Posted on

Ontdek instant casino app

Vandaag de dag zijn live casino’s populairder dan ooit onder casino fans. De mogelijkheid om in real-time te spelen met echte dealers en andere spelers creëert een spannende ervaring die je niet wilt missen. Met de ontwikkeling van de instant casino app kunnen spelers genieten van deze unieke ervaring waar en wanneer ze maar willen.

Een van de grote voordelen van deze apps is het loyaliteitsprogramma, dat trouwe spelers beloont met aantrekkelijke bonussen en exclusieve aanbiedingen. Dit maakt het nog interessanter om regelmatig terug te keren naar je favoriete spellen en je te laten verrassen door nieuwe mogelijkheden.

Daarnaast biedt de 24/7 klantenservice ondersteuning en antwoord op al je vragen. Of je nu hulp nodig hebt bij een probleem of vragen hebt over het spelaanbod, je kunt rekenen op een team dat altijd voor je klaarstaat. Geniet van de voordelen van de instant casino app en beleef het spelplezier optimaal!

Hoe instapvereisten voor instant casino apps te begrijpen

De wereld van instant casino apps is boeiend voor elke casino fan die op zoek is naar gemak en toegankelijkheid. Bij het kiezen van een app is het belangrijk om de instapvereisten goed te begrijpen. Dit zijn de voorwaarden waaronder je kunt deelnemen aan het aanbod van speelautomaten en live casino spellen.

Meestal zijn er dieetwensen wat betreft leeftijd en locatie. Nieuwsgierige gebruikers moeten zich registreren en een account aanmaken, waarbij persoonlijke gegevens en een verificatieproces vereist zijn. Deze stappen zorgen ervoor dat de app veilig en betrouwbaar is. Casino nieuws geeft veel inzicht in welke apps de beste praktijken volgen om een veilige speelomgeving te waarborgen.

Daarnaast is het goed om te kijken naar betalingsmethoden die beschikbaar zijn in de app. Verschillende instant casino’s bieden verschillende opties aan, wat invloed heeft op de toegankelijkheid. Het is essentieel om vooraf te controleren welke betalingssystemen je kunt gebruiken om een vlotte ervaring te garanderen.

Ten slotte kunnen bonussen en promoties, aangeboden door instant casino apps, ook invloed hebben op de instapvereisten. Dit kan aantrekkelijk zijn voor spelers die hun ervaringen willen maximaliseren. Voor meer informatie en om direct toegang te krijgen tot diverse opties, kun je casino instant games.

Stappen voor het downloaden en installeren van een instant casino app

Voor casino fans die op zoek zijn naar een directe speelervaring, biedt de instant casino app een snelle en toegankelijke manier om te genieten van verschillende spellen, inclusief progressieve jackpots. Volg deze stappen om de app veilig te downloaden en te installeren.

  1. Controleer de compatibiliteit: Zorg ervoor dat je apparaat voldoet aan de systeemvereisten van de instant casino app. Bezoek de officiële website van de casino aanbieder voor specifieke informatie.
  2. Download de app: Zoek de downloadlink op de website van het casino. Vaak vind je deze in de sectie ‘Mobiele Apps’. Klik op de link om het downloadproces te starten.
  3. Instellingen aanpassen: Ga naar de instellingen op je apparaat en schakel onbekende bronnen in. Dit is nodig om de app van buiten de officiële app store te installeren.
  4. Installeren: Zodra de download is voltooid, open je het bestand en volg je de instructies om de app te installeren. Dit duurt meestal maar een paar minuten.
  5. Veiligheidstools gebruiken: Activeer eventuele veiligheidstools op je apparaat om ervoor te zorgen dat jouw gegevens beschermd zijn tijdens het gebruik van de app.
  6. Aanmelden of registreren: Open de app en log in met je bestaande account of maak een nieuw account aan. Controleer bij registratie of je gebruik kunt maken van VIP voordelen.
  7. Start met spelen: Zodra je bent ingelogd, kun je genieten van de spellen die de instant casino app aanbiedt. Probeer verschillende spellen en maak kans op progressieve jackpots!

Met deze stappen ben je goed voorbereid om de instant casino app te downloaden en te installeren, zodat je snel kunt genieten van jouw favoriete casino spellen vanuit het comfort van je eigen huis.

Populaire spellen beschikbaar in instant casino apps

Instant casino apps bieden een breed scala aan populaire spellen die eenvoudig toegankelijk zijn voor spelers. Een van de meest geliefde categorieën zijn speelfautomaten, die variëren van klassieke fruitmachines tot moderne video slots met indrukwekkende graphics en thema’s.

Slotspellen zijn bijzonder aantrekkelijk vanwege hun gebruiksvriendelijke interfaces en spannende gameplay. Spelers kunnen genieten van een verscheidenheid aan functies, zoals gratis spins, bonusrondes en progressieve jackpots, die de kans op grote winsten aanzienlijk verhogen.

Daarnaast hebben instant casino apps vaak een optionele 24/7 klantenservice, wat garant staat voor ondersteuning op elk moment van de dag. Dit maakt het voor spelers gemakkelijk om hulp te krijgen bij eventuele vragen of problemen, wat bijdraagt aan een positieve spelervaring.

Al deze elementen maken instant casino apps tot een aantrekkelijke keuze voor zowel beginners als ervaren spelers, die altijd op zoek zijn naar nieuwe spannende speelmogelijkheden.

Veiligheid en privacy in gebruik van instant casino apps

Bij het gebruik van instant casino apps is veiligheid een prioriteit. Gebruikers willen er zeker van zijn dat hun persoonlijke en financiële informatie goed beschermd is. Veel instant casino apps maken gebruik van veiligheidstools zoals versleuteling en beveiligde betalingsmethoden om de gegevens van hun spelers te beschermen.

Daarnaast bieden deze apps vaak een 24/7 klantenservice om spelers te ondersteunen bij eventuele veiligheidskwesties of vragen over privacy. Dit geeft de casino fan gemoedsrust, wetende dat er altijd hulp beschikbaar is.

Het is ook belangrijk om te kijken naar de loyaliteitsprogramma’s die worden aangeboden. Deze programma’s kunnen extra voordelen bieden, maar het is essentieel om te controleren hoe de gegevens worden verzameld en gebruikt. Betrouwbare apps zorgen ervoor dat alle informatie die wordt verzameld voor deze programma’s veilig wordt behandeld.

Bij het kiezen van een instant casino app is het raadzaam om recensies en casino nieuws te raadplegen. Dit helpt bij het beoordelen van de betrouwbaarheid van de app en de ervaringen van andere spelers. Zo kunnen geïnteresseerden in slotspellen en speleautomaten een weloverwogen keuze maken zonder onnodige risico’s te nemen.

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាសធាតុអេទីលិច» មានន័យដូចម្ដេច ?


សមាសធាតុអេទីលិច


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ពាក្យទូទៅសំរាប់សមាសធាតុអេទីល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាសធាតុអាស៊ីគ្លិច» មានន័យដូចម្ដេច ?


សមាសធាតុអាស៊ីគ្លិច


👉ថ្នាក់ពាក្យជា គីមី
មានន័យថា សមាសធាតុគីមីដែលមានទំរង់ម៉ូលេគុលជាខ្សែបើកច្រើនជាងទំរង់ជាវង់។ ឧទាហរណ៍ ស៊េរីអាល់កាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាសធាតុភ្លុច» មានន័យដូចម្ដេច ?


សមាសធាតុភ្លុច


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ម៉ូលេគុលដែលរងការតំរៀបឡើងវិញដែលក្នុងនោះ សម័្ពន្ធត្រូវបានផ្ដាច់ និងបង្កើតឡើងវិញនៅពេលអាតូមសមាសភាគត្រូវបានផ្លាស់ប្ដូរគ្នាទៅវិញទៅមក។
ឧទាហរណ៍៖ ClF3។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាសធាតុ» មានន័យដូចម្ដេច ?


សមាសធាតុ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បានដល់ចំនួនមួយ ដែលមានលេខដុំ និងលេខភាគផ្សំជាមួយគ្នា ឬថាចំនួនភាគបែងដូច្នេះក៏បាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាសកូល» មានន័យដូចម្ដេច ?


សមាសកូល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បានដល់ត្រកូលរុក្ខជាតិ ដែលមានសណ្តង់ផ្កាតែមួយ ដូចជាផ្កាចេកទេស ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាសកិរិយា» មានន័យដូចម្ដេច ?


សមាសកិរិយា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឬ –ក្រិយា ( សៈម៉ាសៈកិរ៉ិយ៉ា ឬ –ក្រិយ៉ា ) កិរិយាសព្ទតន្តិភាសា ដែលមានសព្ទដទៃរៀងភ្ជាប់ពីខាងដើមរួមជាមួយផង, ដូចជា មនសិ “ក្នុងចិត្ត” + ករោតិ “(គេ) ធ្វើ” > មនសិករោតិ ( គេ ) ធ្វើទុកក្នុងចិត្ត, ( គេ )យកចិត្តទុកដាក់; សច្ឆិ “ជាក់ច្បាស់” + កត្វា “ធ្វើហើយ” > សច្ឆិកត្វា ធ្វើឲ្យជាក់ច្បាស់ហើយ, យល់ជាក់ហើយ ( ព. វ. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាសកម្ម នៃសព្ទ» មានន័យដូចម្ដេច ?


សមាសកម្ម នៃសព្ទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការផ្សំបង្កើតពាក្យក្នុងភាសានីមួយៗ ដោយយកដើមធាតុមកជាសំអាង ឧ. សមាសកម្មនៃសព្ទ ក្នុងបណ្តាពាក្យវប្បធម៌ខ្មែរ ច្រើនតែផ្សំយកដើមធាតុពីបាលី ឬសំស្រ្កឹត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាស» មានន័យដូចម្ដេច ?


សមាស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការបង្រួមចូល; ការបំប្រួញឲ្យខ្លី, ឲ្យតិចចុះ, ឲ្យសង្ខេប ។ ព. វ. សព្ទតន្តិភាសាយ៉ាងដូចបាលីនិងសំស្រ្កឹតដែលបំប្រួញបទតាំងពីពីរឡើងទៅឲ្យជាប់គ្នាតែមួយ, ដូចជា : សមាន + អានុភាព > សមានានុភាព អានុភាពស្មើគ្នា ឬអ្នកដែលមានអានុភាពប្រហែលគ្នា; រាជ + វង្ស + អនុវង្ស > រាជវង្សានុវង្ស វង្សស្ដេចធំនិងតូច ឬវង្សស្តេចនិងវង្សដែលជាប់ក្រសែស្ដេច ប៉ុន្តែឃ្លាតក្លាយហើយ; យ៉ាងនេះ ហៅថា បទសមាស ឬ សមាសនាម ។ សមាសកិរិយា ឬ –ក្រិយា ( សៈម៉ាសៈកិរ៉ិយ៉ា ឬ –ក្រិយ៉ា ) កិរិយាសព្ទតន្តិភាសា ដែលមានសព្ទដទៃរៀងភ្ជាប់ពីខាងដើមរួមជាមួយផង, ដូចជា មនសិ “ក្នុងចិត្ត” + ករោតិ “(គេ) ធ្វើ” > មនសិករោតិ ( គេ ) ធ្វើទុកក្នុងចិត្ត, ( គេ )យកចិត្តទុកដាក់; សច្ឆិ “ជាក់ច្បាស់” + កត្វា “ធ្វើហើយ” > សច្ឆិកត្វា ធ្វើឲ្យជាក់ច្បាស់ហើយ, យល់ជាក់ហើយ ( ព. វ. ) ។ សមាសភាព (–សៈភាប ) ភាពនៃការរួបរួមចូលជាមួយគ្នា, ដំណើររួមចូលជាមួយគ្នា ។
ឧទាហរណ៍៖ សមាសភាពនៃគណៈរដ្ឋមន្រ្តី, សមាសភាពរបស់គណៈកម្មការ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាវស័ថ» មានន័យដូចម្ដេច ?


សមាវស័ថ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលទាក់ទងនឹងសមាវសថាគារ និងមន្ទីរព្យាបាល ដែលពេញចិត្តនឹងឱ្យស្នាក់អាស្រ័យ ហើយជួយទំនុកបម្រុង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាវសថាគារ» មានន័យដូចម្ដេច ?


សមាវសថាគារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទី គេហស្ថានសម្រាប់ទទួលជនទុគត៌ឱ្យអាស្រ័យនៅ ហើយទំនុកបម្រុង គឺមនុស្សជរា ពិការ ក្មេងកំព្រាជាដើម។
ឧទាហរណ៍៖ នៅប្រទេសខ្មែរសមាវសថាការកើតមានឡើងក្នុងជំនាន់ក្រុមប្រឹក្សាជាតិ។ (ឯកសារយោង វាក្យបរិវត្តន៍ សម ថាំង)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាវសថភាព» មានន័យដូចម្ដេច ?


សមាវសថភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពជាអ្នកចូលចិត្តឱ្យជនបរទេសស្នាក់អាស្រ័យ ដោយឥតទារយកថ្លៃ ដោយសប្បុរសចិត្ត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមារម្ភ» មានន័យដូចម្ដេច ?


សមារម្ភ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. < សំ “ព្រម”, ំ > ម + អារម្ភ “ការតាំងផ្ដើម” ) ការផ្គងព្យាយាម; ការខ្នះខ្នែងធ្វើ; ដំណើរប្រារព្ធកិច្ចការ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាយោគ» មានន័យដូចម្ដេច ?


សមាយោគ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) សមាគម; ការួបរួម; ការប្រុងប្រៀបចាំ; ការចាត់ចែងរបៀប ។ ( ព. កា. )
ឧទាហរណ៍៖ សមាយោគល្អ កម្ចាត់ការក្រ ទើបបានសុខស្រួល ប៉ុន្តែត្រូវឲ្យ មានការសម្រួល បំបាត់ការជ្រួល- ច្របល់ខ្វល់ចិត្ត ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ការប្រមុម ការតម្រៀប បញ្ចុះអ្វីៗឱ្យតាមបែបតាមទំនង ។
ឧទាហរណ៍៖ សមាយោគនៃសំឡេង នៃតន្រី្ត វិធានការទាំងឡាយដែលនាំបានសម្រេច បំណងក្នុងសហគ្រាស អាវ ខោ ជាប់គ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាយាតវិភាព» មានន័យដូចម្ដេច ?


សមាយាតវិភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការកំណត់សមាយាត (ម.ព. សមាយាត) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាយាត» មានន័យដូចម្ដេច ?


សមាយាត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំណែកដែលជនម្នាក់ៗ ត្រូវផ្តល់ ឬត្រូវទទួលចំនួនមនុស្សដែលរើសបានខ្លួនក្នុងមួយលើកៗ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាមាត្រ» មានន័យដូចម្ដេច ?


សមាមាត្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. )​ ទំហំ​រូប​រាង​ប៉ុន​គ្នា, មាត្រ​ប៉ុន​គ្នា។
ដំណើរ ទ្រង់ទ្រាយដែលត្រូវខ្នាតមិនទាស់ភ្នែក គឺ គន់មើលទៅសំណុំរូប និងផ្នែកនានាឃើញថាសមគ្នា។

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ការ ឬរបស់អ្វីមួយដែលសមល្មមនឹងការ ឬនឹងរបស់មួយទៀត។ ឧទា៖ ទណ្ឌកម្មដែលតុលាការបានផ្ដន្ទានេះ មានសមាមាត្រនឹងអំពើ ដែលជននោះបានប្រព្រឹត្តហើយ គឺថាសមរម្យនឹងអំពើនោះហើយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាភាគ» មានន័យដូចម្ដេច ?


សមាភាគ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការទាក់ទងរវាងចំនួន ឬបរិមាណពីរទៅវិញទៅមក ការទាក់ទងរវាងបរិមាណពីរ ដែលកើតមកពីយកមួយចែកទៅនឹងមួយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាបត្តិ» មានន័យដូចម្ដេច ?


សមាបត្តិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការដល់ព្រម; ការបណ្ដាលឲ្យកើតមានឡើង; ការសមប្រកប; ការចួបប្រទះ; ការចួបប្រសព្វ; ការបានសម្រេច ។ ព. ពុ. ការចូលឈានតាមលំដាប់ថ្នាក់ទាំង ៨ គឺ រូបជ្ឈាន ៤ អរូបជ្ឈាន ៤ ។
ឧទាហរណ៍៖ ព្រះអហន្តចូលសមាបត្តិ, ព្រះបច្ចេកពុទ្ធចេញចាកសមាបត្តិ ។ និរោធសមាបត្តិ ការចូលឈានដល់ថ្នាក់រម្លត់ខ្យល់ដកដង្ហើមចេញចូល តាំងនៅបានអស់កាលកំណត់យ៉ាងយូរត្រឹម ៧ ថ្ងៃ ទើបចេញវិញ…( ព. ពុ. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមានុភាព» មានន័យដូចម្ដេច ?


សមានុភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. < សម + អានុភាវ ) អានុភាពស្មើគ្នា; អ្នកដែលមានអានុភាពស្មើគ្នា ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមានាសនិក» មានន័យដូចម្ដេច ?


សមានាសនិក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដែល​មាន​ទី​អង្គុយ​ស្មើ​គ្នា, អ្នក​ដែល​មាន​បង្គុយ​ស្មើ​គ្នា (មនុស្ស​ស្មើ​ស័ក្តិ​គ្នា) បើ​ស្ត្រី​ជា សមានាសនិកា (ម. ព. សមាន ទៀត​ផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមានាចារ្យ» មានន័យដូចម្ដេច ?


សមានាចារ្យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជនអ្នករៀនសូត្រនឹងគ្រូជាមួយគ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមានលក្ខណ៍» មានន័យដូចម្ដេច ?


សមានលក្ខណ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការដាក់ ឬហាក់ដូចជា ។
ឧទាហរណ៍៖ ការប្រមឹក ជាគ្រឿងប្រទាញមនុ្សឱ្យមានលក្ខណៈហាក់បីដូចជាសត្វតិរច្ឆាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមានទុក្ខ» មានន័យដូចម្ដេច ?


សមានទុក្ខ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ ឬពាក្យសំដែងសេចក្តីខ្លោចផ្សា ចំពោះទុក្ខរបស់បុគ្គលដទៃ។
ឧទាហរណ៍៖ (ឯកសារយោង វាក្យបរិវត្តន៍ សម ថាំង)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមានចិត្ត» មានន័យដូចម្ដេច ?


សមានចិត្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចិត្តស្មោះស្មើ, ចិត្តដែលមានសភាពទោរទន់រកគ្នាដោយសេចក្ដីស្រឡាញ់ ។
ឧទាហរណ៍៖ មានសមានចិត្ត, ប្រកបដោយសមានចិត្ត ។

                     ទំនួញចិត្តប្រតិព័ទ្ធរកគ្នា ចិត្តដែលទោរទន់រត់រកគ្នាដោយក្តីស្រឡាញ់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមានគោត្ត» មានន័យដូចម្ដេច ?


សមានគោត្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឬ –គោត្រ គោត្រស្មើគ្នា; អ្នកដែលមានគោត្រស្មើគ្នា, ដែលមានសែត្រូវគ្នា ( ប្រើជា សមគោត្ត ឬ –គោត្រ ក៏បាន ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមានគុណ» មានន័យដូចម្ដេច ?


សមានគុណ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុណស្មើគ្នា; អ្នកដែលមានគុណសម្បត្តិស្មើគ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមានគតិ» មានន័យដូចម្ដេច ?


សមានគតិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរប្រព្រឹត្តស្មើគ្នា; អ្នកដែលមានគតិស្មើគ្នា, ដែលមានសេចក្ដីយល់ត្រូវគ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមានការ» មានន័យដូចម្ដេច ?


សមានការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្តីរាប់អាន រាប់រក គោរពប្រណិប័តន៍ ចំពោះបុគ្គលណាមួយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាន» មានន័យដូចម្ដេច ?


សមាន


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ស្មើ, ស្មើគ្នា, ប៉ុនគ្នា, ដូច, ដូចគ្នា, ជាមួយគ្នា; ដែលត្រូវគ្នា ។ សមានគតិ (–គៈតិ ) ដំណើរប្រព្រឹត្តស្មើគ្នា; អ្នកដែលមានគតិស្មើគ្នា, ដែលមានសេចក្ដីយល់ត្រូវគ្នា ។ សមានគុណ គុណស្មើគ្នា; អ្នកដែលមានគុណសម្បត្តិស្មើគ្នា ។ សមានគោត្ត ឬ –គោត្រ គោត្រស្មើគ្នា; អ្នកដែលមានគោត្រស្មើគ្នា, ដែលមានសែត្រូវគ្នា ( ប្រើជា សមគោត្ត ឬ –គោត្រ ក៏បាន ) ។ សមានចិត្ត ចិត្តស្មោះស្មើ, ចិត្តដែលមានសភាពទោរទន់រកគ្នាដោយសេចក្ដីស្រឡាញ់ ។
ឧទាហរណ៍៖ មានសមានចិត្ត, ប្រកបដោយសមានចិត្ត ។

                      សមានច្ឆន្ទ ( សៈម៉ាន៉ាច់-ឆ័ន-ទៈ ឬ –ឆ័ន ) បំណងស្មើគ្នា; អ្នកដែលមានបំណងស្មើគ្នា ។ សមានជន ជនស្មើភាពគ្នា, ជនស្មើស័ក្ដិ ។ សមានជាតិ ជាតិស្មើគ្នា, ជាតិត្រូវគ្នា ( សមជាតិ ) ។ សមានជាតិក ឬ –ជាតិកៈ អ្នកដែលមានជាតិស្មើគ្នា ( បើស្ត្រីជា សមានជាតិកា ) ។ សមាននាម ឈ្មោះត្រូវគ្នា, អ្នកដែលមានឈ្មោះត្រូវគ្នា ។ ( ព. វ. សាធារណនាម ) ។ សមានសំវាស ឬ –សង្វាស ( –ស័ង ឬ សង់-វ៉ាស ) សង្វាសស្មើគ្នា គឺការនៅរួមគ្នា ។ ព. ពុ. ការធ្វើឧបោសថសង្ឃកម្មរួមគ្នាបាន; ភិក្ខុដែលរួមធ្វើសង្ឃកម្មជាមួយគ្នាបាន ( មិនរង្កៀសចិត្តនឹងគ្នា ) ។ សមានានុភាព ( សៈម៉ាន៉ា–; បា. < សមាន + អានុភាវ ) អានុភាពស្មើគ្នា; អ្នកដែលមានអានុភាពស្មើគ្នា ។ សមានាសន (សៈម៉ាន៉ាសៈន៉ៈ; បា. < សមាន + អាសន ) កន្លែងអង្គុយស្មើគ្នា ។ សមានាសនិក អ្នកដែលមានកន្លែងអង្គុយស្មើគ្នា ( បើស្ត្រីជា សមានាសនិកា ) ។ ល ។ ( ម. ព. សម គុ. ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាធិ» មានន័យដូចម្ដេច ?


សមាធិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ដំណើរតាំងស៊ប់មាំនៃចិត្ត, ការចុះចិត្តស៊ប់ឬស្លុងចិត្តក្នុងគន្លងអារម្មណ៍ដែលរំពឹង, ការនឹករំពឹងស្លុងចិត្ត; ដំណើរស្លុងចិត្តស៊ប់នៅក្នុងអង្គឈាន ។
ឧទាហរណ៍៖ ចម្រើនសមាធិ, បានសមាធិ ( ព. ពុ. ) ។

                       សមាធិចិត្ត ចិត្តដែលចុះស្លុងស៊ប់ក្នុងសមាធិ, ចិត្តជាសមាធិ ។ សមាធិយោគ ការព្យាយាមចម្រើនសមាធិ ។
ឧទាហរណ៍៖ ធ្វើសមាធិយោគ ។ ល ។

                       ខណិកសមាធិ ( ខៈណិ-កៈ– ) ការនឹករំពឹងស្លុងចិត្តក្នុងអារម្មណ៍ណាមួយ បានតែមួយស្របក់ក៏បាត់ទៅវិញ ។ មិច្ឆាសមាធិ សមាធិខុសផ្លូវ ខុសទំនង ។ សម្មាសមាធិ សមាធិត្រូវផ្លូវ ត្រូវទំនង ។ អប្បនាសមាធិ ( អ័ប-ប៉ៈន៉ា– ) សមាធិដែលចុះស្លុងស៊ប់ក្នុងអង្គឈានពេញបរិបូរ ។ ឧបចារសមាធិ ( ឧប៉ៈចារ៉ៈ—) សមាធិដែលចុះស្លុងស៊ប់ក្នុងអង្គបឋមជ្ឈាន ប៉ុន្តែមិនទាន់ពេញបរិបូរ ( ព. ពុ. ) ។ ល ។

                        ដំណើរតាំងស៊ប់នៃចិត្ត, ការចុះចិត្តស៊ប់ ឬស្លុងចិត្តក្នុងគន្លងអារម្មណ៍ដែលរំពឹង , ការស្លុងចិត្តក្នាក្នុងអង្គឈាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាធាន» មានន័យដូចម្ដេច ?


សមាធាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការទាញអារម្មណ៍ឲ្យតាំងនៅនឹង, ការចុះចិត្តស៊ប់មាំ, សមាធិ; ការកាន់សម្ដីទៀងទាត់តាមប្ដេជ្ញា ។
ឧទាហរណ៍៖ ធ្វើសមាធានឲ្យមានអារម្មណ៍នឹងធឹងល្អ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាទាន» មានន័យដូចម្ដេច ?


សមាទាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. < សំ “ប្រពៃ”, ំ > ម + អាទាន “ការកាន់” ) ការកាន់ដោយប្រពៃ, ការទទួលកាន់តាម, ការបញ្ចេញវាចាប្ដេជ្ញាទទួលកាន់តាម ។ ខ្មែរច្រើនប្រើជា កិ. “បញ្ចេញវាចាប្ដេជ្ញាទទួលកាន់តាម” : កំពុងសមាទានសីល, សមាទានធុតង្គ, សមាទានវត្ត ( សរសេរក្លាយជា ស្មាទាន តាមសំនៀងថាដោយស្រួលមាត់ តាមដំណើរកាព្យក៏មាន ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាជិកូបត្ថម្ភ» មានន័យដូចម្ដេច ?


សមាជិកូបត្ថម្ភ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្សដែលអបសូចការខាតចំណេញរបស់សមាជិកនៃសមាគមម្នាក់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាជិកា» មានន័យដូចម្ដេច ?


សមាជិកា


មានន័យថា ( ម. ព. សមាជិក )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាជិកអនុប្បទាន» មានន័យដូចម្ដេច ?


សមាជិកអនុប្បទាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកចូលហ៊ុនដែលទទួលខុសត្រូវ ហើយតាំងខ្លួនជាអ្នកអបសួចសមាគមអនុប្បទានណាមួយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាជិកសមាជ» មានន័យដូចម្ដេច ?


សមាជិកសមាជ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សមាជិកនៃអង្គការខាងត្រិះរិះ (ម.ព សមាជ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាជិកសភា» មានន័យដូចម្ដេច ?


សមាជិកសភា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សមាជិកនៃអង្គការនយោបាយខាងនីតិបញ្ញត្ត នៅប្រទេសដេលគ្រប់គ្រងតាមលទ្ធិប្រជាធិបតេយ្យ គឺរដ្ឋសភាហើយនិងព្រឹទ្ធសភា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាជិកសកម្ម» មានន័យដូចម្ដេច ?


សមាជិកសកម្ម


👉ថ្នាក់ពាក្យជា គណនេយ្យ
មានន័យថា គ្រប់សមាជិកចូលរួម ដែលបំពេញលក្ខខណ្ឌដែលបានតម្រូវ ដើម្បីចុះឈ្មោះក្នុងតារាងវិជ្ជាជីវៈ ដែលមានចែងក្នុងមាត្រា៩ នៃអនុក្រឹត្យនេះ ដោយផ្អែកលើសមត្ថភាព សញ្ញាបត្រ និងសម្បទាក្នុងការប្រកបវិជ្ជាជីវៈនៃសមាជិកនោះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាជិករដ្ឋាភិបាល» មានន័យដូចម្ដេច ?


សមាជិករដ្ឋាភិបាល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឥស្សរជនជាអ្នកកាច់ចង្កូតរដ្ឋ មានរដ្ឋមន្រ្តី, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ ។
ឧទាហរណ៍៖ ក្នុងករណីដែលនាយករដ្ឋមន្រ្តីលាចាកតំណែង សមាជិក រដ្ឋាភិបាលឯទៀត ក៏ត្រូវឈប់ពីមុខងារដែរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាជិកព្រឹទ្ធសភា» មានន័យដូចម្ដេច ?


សមាជិកព្រឹទ្ធសភា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សមាជិកសភាដែលជ្រើសតាំង ដោយការបោះឆ្នោតអសកល ដូចយ៉ាងសមាជិកនៃក្រុមប្រឹក្សាព្រះរាជអាណាចក្រនៅប្រទេសខ្មែរយើង, សមាជិកព្រឹទ្ធសភានេះត្រូវមានជន្មាយុយ៉ាងតិច ៤០ ឆ្នាំ ឯសមាជិករដ្ឋសភាមានអាយុតែ ២០ឆ្នាំគត់ក៏បានដែរ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាជិកពេញតំណែង» មានន័យដូចម្ដេច ?


សមាជិកពេញតំណែង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សមាជិកជាអ្នកបំពេញនាទីពេញយស (ផ្ទុយនឹង សមាជិកជំនួយ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាជិកបម្រុង» មានន័យដូចម្ដេច ?


សមាជិកបម្រុង


👉ថ្នាក់ពាក្យជា គណនេយ្យ
មានន័យថា រាល់បុគ្គល ដែលមានចំណេះដឹងផ្នែកគណនេយ្យនិងហិរញ្ញវត្ថុ និងដែលបានវិនិច្ឆ័យថាគ្រប់គ្រាន់ ដោយគណៈកម្មការរៀបចំការចុះឈ្មោះសម្រាប់បន្ដកម្មសិក្សាវិជ្ជាជីវៈ ឬបំពេញការសិក្សា ដើម្បីក្លាយខ្លួនជាគណនេយ្យករជំនាញ និងឬជាសវនករប្រតិស្រុត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាជិកបណ្ឌិតសភា» មានន័យដូចម្ដេច ?


សមាជិកបណ្ឌិតសភា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សមាជិកនៃសមាគមអ្នកប្រាជ្ញ ខាងអក្សរសាស្រ្ត, ខាងវិទ្យាសាស្រ្ត និងសិល្បៈ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាជិកនៃបុគ្គលិកឯកជន» មានន័យដូចម្ដេច ?


សមាជិកនៃបុគ្គលិកឯកជន


👉ថ្នាក់ពាក្យជា គយ
មានន័យថា ជនណាម្នាក់ដែលបម្រើការដាច់ដោយឡែកឱ្យកិច្ចការឯកជនរបស់សមាជិកណាម្នាក់នៃប៉ុស្តិ៍កុងស៊ុល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាជិកនៃបុគ្គលិកបម្រើការ» មានន័យដូចម្ដេច ?


សមាជិកនៃបុគ្គលិកបម្រើការ


👉ថ្នាក់ពាក្យជា គយ
មានន័យថា ជនដែលបំពេញការងារ ជាអ្នកបម្រើនៅក្នុងប៉ុស្ដិ៍កុងស៊ុល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាជិកនៃបុគ្គលិកកុងស៊ុល» មានន័យដូចម្ដេច ?


សមាជិកនៃបុគ្គលិកកុងស៊ុល


👉ថ្នាក់ពាក្យជា គយ
មានន័យថា បណ្តាមន្រ្តីកុងស៊ុល ក្រៅពីប្រធានកុងស៊ុល និយោជិតកុងស៊ុល និងសមាជិកនៃបុគ្គលិកបម្រើការ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាជិកធនភាគី» មានន័យដូចម្ដេច ?


សមាជិកធនភាគី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជនដែលអ្នកទំនុកបំរុង ដោយទ្រព្យធនដល់សមាគមណាមួយ តែមិនបានចូលកាន់ការឡើយ ហើយទទួលខុសត្រូវត្រឹមតែឧបហារិតរបស់ខ្លួនប៉ុណ្ណោះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាជិកជំនួយ» មានន័យដូចម្ដេច ?


សមាជិកជំនួយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សមាជិកដែលរើសតាំងឡើង ទុកឱ្យចូលបំពេញមុខការជំនួសសមាជិកពេញទី ក្នុងករណីមានធុរៈ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាជិកជាប់តម្រូវ» មានន័យដូចម្ដេច ?


សមាជិកជាប់តម្រូវ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សមាជិកដែលត្រូវចូលបំពេញមុខងារដោយខ្លួន កាន់មុខងារជាអ្នកទទួលខុសត្រូវ។
ឧទាហរណ៍៖ នាយក្រុមបុគ្គលិកនីមួយៗ ជាសមាជិកជាប់តម្រូវក្នុងគណៈកម្មការ​រើសឱ្យឡើងយសសក្តិមន្រ្តីអ្នករាជការ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាជិកចូលរួម» មានន័យដូចម្ដេច ?


សមាជិកចូលរួម


👉ថ្នាក់ពាក្យជា គណនេយ្យ
មានន័យថា រាល់បុគ្គល ដែលមានលក្ខណសម្បត្តិកម្រិតសាកលវិទ្យាល័យផ្នែកគណនេយ្យ ផ្នែកកិច្ចការជំនួញ ឬផ្នែកហិរញ្ញវត្ថុ ក្នុងកម្រិតបទដ្ឋានដែលបានទទួលស្គាល់ និងអាចទទួលយកបានដោយគណៈកម្មការរៀបចំការចុះឈ្មោះគណនេយ្យករជំនាញ និងសវនករប្រតិស្រុត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាជិកកុងស៊ុល» មានន័យដូចម្ដេច ?


សមាជិកកុងស៊ុល


👉ថ្នាក់ពាក្យជា គយ
មានន័យថា បណ្តាមន្រ្តីកុងស៊ុល-និយោជិតកុងស៊ុល និងសមាជិកនៃបុគ្គលិកបម្រើការ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាជិកកិត្តិយស» មានន័យដូចម្ដេច ?


សមាជិកកិត្តិយស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឋានៈជាសមាជិក ដែលក្រុមអភិបាលបង្អោនទៅឱ្យឥស្សរជនណាមួយជាទីគោរព ឬដែលបានធ្វើប្រយោជន៍ដល់សមាគម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាជិក» មានន័យដូចម្ដេច ?


