បញ្ជីធំចំណូលសាច់ប្រាក់៖ បញ្ជីធំរួមមានគណនីសម្រាប់ប្រភេទចំណូលសាច់ប្រាក់នីមួយៗ។
Receipt ledger: the ledger containing the accounts for each kind of receipts.
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ACCA, MBA, Tax Agent ជាអ្នកនិពន្ធហើយអាចប្រលងជាប់៖ ACCA រហូត ៤ មុខវិជ្ជាក្នុងពេលតែម្តង, Tax Agent ពិន្ទុខ្ពស់, MBA & BBA ជាប់ជាសិស្សពូកែ និងមានបទពិសោធការងារជាង ១៥ ឆ្នាំ ព្រមទាំងអ្នកនិពន្ធផ្សេងៗ ?ទិញឯកសារហើយ អានមិនយល់អាចសួរបាន
បញ្ជីធំចំណូលសាច់ប្រាក់៖ បញ្ជីធំរួមមានគណនីសម្រាប់ប្រភេទចំណូលសាច់ប្រាក់នីមួយៗ។
Receipt ledger: the ledger containing the accounts for each kind of receipts.
ការគណនាឡើងវិញ៖ នីតិវិធីសវនកម្មដែលពាក់ព័ន្ធនឹងការធ្វើឡើងវិញលើការគណនាដែលបានធ្វើដោយអតិថិជន។
Recalculation: audit procedure involving a re-performance of calculations made by the client.
ការធ្វើសវនកម្មសាឡើងវិញ៖ បន្ទាប់ពីបានមតិរបស់សវនករឯករាជ្យមួយ អតិថិជនបានព្រមព្រៀងជាមួយសវនករឯករាជ្យមួយផ្សេងទៀត ដោយផ្ដល់មតិមួយផ្សេងទៀត។
Re-audit: after obtaining an independent auditor’s opinion, the client engaged another independent auditor to give another opinion.
ថ្លៃដើមដែលកើតមានដដែលៗ៖ ថ្លៃដើមដែលកើតមានដដែលៗនៅក្រោមលក្ខខណ្ឌដូចគ្នា។
Recurring cost: the cost that incurs repeatedly under the same condition.
ការទទួលបានមកវិញនូវគណនីប្រមូលមិនបានដែលបានលុបចោល៖ ការប្រមូលបានមកវិញនូវបំណុលពិបាកទារដែលបានលុបចោលក្នុងការិយបរិច្ឆេទមុនៗ។
Recovery of uncollectible accounts written-off: the collection of the bad debts which have been written off in the previous periods.
ការថែរក្សាកិច្ចបញ្ជីកា៖ ការថែទាំ និងរក្សាទុកដោយសុវត្ថិភាពនៃបញ្ជីកាគណនេយ្យសៀវភៅបញ្ជី ឯកសារ ភស្ដុតាង។ល។ ចាំបាច់សម្រាប់គោលបំណងពន្ធ និងការគ្រប់គ្រង។
Record keeping (Fr. = comptabilisation): safe keeping and maintaining of accounting records, books, accounts, evidence papers, etc. necessary for tax and management purposes.
គោលការណ៍បញ្ជីកា៖ វិធានដែលត្រូវបានអនុវត្តនៅពេលចុះបញ្ជីកា។
Recording principle: the rule that must be applied with when keeping records.
ការផ្គូផ្គងលើអតិរេក៖ ការផ្គូផ្គងសម្រាប់អតិរេកចុងគ្រា និងដើមគ្រា។
Reconciliation of surplus: reconciliation for the ending and beginning surplus.
ការផ្គូផ្គងគណនីធនាគារ៖ បញ្ជីកាសម្រាប់ចំនួនលម្អៀងរវាងសមតុល្យធនាគារ និងសមតុល្យក្នុងបញ្ជីបេឡានៃអ្នកដាក់ប្រាក់បញ្ញើ។
Reconciliation of bank account: the accounting for the difference between the bank balance and the cash book balance of the depositor.
ការផ្គូផ្គង៖ ការកែតម្រូវចំនួនលម្អៀងរវាងខ្ទង់ពីរដូចជា បញ្ជីកាខាងឥណពន្ធ និងឥណទាន ដូច្នេះធ្វើឲ្យខ្ទង់ទាំងពីរស៊ីគ្នា។
Reconciliation (Fr. = rapprochement des comptes): adjusting the difference between two items, such as debit and credit entries so that they agree.
ប្រតិបត្តិការភាគីពាក់ព័ន្ធ៖ ប្រតិបត្តិការមួយរវាងភាគីពីរដែលភាគីមួយក្នុងចំណោមពីរអាចអនុវត្តការត្រួតត្រា ឬមានឥទ្ធិពលយ៉ាងខ្លាំងលើគោលនយោបាយនៃប្រតិបត្តិការអាជីវម្មនៃភាគីមួយផ្សេងទៀត។
Related party transaction a transaction between two parties one of whom can exercise control or significant influence over the operating policies of the other.
More about Related party transaction: Business or other transaction between persons who do not have an arm’s-length relationship (e.g., a relationship with independent, competing interests). The most common is between family members or controlled entities. For tax purposes, these types of transactions are generally subject to a greater level of scrutiny.
មូលធនស្របច្បាប់៖ មូលធនដែលត្រូវបានរក្សាទុកទៅតាមតម្រូវការស្របច្បាប់។
Regulatory capital: capital which must be maintained in accordance with statutory requirements.
គោលការណ៍គណនេយ្យស្របច្បាប់៖ តម្រូវការ ឬវិធីសាស្រ្ដនៃគណនេយ្យ និងការរាយការណ៍ដែលបានកំណត់ជាក់លាក់ដោយភ្នាក់ងារស្របច្បាប់។
Regulatory accounting principle: requirements or methods of accounting and reporting specified by regulatory agencies.
វិធីសាស្រ្ដគិតថយក្រោយ៖ វិធីមួយត្រូវបានប្រើទាំងអនុបាតជាមធ្យម ទាំងចំនួនលម្អៀងជាមធ្យមក្នុងការគណនាលើការប៉ាន់ស្មាននៃចំនួនសរុបសម្រាប់មហាវគ្គ។
Regression approach: a method using both the average ratio and the average difference in calculating an estimate of the total amount for the population.
ការវិភាគលើនិន្នាការនាពេលអនាគត៖ ការវាស់វែងនៃបម្រែបម្រួលជាមធ្យមលើថ្លៃដើម ឬចំណាយដែលទាក់ទងនឹងមួយឯកតានៃការកើនឡើងផលិតកម្ម ឬអញ្ញតផ្សេងៗ។
Regression analysis: the measurement of the average change in cost or expense associated with one unit of increase in production or other variables.
More about Regression analysis: Statistical technique used to establish the relationship of a dependent variable, such as the sales of a COMPANY, and one or more independent variables, such as family formations, gross national product, per capita income, and other economic indicators.
ស្នងការគណនេយ្យសាធារណៈដែលបានចុះបញ្ជី៖ ស្នងការគណនេយ្យសាធារណៈមួយដែលបានចុះបញ្ជីជាមួយក្រុមប្រឹក្សាតាមដានគណនេយ្យក្រុមហ៊ុនសាធារណៈ។
Registered public accounting firm: a public accounting firm registered with the Public Company Accounting Oversight Board.
សវនករដែលបានចុះបញ្ជី៖ សមាជិកនៃស្ថាប័នត្រួតពិនិត្យដែលបានទទួលស្គាល់អនុញ្ញាតបង្គាប់ឲ្យធ្វើសវនកម្ម។
Registered auditor: a member of a recognized supervisory body having granted an order to perform audit.
ភាគហ៊ុនដែលអាចប្រមូលទិញមកវិញ៖ ភាគហ៊ុនអាទិភាពដែលអាចត្រូវកោះហៅប្រមូលទិញមកវិញដោយក្រុមហ៊ុនបោះផ្សាយលក់។
Redeemable stock: a preferred stock that can be called in for redemption by the issuing company.
វិធីសាស្រ្តធុនបម្រុងសម្រាប់ជួសជុល៖ វិធីសាស្ត្រដែលថ្លៃដើមជួសជុលត្រូវបានបន្ថែមលើថ្លៃដើម ដែលអាចរំលស់បាននៃទ្រព្យសម្បត្តិមួយ។
Repair reserve method: a method under which repair costs are added to the depreciable cost of an asset.
វិធីសាស្រ្តមូលនិធិលើការរំលស់ ថែទាំ និងជួសជុល៖ វិធីដែលថ្លៃដើមជួសជុល និងចំណាយថែទាំត្រូវបានបន្ថែមលើថ្លៃដើមដែលអាចរំលស់បាននៃទ្រព្យសម្បត្តិមួយសម្រាប់គោលបំណងរំលស់។
Repair, maintenance and depreciation fund method: a method under which repair costs and maintenance expenses are added to the depreciable cost of an asset for depreciation purposes.
ចំណុចបញ្ជាទិញឡើងវិញ៖ សញ្ញាដែលបានកំណត់ទុកមុន ដែលការបញ្ជាទិញបន្ថែមត្រូវបានធ្វើ។
Reorder point: a predetermined signal which a replenishing order should be placed.
ទ្រព្យសម្បត្តិជួលក្លាយទៅជាទ្រព្យកម្មសិទ្ធ៖ ទ្រព្យសម្បត្តិមួយដែលបានជួល និងបានត្រូវផ្ទេរឲ្យអ្នកជួលចុងការិយបរិច្ឆេទនៃកិច្ចសន្យា។
Rent-to-own property: a property rented and transferred to the renter at the end of the contract.
យុទ្ធសាស្ត្រលើការជឿទុកចិត្ត៖ យុទ្ធសាស្ត្រដែលសវនករកំណត់ហានិភ័យត្រួតពិនិត្យក្រោមអតិបរមា និងជឿជាក់លើការត្រួតពិនិត្យផ្ទៃក្នុង និងអនុវត្តការធ្វើតេស្តលើប្រតិបត្តិការតិចតួច។
Reliance strategy: the strategy under which an auditor sets control risk below maximum and relies on internal control and performs less substantive test.
ភាពពាក់ព័ន្ធ៖ ព័ត៌មានគណនេយ្យដែលអាចធ្វើឲ្យមានលម្អៀងក្នុងការធ្វើសេចក្ដីសម្រេចដោយជួយឲ្យអ្នកប្រើប្រាស់អង្កើតការប៉ាន់ស្មានពីទិន្នផលនៃព្រឹត្តិការណ៍រៀបពេលអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល។
Relevance: accounting information capable of making a difference in a decision by helping users to form predictions about the outcomes of past, present and future events.
ហានិភ័យពាក់ព័ន្ធ៖ ហានិភ័យដែលកើតមានក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ដោយហេតុមកពីដែនកំណត់ធ្វើតេស្តខុសដែលបានជ្រើសរើស។
Relative risk: a risk that may happen in the financial statement audit because of the wrong test scope selected.
ទ្រព្យសកម្មបម្រុង៖ ១.ទ្រព្យដែលកាន់កាប់ដោយធនាគារដូច្នេះទ្រព្យនោះអាចជាមាស។ ២.សូមមើល legal reserve។
Reserve asset: 1-the asset held by banks so that it can be created as gold. 1-legal reserve.
គណនីធុនបម្រុង៖ ១.គណនីសម្រាប់កត់ត្រានូវប្រាក់បម្រុង។ ២.គណនីសម្រាប់កត់ត្រានូវចំនួនប្រាក់លំអៀងដែលកើតមាន ពេលដែលបកប្រែប្ដូររបាយការណ៍សាខាបរទេសមកជារូបិយវត្ថុក្នុងស្រុក។
Reserve account: 1-an account for recording reserves. 2-an account for recording a difference occurred when translating foreign subsidiary statement to the home currency version.
បន្ទុកចំណាយលើការស្រាវជ្រាវនិង អភិវឌ្ឍន៍៖ បន្ទុកចំណាយរុករក និងអភិវឌ្ឍន៍កែលំអលើដំណើរការ និងផលិតផល។
Research and development cost: the cost to discover and develop improved process and products.
លិខិតតំណាង៖ លិខិតតំណាងជាលាយលក្ខណ៍អក្សរពីអ្នកគ្រប់គ្រងក្នុងការជួបប្រជុំជាមួយសវនករដែលចុះធ្វើសវនកម្ម។
Representation letter: the written representative from management in meeting the field auditor.
ការកាត់យកទ្រព្យបញ្ចាំ៖ ម្ចាស់បំណុលកាត់យកទ្រព្យសម្បត្តិដែលបានដាក់បញ្ចាំ។
Repossession: the creditor’s taking of property pledged as collateral.
របាយការណ៍លើការត្រួតពិនិត្យផ្ទៃក្នុង៖ របាយការណ៍សវនកម្មលើការត្រួតពិនិត្យផ្ទៃក្នុងនៃអតិថិជន។
Report on internal control: an audit report on the internal control of a client.
របាយការណ៍នៃក្រុមប្រឹក្សាភិបាល៖ របាយការណ៍ប្រចាំឆ្នាំរៀបចំដោយក្រុមប្រឹក្សាភិបាលដែលបានរាយបង្ហាញភាគលាភ ធុនបម្រុង ឈ្មោះនៃក្រុមប្រឹក្សាភិបាល កិច្ចប្រតិបត្តិការសំខាន់ៗ អចលនទ្រព្យ ការបោះផ្សាយលក់មូលបត្រ។ល។។
Report of directors: the annual report prepared by the board of directors, that lists the dividends, reserves, names of directors, main operations, fixed assets, issues of securities, etc.
ការធ្វើសវនកម្មឡើងវិញ៖ គេធ្វើសវនកម្មលើអតិថិជនដែលបានធ្វើសវនកម្មដោយសវនករដដែលដូចមុន។
Repeating audit: an audit of the client that has ever been audited by the same auditor before.
របាយការណ៍ប្រើប្រាស់មានកម្រិត៖ របាយការណ៍សវនកម្មត្រូវបានចេញក្នុងគោលបំណងសម្រាប់តែភាគីជាក់លាក់មួយចំនួន។
Restricted-use report: audit report intended only for specific parties.
មូលនិធិមានកម្រិត៖ មូលនិធិនៅក្នុងអង្គការមិនស្វែងរកប្រាក់ចំណេញដែលទ្រព្យសម្បត្តិរបស់វា ត្រូវបានកម្រិតកំណត់តាមគោលបំណងតម្រូវការតាមម្ចាស់ជំនួយ ឬអ្នកផ្ដល់ជំនួយ។
Restricted fund: the fund in a non-profit organization whose assets are limited to designated purposes as per donor or grantor request.
More about Restricted fund: Fund established to account for assets whose income must be used for purposes established by donors or grantors of such ASSETS.
គោលការណ៍ចំណូល៖ គោលការណ៍មួយកំណត់ថា ផលចំណូលត្រូវបានទទួលស្គាល់មុនពេលដែលប្រាក់ចំណេញត្រូវបានកំណត់។
Restatement of balance sheet: a principle which holds that the revenue should be recognized before net income can be determined.
គណនេយ្យធនធាន៖ គណនេយ្យសម្រាប់ការប្រើប្រាស់ និងការវាស់វែងនៃធនធាន។
Resource accounting: the accounting for the consumption and measurement of the resources.
ការធ្វើសវនកម្មប្រចាំទីតាំង៖ សវនកម្មត្រូវបានអនុវត្តនៅពេលដែលសវនករប្រចាំនៅទីតាំងរបស់អតិថិជន។
Resident audit: an audit performed when the auditor lives in the client’s site.
ធុនបម្រុងសម្រាប់ការហួសសម័យ៖ ធុនបម្រុងសម្រាប់ការហួសសម័យនៃចលនទ្រព្យនាពេលអនាគត។
Reserve for obsolescence: reserve for the future obsolescence of plant assets.
ធុនបម្រុងសម្រាប់ការធានា៖ ចំនួនប្រាក់ត្រូវទុកជាធុនបម្រុងសម្រាប់ហានិភ័យឥណទានលើការធានា។
Reserve for guarantee: the amount set aside as a reserve for credit risk as guarantee.
ធុនបម្រុងសម្រាប់វាយតម្លៃលើទ្រព្យសកម្ម៖ ធុនបម្រុងសម្រាប់ការថយចុះតម្លៃនៃទ្រព្យសកម្មនាពេលអនាគត។
Reserve for asset valuation: reserve for the future decline in assets value.
អនុបាតលើទ្រព្យសកម្មបម្រុង៖ អនុបាតរវាងបំណុលរបស់ធនាគារដែលមាន និងទ្រព្យបម្រុងរបស់ធនាគារ។
Reserve assets ratio: a ratio between a bank’s eligible liabilities and its reserve assets.
ផលលើមូលធនផ្ទាល់៖ ប្រាក់ចំណេញសន្សំទុកនៃការិយបរិច្ឆេទចែកឲ្យមូលធនរបស់ម្ចាស់។
Return on equity: retained earnings of the period divided by owner’s equity.
More about Return on equity: A measurement of PROFITABILITY that relates the amount earned by a business to the stockholders’ investments in the business. It is found by dividing NET INCOME by average OWNER’S EQUITY.
របាយការណ៍ប្រតិសកម្ម៖ របាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញ ប្រសិនបើរបាយការណ៍នោះបានរៀបចំតាំងពីដើម ដោយប្រើគោលការណ៍គណនេយ្យថ្មី។
Retroactive statement: a financial statement presented as if it has originally been prepared using the new accounting principle.
វិធីសាស្រ្តប្រតិសកម្ម៖ បញ្ជីរការកែតម្រូវលើទិន្នន័យនៃរបាយការណ៍ពីមុនហើយបន្ទាប់ពីការផ្លាស់ប្ដូរគោលការណ៍គណនេយ្យដែលបានទទួលយក ហើយផលប៉ះពាល់បូកយោងត្រូវកត់ត្រាក្នុងប្រាក់ចំណេញសន្សំទុកបច្ចុប្បន្នដូចនឹងបញ្ជីការកែតម្រូវការិយបរិច្ឆេទមុន។
Retroactive method: adjustment of the past statement data after a change in accounting principle has been adopted, accumulated effect is entered in current retained earnings as prior period adjustment.
