Posted on Leave a comment

តើពាក្យ «រ៉ុតណាម» មានន័យដូចម្ដេច ?


រ៉ុតណាម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. រតនាំ អ. ថ. រ៉ុតន៉ាម់ “ស្រោចទឹក” ) ក្បាច់រចនាវិចិត្រធ្វើដោយវិធីលាបម្រ័ក្សណ៍ឬជាតហិង្គុលលើសាច់ឈើទុកឲ្យស្ងួតហើយខាត់ឲ្យឡើងសម្បុររលោងរួចលាបទឹកម្រ័ក្សណ៍ថ្លាលើផ្ទៃឈើនោះទៀត ទុកឲ្យស្ងួតនៅស្អិតបន្តិចៗ ល្មមបិទមាសជាប់ . . . ហើយគូរក្បាច់ដោយថ្នាំជ័រឈើរួចទឹបមាស . . . ហើយស្រោចទឹកឲ្យរលាយថ្នាំលាងជម្រះឲ្យស្អាត, លេចក្បាច់មាសនិងឋានខ្មៅឬក្រហមច្បាស់លាស់ស្រស់បំព្រង ( ច្រើនប្រើឋានខ្មៅជាងក្រហម ) ។
ឧទាហរណ៍៖ ក្បាច់រ៉ុតណាម ( ក្បាច់ស្រោចទឹក ), ទូរ៉ុតណាម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply