកាត់បន្ថយបំណុលពិបាកទារតាមផ្នែកខ្លះ៖ ការកាត់បន្ថយនូវតម្លៃពុំបានទារមួយចំនួននៃបំណុល។
Partial bad debt deduction: the deduction for partial worthlessness of a debt.
ការធ្វើសវនកម្មតែលើផ្នែកណាមួយ៖ ការធ្វើសវនកម្មដែលបានផ្ដោតការយកចិត្តទុកដាក់ទៅលើផ្នែកជាក់លាក់ណាមួយនៃបញ្ជី។
Partial audit: an audit that focuses on a part of the books.
សាច់ប្រាក់ដាក់វិនិយោគលើវិញ្ញាបនបត្រនៃប្រាក់បញ្ញើ៖ ប្រាក់បណ្ដោះអាសន្នដែលបានវិនិយោគនៅក្នុងវិញាបនបត្រនៃប្រាក់បញ្ញើ។
Parked cash: the cash temporary invested in certificate of deposits.
ភាពស្មើគ្នា/ភាពដូចគ្នា៖ ១.តួលេខសេស ឬគូ។ ២.ជាគម្លាតថេរវាងតម្លៃពីរផ្សេងគ្នា។ ៣.ភាពស្មើគ្នានៃប្រាក់បៀវត្សរបស់កម្មករ។
Parity: 1-an odd or even digit. 2- constant spread between two prices. 3-salary equality among workers.
បន្ទុកចំណាយជាក់ស្ដែង៖ ជាចំណាយដែលកើតឡើងសម្រាប់ការការពារលើទំនិញដែលបានធានាពីការបាត់បង់ខូចខាត ក្នុងការគ្របដណ្ដប់លើធានារ៉ាប់រង។
Particular charge: expenditure incurred to protect the insured goods from loss in the cover of an insurance policy.
វិធីមធ្យមសមតាជាក់ស្ដែង៖ ការខូចខាត ឬការខាតបង់តាមផ្នែកដែលកើតឡើងតាមការដឹកប៉ាល់ អាកាស រថយន្ត ដែលផលវិបាកជួបនូវឧប្បត្តិហេតុមួយ។
Particular average: the damage or partial loss happening to the ship, cargo or freight in consequence of an accident.
គណៈគ្រប់គ្រងដែលអនុញ្ញាតឱ្យមានការចូលរួម៖ ការចូលរួមរបស់មន្ត្រីនៅក្នុងការរៀបចំគោលដៅ និងការបង្កើតនូវស្តង់ដារថ្លៃដើមមួយ។
Participatory management: staff participation in the setting of goals, and the establishing of the cost standards.
ការចូលរួម៖ គ្រប់ការងារត្រូវបានអនុវត្តដោយបុគ្គលម្នាក់ៗភ្ជាប់នូវសកម្មភាព។
Participation: any work done by an individual in connection with the activity.