ដៃគូដែលបានចាកចេញ៖ ដៃគូមួយដែលបានចាកចេញពីក្រុមហ៊ុនសហកម្មសិទ្ធិ។
Retiring partner: a partner who leaves a partnership.
ការជម្រះចោលភាគហ៊ុន៖ ការទិញភាគហ៊ុនរបស់ក្រុមហ៊ុនមិនទុកសម្រាប់ភាគហ៊ុនរតនាគារ ប៉ុន្តែសម្រាប់លុបចោល។
Retirement of stock: a company’s purchasing of its stock not to be held as treasury stock but for cancellation.
វិធីជម្រះអចលនទ្រព្យ៖ វិធីសាស្ត្រដែលថ្លៃដើមនៃឯកតាអចលនទ្រព្យ (តម្លៃសំណល់សុទ្ធ) ត្រូវបានបន្ទុកជាចំណាយនៅក្នុងឆ្នាំ ខណៈដែលទ្រព្យសម្បត្តិនោះត្រូវបានជម្រះចោល។
Retirement method: a method whereby the cost of plant asset units (net of residual value) is charged to expense in the year in which the asset is retired.
ធនលាភសម្រាប់ចូលនិវត្តន៍៖ ការបង់ធនលាភតាមតារាងចូលនិវត្តន៍។
Retirement annuity: an annuity paid out of a retirement scheme.
គណនេយ្យជម្រះអចលនទ្រព្យអស់អាយុកាល៖ ប្រពន្ធនៃរំលស់ក្រោមការកាត់កងពន្ធ ត្រូវបានទាមទារវិញសម្រាប់តែពេលទ្រព្យសម្បត្តិត្រូវបានជម្រះពីការប្រើប្រាស់។
Retirement accounting: a system of depreciation under which tax deductions are claimed only when an asset is retired from use.
របាយការណ៍ប្រាក់ចំណេញរក្សាទុក៖ របាយការណ៍ដែលរាយការណ៍ពីភាពបម្រែបម្រួលនៃប្រាក់ចំណេញសន្សំទុករបស់ក្រុមហ៊ុនក្នុងការិយបរិច្ឆេទមួយ។
Retained earnings statement: a statement which reports the changes in a company’s retained earnings in a period.
គោលការណ៍ចំណូល៖ គោលការណ៍មួយកំណត់ថា ផលចំណូលត្រូវបានទទួលស្គាល់មុនពេលដែលប្រាក់ចំណេញត្រូវបានកំណត់។
Revenue principle: a principle which holds that the revenue should be recognized before net income can be determined.
គណនីផលចំណូល និងចំណាយ៖ បណ្ដាគណនីដែលសមតុល្យវាត្រូវបញ្ជីកាបិទគណនីសរុបលទ្ធផល នៅពេលដែលរបាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើង។
Revenue and expense account: the accounts the balance of which are closed to income summary account when financial statements are prepared.
ធនបម្រុងវាយតម្លៃឡើងវិញ៖ ចំនួនលំអៀងរវាងថ្លៃដើមប្រវត្តិ និងថ្លៃដើមបច្ចុប្បន្ន នៅពេលដែលទ្រព្យត្រូវបានវាយតម្លៃឡើងវិញតាមប្រព័ន្ធគណនេយ្យតម្លៃបច្ចុប្បន្ន។
Revaluation reserve: the difference between historical cost and current cost when assets are revalued in a current value accounting system.
គណនីវាយតម្លៃឡើងវិញ៖ គណនីមូលធនភាគហ៊ុនរបស់ម្ចាស់សម្រាប់កត់ត្រាកើន ឬថយទ្រព្យសម្បត្តិ និងបំណុល បន្ទាប់ពីការវាយតម្លៃឡើងវិញ។
Revaluation account: the stockholders’ equity account for recording increases or decrease in assets and liabilities after the revaluation.
ផលលើទ្រព្យសកម្មសរុប៖ ប្រាក់ចំណេញចែកឱ្យទ្រព្យសកម្មសរុបជាមធ្យម។
Return on total assets: net income divided by average total assets.
ផលលើការលក់៖ ប្រាក់ចំណេញមុនចំណាយការប្រាក់ និងបង់ពន្ធចែកឲ្យផលចំណូល។
Return on sales: income before interest and tax divided by revenue.
More about Return on sales: NET pretax profits as a percentage of NET SALES. A useful measure of overall operational efficiency when compared with the prior periods or with other companies in the same line of business.