សមាជិក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. សមាជិក ឬ សាមាជិក ) អ្នកដែលមានអំណាចត្រូវចូលកាន់ទីប្រជុំបាន; អ្នកចូលរួបរួមក្នុងអង្គការនយោបាយ, ក្នុងសមាគម, ក្នុងគ្រួសារ ។
ឧទាហរណ៍៖ សមាជិកនៃសភាទាំងពីរ, សមាជិករាជរដ្ឋាភិបាល, សមាជិកសមាគម, សមាជិកគ្រួសារ ។ ល ។ ឥត្ថី. សមាជិកា ។

                      អ្នកចូលរួមក្នុងអង្គការនយោបាយ ក្នុងសមាគមនiងក្រុមគ្រួសារ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាជ» មានន័យដូចម្ដេច ?


សមាជ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សមជ្ជ ឬ សមជ្ជា ) មហាសន្និបាត ឬការប្រជុំនៃមហាជនអ្នកពិភាក្សាអំពីបញ្ហាផ្សេងៗដែលមានផប្រយោជន៍ទួទៅសមាជបានពិភាក្សាបញ្ហានោះអស់កាលដ៏យូរ ។សមាជជាតិ សមាជរបស់ជាតិ។
ឧទាហរណ៍៖ សន្និបាតនៃបុគ្គលទាំងឡាយ ជាអ្នកពិភាក្សារិះរកប្រយោជន៍រួមគ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាច័យករ» មានន័យដូចម្ដេច ?


សមាច័យករ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បរិធានជាគ្រឿងទទួលថាមពលអគ្គិសនី ហើយអាចបញ្ចេញទៅជាចរន្តបាន (ព​.សា ធុងអាគុយ)
ឧទាហរណ៍៖ ថាមពលអគ្គិសនីដែលឌីណាម៉ូបង្កើត រត់ចូលទៅក្នុងសមាច័យកររួច ទើបចេញជាចរន្តទៅកាន់ទីផ្សេងៗ ក្នុងរថយន្ត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាចារ» មានន័យដូចម្ដេច ?


សមាចារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. < សំ “ប្រពៃ, ត្រឹមត្រូវ”, ំ > ម + អាចារ “មារយាទ” ) មារយាទល្អ, មារយាទត្រឹមត្រូវ, រៀបរយ; មាន ៣ យ៉ាងគឺ មារយាទរៀបរយខាងកាយ, វាចា, ចិត្ត ហៅ កាយសមាចារ, វចីសមាចារ, មនោសមាចារ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាគមឧស្សាហកម្មទេសចរណ៍» មានន័យដូចម្ដេច ?


សមាគមឧស្សាហកម្មទេសចរណ៍


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា នីតិបុគ្គលជាតំណាងឱ្យក្រុមអាជីវកម្មទេសចរណ៍ ដែលមានប្រភេទ និងសកម្មភាពប្រហាក់ប្រហែលគ្នា ហើយបង្កើតឡើងក្នុងគោលបំណងជំរុញ និងការពារផលប្រយោជន៍រួមរបស់ក្រុមខ្លួន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាគមបរទេស ឬអង្គការមិនមែនរដ្ឋាភិបាលបរទេស» មានន័យដូចម្ដេច ?


សមាគមបរទេស ឬអង្គការមិនមែនរដ្ឋាភិបាលបរទេស


👉ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា អង្គការស្របច្បាប់ដែលបង្កើតឡើងនៅក្រៅប្រទេស ក្នុងគោលបំណងធ្វើសកម្មភាព ដើម្បីបម្រើផលប្រយោជន៍សាធារណៈ ដោយមិនទាញយកចំណេញ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាគមនេសាទ» មានន័យដូចម្ដេច ?


សមាគមនេសាទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សមាគមដែលពួកអ្នករកស៊ីរបរត្រី តាំងបង្កើតឡើង ដើម្បីការពារផលប្រយោជន៍របស់សមាជិកម្នាក់ៗ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាគមគេហកិច្ច» មានន័យដូចម្ដេច ?


សមាគមគេហកិច្ច


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សមាគមដែលមានតែស្រ្តីជាសមាជិកា និងវត្ថុបំណងអប់រំគ្នា ឱ្យចេះបំពេញមុខនាទីជាស្រី្តមេផ្ទះ តាមសម័យនិយម​។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាគមក្នុងស្រុក» មានន័យដូចម្ដេច ?


សមាគមក្នុងស្រុក


👉ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា អង្គការសមាជិកភាព ដែលត្រូវបានបង្កើតឡើងក្រោមច្បាប់របស់កម្ពុជាដោយរូបវន្តបុគ្គល ឬ/និងនីតិបុគ្គល ក្នុងគោលបំណងធ្វើជាតំណាងនិងការពារផលប្រយោជន៍របស់សមាជិកខ្លួន ដោយមិនទាញយកចំណេញ ឬមិនយកកម្រៃមកចែកគ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាគម» មានន័យដូចម្ដេច ?


សមាគម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. < សំ “ព្រម”, ំ > ម + អាគម “ការមក” ) ការមកចួបជុំ, ការប្រជុំ; ការរួមគំនិតគ្នា, ដំណើររួបរួមកិច្ចការជាមួយគ្នា ។ ខ្មែរប្រើសំដៅសេចក្ដីថា “ការចូលហ៊ុនគ្នា, ក្រុមហ៊ុន” ក៏បាន : សមាគមជំនួញ ក្រុមចូលហ៊ុនធ្វើជំនួញ ( ហៅ ពាណិជ្ជសមាគម ឬ ពាណិជ្យ– ក៏បាន ) ។ សមាគមញាតិ ការប្រជុំញាតិ ឬការចួបជុំពួកញាតិ ( ហៅ ញាតិសមាគម ក៏បាន ) ។ ថេរសមាគម ( ថេរ៉ៈ– ) ការប្រជុំពួកព្រះថេរៈ, ក្រុមជំនុំសង្ឃ ( ប្រជុំដើម្បីវិនិច្ឆ័យអធិករណ៍ ឬដើម្បីប្រឹក្សាអំពីកិច្ចការរបស់សង្ឃ ) ។ ពុទ្ធិកសមាគម ( ពុត-ធិ-កៈ– ) ការរួបរួមគំនិតគ្នារបស់អ្នកកាន់ពុទ្ធសាសនា ( ដើម្បីទំនុកបម្រុងពុទ្ធសាសនាឲ្យរុងរឿងចម្រុងចម្រើន ) ។ ល ។
                         ការប្រមូលផ្តុំគ្នាដើម្បីជាកម្លាំង អង្គការដែលមនុស្ស ច្រើននាក់ប្រមូលផ្តុំគ្នា ដើម្បីឱ្យសម្រេចបំណង ដោយ ឥតមានចែកផលប្រយោជន៍រវាងសមាជិក ។

ឧទាហរណ៍៖ សមាគមអ្នកនិពន្ធបានបំពេញសកម្មភាព គួរដល់ការកោតសរសើរ។

👉ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា សមាគមក្នុងស្រុក និងសមាគមបរទេស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាគតរដ្ឋ» មានន័យដូចម្ដេច ?