ផលលើទ្រព្យសកម្មសុទ្ធ៖ ប្រាក់ចំណេញចែកឱ្យផលបូកសរុបនៃអចលនទ្រព្យ និងមូលធនបង្វិលសុទ្ធ។
Return on net assets: income divided by the sum of fixed assets and net working capital.
ផលលើការវិនិយោគ៖ ការចែកប្រាក់ចំណេញដោយការវិនិយោគ។
Return on investment: dividing earnings by investment.
សមតុល្យកើតមានបន្ទាប់ពីប្រតិបត្តិការនីមួយៗ៖ សមតុល្យគណនី បន្ទាប់ពីការកត់ត្រានូវប្រតិបត្តិការនីមួយៗក្រោមសន្និធិអចិន្ត្រៃយ៍។
Running balance: account balance after the recording of each transaction under perpetual inventory.
ចំណូលសួយសារ៖ ការបង់ប្រាក់សម្រាប់ប្រើ ឬធ្វើអាជីវកម្មលើប្រភេទទ្រព្យជាក់លាក់ដូចជា វិចិត្រសិល្បៈ អក្សរសាស្ត្រ ប៉ាតង់ និងសិទ្ធិរុករករ៉ែ។
Royalty income: payment for the use and exploitation of certain kinds of property, such as artistic or literary works, patents, and mineral rights.
អត្រាការប្រាក់គ្មានហានិភ័យ៖ អត្រាការប្រាក់តាមទ្រឹស្ដីដែលការវិនិយោគអាចទទួលបានការប្រាក់ដោយគ្មានការកើតឡើងហានិភ័យ។
Risk-free rate: a theoretical interest rate at which an investment may earn interest without incurring any risk.
ការវិភាគលើហានិភ័យ៖ ដំណើរការនៃការវាស់វែង និងវិភាគលើហានិភ័យដែលទាក់ទងនឹងការសម្រេចវិនិយោគ និងហិរញ្ញវត្ថុ។
Risk analysis: process of measuring and analyzing the risk associated with financial and investment decisions.
ហានិភ័យដែលកែតម្រូវតាមផល៖ ការវាស់វែងចំនួនផលនៃវិនិយោគដែលទាក់ទងនឹងចំនួននៃហានិភ័យដែលត្រូវសង។
Risk adjusted return: a measure of how much an investment return in relation to the amount of risk it took on.
គណនេយ្យហានិភ័យ៖ វិធីសាស្រ្ត និងនីតិវិធីសម្រាប់ផ្ដល់ព័ត៌មានលើការគ្រប់គ្រងហានិភ័យ។
Risk accounting: method and procedures for rendering information for risk management.
បញ្ជីកាបញ្ច្រាស កំហុសអចេតនាក្នុងបញ្ជីកាដែលមិនត្រូវបានបង្ហាញដោយតុល្យភាពដោយហេតុថា បញ្ជីខាងឥណទានត្រូវបានកត់ត្រាខាងឥណពន្ធ ហើយស្របជាមួយនេះបញ្ជីកាខាងឥណពន្ធត្រូវបានកត់ត្រាខាងឥណទាន។
Reversal of entries: an error in bookkeeping that is not uncovered by a trial balance being due to a credit entry having be debited and the corresponding debit entry having been credited.
សេចក្តីប្រកាស ការប្រកាសទូទាត់ភាគលាភ ដែលធ្វើឡើងដោយក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន។
Declaration: announcement to pay dividends by the board of directors of the company.
ផលប៉ះពាល់ពីការសំរេចចិត្ត ជាមុខងាររបស់គណនេយ្យនៅក្នុងការផ្តល់ព័ត៌មាន ក្រោយការសំរេចចិត្តមួយត្រូវបានធ្វើឡើង។
Decision Influencing: that function of accounting that provides information after a decision has been made.
ការសំរបសំរួលក្នុងការសំរេចចិត្ត មុខងាររបស់គណនេយ្យ ដែលត្រូវផ្តល់នូវព័ត៌មានមុនពេលការសំរេចចិត្តមួយត្រូវបានធ្វើឡើង។
Decision Facilitating: that function of accounting which provides information before a decision is made.
ការសំរេចចិត្តគណនេយ្យ ជាជំហានមួយរបស់គណនេយ្យ ដែលផ្តល់នូវព័ត៌មានសម្រាប់ធ្វើការសំរេចចិត្ត។
Decision Accounting: that phase of the accounting which provides information for decision making.
ការទូទាត់សងបំណុល ការទូទាត់ប្រាក់ដើម ការប្រាក់ ឬបន្ទុកចំណាយផ្សេងៗ ដើម្បីជំរះនូវបំណុល។
Debt Receivable: payment of principal, interest and other costs made to pay-off an obligation.
កូនបំណុល អ្នកដែលខ្ចីប្រាក់ពីនរណាម្នាក់។
Debtor: one who owes money to another.
More about Debtor: Party owing money or other ASSETS to a CREDITOR.
កំណត់ហេតុឥណពន្ធ កំណត់ហេតុខ្លីមួយ ដែលផ្ញើជូនដំណឹងដល់អ្នកទទួលថា អ្នកផ្ញើបានដាក់បញ្ចូលប្រាក់ទៅក្នុងគណនីរួចហើយ។
Debit Memorandum: a memo sent to notify its recipient that the sender has debited his account.
ការកត់ត្រាខាងឥណពន្ធ ការកត់ត្រាចូលក្នុងគណនីឥណពន្ធ។
Debit Entry: an entry entered in the debit side of an account.
ផែនការឥណពន្ធ-ឥណទាន វិធីសាស្រ្តសម្រាប់កត់ត្រាប្រតិបត្តិការ ដោយកំណត់ខ្ទង់គណនីឥណពន្ធ ឬឥណទាន។
Debit-credit Plan: a method for recording transactions by debiting and crediting accounts.
សមតុល្យឥណពន្ធ ១-សមតុល្យ នៃគណនីនៅពេលដែលចំនួនសរុបនៅខាងឥណពន្ធលើសពីចំនួនសរុបមាននៅខាងឥណទាន។ ២-សមតុល្យ នៃគណនីថ្មីមួយដែលបង្ហាញថាប្រាក់បានខ្ចីពីម្ចាស់កម្ចី ឬអ្នកលក់។
Debit Balance (deb bal.): 1-balance of an account when the total sum of the debit entries exceeds the sum of the credit entries. 2-the balance of a current account representing money owed to the lender or seller.
More about Debit Balance (deb bal.): BALANCE remaining after one or a series of bookkeeping entries. This amount represents an ASSET or an expense of the entity.
ឥណពន្ធ ធ្វើការកត់ត្រាប្រតិបត្តិការនៃផ្នែកខាងឆ្វេងនៃគណនី។
Debit (Dr.): to place an entry on the left hand side of an account.
More about Debit (Dr.): Entry on the left side of a DOUBLE-ENTRY BOOKKEEPING system that represents the addition of an ASSET or expense or the reduction to a LIABILITY or REVENUE.
មូលធនដែលបានពីការលក់សញ្ញាប័ណ្ណ មូលធនដែលទទួលបានតាមរយៈនៃការលក់ប័ណ្ណបំណុលដែលពុំមានការធានា។
Debenture Capital: the capital obtained through the sale of unsecured bonds.
មូលធនលែងប្រើការ(មូលធនទំនេរ) មូលធនតម្កល់ទុកទៅលើការវិនិយោគដែលពុំមានដំណើរការ ឬទុកទំនេរចោល និងពុំអាចទាញយកនូវចំណូលបានពីការវិនិយោគនោះឡើយ។
Dead Capital: the capital held in some unproductive investment or lying idle but can not generate income.
បញ្ជីប្រចាំថ្ងៃ គឺជាការកត់ត្រានៃបញ្ជីកាចូលក្នុងបញ្ជីធំប្រចាំថ្ងៃ។
Day-to-Day Posting: the posting of entries into the ladger each day.
ការរាប់ចំនួនថ្ងៃ ចំនួនថ្ងៃនៅក្នុងការគណនាលើការប្រាក់ត្រូវសង។
Day Count: number of days in the calculation of interest payable.
កាលបរិច្ឆេទនៃការទទួលយក កាលបរិច្ឆេទ លើការត្រួតត្រាក្រុមហ៊ុនដែលបានទិញយកត្រូវបានប្រគល់ទៅឲ្យអ្នកទិញជាអ្នកកាន់កាប់។
Date of Acquisition: the date on which control of the acquired entity passes to the acquirer.
កាលបរិចេ្ឆទប្រាក់ចំណេញរក្សាទុក ប្រាក់ចំណេញរក្សាទុក ដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ បន្ទាប់ពីត្រូវបានរៀបចំសារឡើងវិញ។
Dated retained earnings: retained earning in the financial statements after the reorganization.
តារាងតុល្យភាពប្រចាំថ្ងៃ តារាងតុល្យភាព ដែលបានរៀបចំជារៀងរាល់ថ្ងៃ បន្ទាប់ពីបានចុះចូលប្រតិបត្តិការ។
Daily Trial Balance: a trial balance prepared on daily basis after posting.