សមាគតរដ្ឋ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) រដ្ឋដែលចូលរួមផ្ដុំជាមួយគ្នា គឺរដ្ឋផ្សេងៗគ្នា ដូចយ៉ាងឥណ្ឌូចិនដែលប្រមូលផ្ដុំប្រទេសវៀតណាម ទាំង ៣ ផ្នែក, កម្ពុជា និងលាវ ដាក់ឲ្យនៅក្រោមអំណាចនៃអគ្គទេសាភិបាលបារាំងសែសនៅពេលមុនបានឯករាជ្យជាដើម។
រដ្ឋដែលផ្តុំដែនច្រើនផ្សេងៗគ្នា ដូចយ៉ាងឥណ្ឌូចិន ដែលផ្តុំប្រមូលប្រទេសវៀតណាម កម្ពុជា និងឡាវ ដាក់នៅក្រោមការត្រួតត្រានៃអគ្គទេសាភិបាល នៅពេលមុនបានឯករាជ្យ ជាដើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាគតភាពនៃថវិកា» មានន័យដូចម្ដេច ?


សមាគតភាពនៃថវិកា


👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា គ្រប់ប្រភេទចំណូលទាំងអស់ និងគ្រប់មុខសញ្ញាចំណាយទាំងអស់ ត្រូវបង់និងទូទាត់តាមរយៈប្រព័ន្ធគណនីទោលរបស់រតនាគារជាតិ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមសែម» មានន័យដូចម្ដេច ?


សមសែម


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. ជ៍្ចម ជ៍ម ឬ ទ្រ្ច់ម ទ្រម អ. ថ. សម់សែម ) ជួសជុល ។
ឧទាហរណ៍៖ សមសែមសាលា ជួសជុលសាលា ( ម. ប្រ. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមសួន» មានន័យដូចម្ដេច ?


សមសួន


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. សម + ស. ស់្វន អ. ថ. សួន “ភាគ, ចំណែក, ប៉ែក” ) មានភាគដ៏សម, សមតាមភាគ; សមតាមបែប, តាមភាព; ដែលត្រូវតាមខ្នាត ។
ឧទាហរណ៍៖ រូបរាងសមសួន; មានកម្ពស់សមសួន ។ ល ។

                       ដែលមើលទៅមិនទាស់ភ្នែក (តាំងពីឫកពា សម្លៀក បំពាក់)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមសារ» មានន័យដូចម្ដេច ?


សមសារ


មានន័យថា ( ម. ព. លំនាំសមសារ ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមសញ្ញា» មានន័យដូចម្ដេច ?


សមសញ្


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ស. ) ការសម្គាល់ថា ស្មើ, ស្មើគ្នា ។ជាសព្ទសន្មតជាឈ្មោះនៃវណ្ណយុត្តមួយយ៉ាង ដោយយកយុគលពិន្ទុ ( : ) នេះមកប្រើជាជំនួសពាក្យ គឺ, គឺថា, ក៏គឺ, ឬក៏គឺ សម្រាប់ប្រើខាង វិវរណៈក្នុងវេយ្យាករណ៍ ខៃជម្រាលពាក្យឬសេចក្ដីពីមួយឲ្យជ្រាលទៅរកមួយ ឲ្យដឹងថា មានអត្ថន័យស្មើគ្នា, ដូចជា ល្ងង់ គឺ មិនចេះ, មិនចេះ គឺ មិនដឹង គឺថា មិនដឹងមិនយល់សោះឡើយ ក៏គឺ ងងឹតសូន្យឈឹងមោឃៈសុទ្ធសាធតែម្ដង ។ ក្នុងវេយ្យាករណ៍អាចយក សមសញ្ញា ប្រើជាល្ងង់ : មិនចេះ : មិនដឹង : មិនដឹងមិនយល់សោះឡើយ : ងងឹតសូន្យឈឹងមោឃៈសុទ្ធសាធតែម្ដង ( ដំឡូងមូល ) ។ ( ប្រើចំពោះតែក្នុងវេយ្យាករណ៍ ឬក្នុងវិធីវិទ្យាសាស្រ្តខ្លះប៉ុណ្ណោះ ) ។ ម. ព. វិវរណៈ, វិវរណីយៈ, សទិសសញ្ញា និង ទ្វន្ទ្វសញ្ញា, គតសញ្ញា, អាគតសញ្ញា ទៀតផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមសក្ដិ» មានន័យដូចម្ដេច ?


សមសក្តិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឬ –ស័ក្ដិ អំណាចដ៏សមរម្យ; អំណាចស្មើ; សមបុណ្យ សមអំណាច ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ឬ –ស័ក្ដិ អំណាចដ៏សមរម្យ; អំណាចស្មើ; សមបុណ្យ សមអំណាច ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមវ័យ» មានន័យដូចម្ដេច ?


សមវ័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាយុស្មើគ្នា, ឆ្នាំតំណាលគ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមវេទយិត» មានន័យដូចម្ដេច ?


សមវេទយិត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រព័ន្ធនៃសព៌ាង្គកាយ ដែលតាំងនៅទីផ្សេងគ្នា តែបើមានការមិនស្រួលត្រង់ទីណា ក៏នឹងប្រទាញទីដទៃឱ្យដូចគ្នាដែរ ដូចជារោគភ្នែក តែចាប់ឈឺខាងម្ខាងហើយ តែងតែរាលទៅដល់ម្ខាងទៀត ដូច្នោះឯង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមវិបាក» មានន័យដូចម្ដេច ?


សមវិបាក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អំពើដែលមានផលស្មើគ្នា ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានវិបាកស្មើគ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមវិទ» មានន័យដូចម្ដេច ?


សមវិទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកដែលមានចំណេះស្មើគ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមវិជ្ជា» មានន័យដូចម្ដេច ?


សមវិជ្ជា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឬ –វិទ្យា ចំណេះស្មើគ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមវាយ»មានន័យដូចម្ដេច ?


សមវាយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) សេចក្ដីព្រមព្រៀងជាមួយ; ការប្រជុំ; ការជួបជុំ; ការរួបរួមជាមួយ; ពួក, ក្រុម ។ សមវាយត្ថនិបាត ( សៈម៉ៈវា-យុ័ត-ថៈ– ) និបាតសព្ទប្រាប់សេចក្ដី ឬមានសេចក្ដីថា “ជាមួយ, ជាមួយនឹង…, មួយអន្លើដោយ…, ព្រមដោយ…, ព្រមទាំង…” ( ព. វ. )
ឧទាហរណ៍៖ ទៅជាមួយគ្នា, មកជាមួយនឹងខ្ញុំ, ព្រមទាំងកូន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមរវិជយិន» មានន័យដូចម្ដេច ?


សមរវិជយិន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការច្បាំងឈ្នះសឹក, ការឈ្នះសង្រ្គាម ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមរមុទ្ធា» មានន័យដូចម្ដេច ?