របាយការណ៍ប្រចាំថ្ងៃ របាយការណ៍មួយ ដែលមានការរៀបចំរៀងរាល់ថ្ងៃ។
Daily Report: a report prepared daily.
មូលដ្ឋានកិច្ចបញ្ជីកាប្រចាំថ្ងៃ ប្រព័ន្ធមួយ នៃកិច្ចបញ្ជីកាប្រតិបត្តិការប្រចាំថ្ងៃទៅក្នុងបញ្ជីធំ។
Daily Basis: a system of daily posting of entries into the ledger.
សវនកម្មប្រចាំថ្ងៃ សវនកម្ម ដែលបានអនុវត្តជារៀងរាល់ថ្ងៃ ដោយសវនកម្មផ្ទៃក្នុង។
Daily Audit: the audit performed daily by internal auditors.
ខួបនៃសន្និធិ ការធ្វើសារពើភ័ណ្ឌសន្និធិជាក់ស្ដែងប្រចាំថ្ងៃ ប្រចាំខែ ក្នុងឆ្នាំ។
Cycle Inventory: physical stock-taking of the assets daily, or month after month throughout the year.
ការធ្វើតេស្តតំរឹមកាលបរិច្ឆេទ ការធ្វើតេស្តដោយសវនករនូវថ្ងៃមួយចំនួន បន្ទាប់ពីកាលបរិច្ឆេទចុងឆ្នាំនៃតារាងតុល្យការ តាមវិធីតំរឹមប្រតិបត្តិការ។
Cut-Off Test: the test made by an auditor several days after the year end balance sheet date by cut-off method.
ការតំរឹមកាលបរិច្ឆេទ ១-ការបញ្ឈប់បណ្ដោះអាសន្ននូវកាលបរិច្ឆេទ នៃលំហូរសាច់ប្រាក់ , ទំនិញ ឬខ្ទង់ផ្សេងៗសម្រាប់គោលបំណងសវនកម្ម។ ២-ថ្ងៃចុងក្រោយសម្រាប់ផ្លាស់ពីផលរួមគ្នាមកជាផលដោយឡែកពីគ្នា។
Cut-Off Date: 1-an artificial cessation date of the flow of cash, goods, or other items for audit purposes. 2-the last day for switching from a joint return to a separate return.
ភាពតំរឹម (ប្រតិបត្តិការ) ១-បញ្ឈប់បញ្ជីកាកត់ត្រាក្នុងគណនី សម្រាប់គោលបំណងសវនកម្ម។ ២-ភាពមិនស្របគ្នារវាងរបាយការណ៍ហិរញ្ញវត្ថុ និងស្ថានភាពជាក់ស្ដែង។
Cut-Off: 1-to cease the posting of entries on the account for audit purposes. 2-the descrepancy between financial statements and the actual condition.
ការធ្វើរំលស់តាមតម្លៃចរន្ត រំលស់ត្រូវបានគណនា ពេលទ្រព្យសម្បត្តិត្រូវបានគិតតាមតម្លៃចរន្ត។
Current Value Depreciation: the depreciation calculated when the assets are restated in their current value.
របៀបរាយការណ៍តាមតម្លៃចរន្ត របៀបសម្រាប់រាយការណ៍តារាងតុល្យការ ដែលទ្រព្យសម្បត្តិត្រូវបានគិតតាមតម្លៃចរន្ត ឬបច្ចុប្បន្ន។
Current Value Approach: the approach for reporting balance sheet assets in their current value.
គណនេយ្យតម្លៃចរន្ត ការវាយតម្លៃឡើងវិញតាមការិយបរិច្ឆេទ នៃតម្លៃចរន្តលើទ្រព្យសម្បត្តិ និងបំណុល។
Current Value Accounting: periodical revaluation of the current value of assets and liabilities.
ថ្លៃដើមស្តង់ដារចរន្ត ថ្លៃដើមតាមស្តង់ដារ ត្រូវបានប្រើប្រាស់សម្រាប់ការិយបរិច្ឆេទជាក់លាក់នៅក្រោមស្ថានភាពជាក់ស្ដែង។
Current Standard Cost: the standard cost used for a particular period under certain circumstances.
ផលចំណូលចរន្ត ផលចំណូល ដែលទទួលស្គាល់ពិតក្នុងការិយបរិច្ឆេទបច្ចុប្បន្ន។
Current Revenue: the revenue realized in the current period.
ទ្រព្យត្រូវទារចរន្ត គណនីត្រូវទារ ដែលអាចប្រមូទារក្នុងកំឡុងពេលការិយបរិច្ឆេទបច្ចុប្បន្ន។
Current Receivable: account receivable that can be collected within the current period.