សមរមុទ្ធា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កងទ័ពមុខ, ទ័ពស្រួច ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមរភូមិជ័យ» មានន័យដូចម្ដេច ?


សមរភូមិជ័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទីចម្បាំងមានជ័យ, ទីដែលបោះទ័ពច្បាំងឈ្នះបច្ចាមិត្ត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមរភូមិ» មានន័យដូចម្ដេច ?


សមរភូមិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្នាមប្រយុទ្ធ ទីដែលគូសត្រូវប្រហារគ្នា ឬទីប្រយុទ្ធ ។
ទីបោះទ័ព, ទីចម្បាំង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមរ» មានន័យដូចម្ដេច ?


សមរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) សង្រ្គាម, ទ័ព ។ សមរកម្ម ការច្បាំងគ្នា ។ សមរប្រកាសន៍ ការប្រកាសសង្រ្គាម ។ សមរភូមិ ( –ភូម ) ទីបោះទ័ព, ទីចម្បាំង ។ សមរភូមិជ័យ ( សៈម៉-ភូម-ជៃ ) ទីចម្បាំងមានជ័យ, ទីដែលបោះទ័ពច្បាំងឈ្នះបច្ចាមិត្ត ។ សមរមុទ្ធា ( –មុត-ធា ) កងទ័ពមុខ, ទ័ពស្រួច ។ សមរវិជយិន ( –វិ-ជៈយិន ) ការច្បាំងឈ្នះសឹក, ការឈ្នះសង្រ្គាម ។ ល។
( សំ. ស្មរ, ស្មរណ ) ការរឭក, ការចងចាំ, ដំណើរនឹកឃើញមិនចេះភ្លេច; សេចក្ដីស្រឡាញ់អស់ពីចិត្ត ។ គុណសព្ទ ជាទីស្រឡាញ់ជាប់ចិត្ត; ដែលស៊ូស្លាប់ស៊ូរស់ជាមួយ ( ប្រើក្នុងពាក្យកាព្យចំពោះតែទៅលើស្ត្រី ) : សមរថ្លៃ, សមរមិត្រ, ដួងសមរ, កែវសមរ, មាសសមរ ។ ល ។ ( ព. កា. ) : ហៃកែវសមរមិត្រ ចូរកុំគិតពីក្ដីក្រ ព្រោះយើងប្រព្រឹត្តល្អ តំណសុខមុខតែមាន។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ជាទីស្រឡាញ់ជាប់ចិត្ត; ដែលស៊ូស្លាប់ស៊ូរស់ជាមួយ ( ប្រើក្នុងពាក្យកាព្យចំពោះតែទៅលើស្ត្រី ) : សមរថ្លៃ, សមរមិត្រ, ដួងសមរ, កែវសមរ, មាសសមរ ។ ល ។ ( ព. កា. ) : ហៃកែវសមរមិត្រ ចូរកុំគិតពីក្ដីក្រ ព្រោះយើងប្រព្រឹត្តល្អ តំណសុខមុខតែមាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមមូល្យភាព» មានន័យដូចម្ដេច ?


សមមូល្យភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពមានតម្លៃស្មើគ្នា វត្ថុតម្លៃស្មើគ្នា​។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមមូល្យ» មានន័យដូចម្ដេច ?


សមមូល្យ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានតម្លៃស្មើគ្នា ដែលមានផ្ទៃរាបប៉ុនគ្នា តែរាងមិនដូចគ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមមូលឧស្ម័នកាបូនិក» មានន័យដូចម្ដេច ?


សមមូលឧស្ម័នកាបូនិក


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា រង្វាស់ផលគុណគិតជាតោននៃឧស្ម័នផ្ទះកញ្ចក់ណាមួយនឹងសក្ដានុពលកម្ដៅសកលនៃឧស្ម័នផ្ទះកញ្ចក់នោះ ។ រង្វាស់នេះប្រើប្រាស់ប្រៀបធៀបការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នានា ដោយផ្អែកលើសក្ដានុពលកម្ដៅសកល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមមូលអេឡិចត្រូគីមី» មានន័យដូចម្ដេច ?


សមមូលអេឡិចត្រូគីមី


👉ថ្នាក់ពាក្យជា គីមី
មានន័យថា មាសសារធាតុដែលបង្កើតឡើង ឬប្រើប្រាស់ក្នុង ពេលអេឡិចត្រូលីសលំហូរចរន្ដអគ្គិសនីស្មើនឹងមួយឯកតានៃបន្ទុកដែលអាចជា 1គូឡុំ ឬ 1ផារ៉ាដេ (96.487 + 1.6 គូឡុំ ) នៃបន្ទុក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមមូលអគ្គិសនី» មានន័យដូចម្ដេច ?


សមមូលអគ្គិសនី


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ក្នុងការវិភាគចំលងអគិ្គសនីមាត្រនៃសូលុយស្យុង អេឡិចត្រូលីតប្រភពចរន្ដក្រិតតាមខ្នាតអ្វីខាងក្រៅដោយប្រៀបធៀបទៅនឹងចរន្ដឆ្លងកាត់តាមសំណាកដែលត្រូវបានវិភាគ។
ឧទាហរណ៍៖ ក្រិតលើស្ពានជញ្ជីញ Wheatstone ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមមិត្ត» មានន័យដូចម្ដេច ?


សមមិត្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គូកនធ្វើការ រៀនសូត្រជាមួយគ្នា តែមិនបានស្និទ្ធស្នាលដូចជាកល្យាណមិត្តឡើយ។
ឧទាហរណ៍៖ មនុស្សម្នាក់ៗតែងមានសមមិត្តច្រើនជាងកល្យាណមិត្ត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមមាត់» មានន័យដូចម្ដេច ?


សមមាត់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា គួរដល់មាត់, គួរស្ដីនិយាយ, គួរហើបមាត់ថា ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា គួរដល់មាត់, គួរស្ដីនិយាយ, គួរហើបមាត់ថា
ឧទាហរណ៍៖ មិនសមមាត់នឹងនិយាយទៅរក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមមាឌ» មានន័យដូចម្ដេច ?


សមមាឌ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ល្មមដល់មាឌ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ល្មមដល់មាឌ ។
ឧទាហរណ៍៖ ខ្លាំងមិនសមមាឌ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមភិហារភាព» មានន័យដូចម្ដេច ?


សមភិហារភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាព ឬដំណើររបស់ការដដែលៗ, ផ្ទួនៗ, ច្រំដែល ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមភិហារកិច្ច» មានន័យដូចម្ដេច ?


សមភិហារកិច្ច


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឬ –ក្រឹត្យ កិច្ចការដែលត្រូវធ្វើដដែលៗ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមភិហារ» មានន័យដូចម្ដេច ?


សមភិហារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ដំណើរផ្ទួន, ច្រំដែល; ការធ្វើអ្វីឬការនិយាយផ្ទួនៗដដែលៗ ។ សមភិហារកិច្ច ឬ –ក្រឹត្យ ( –ហារៈ– ) កិច្ចការដែលត្រូវធ្វើដដែលៗ ។ សមភិហារភាព ( –ហារៈ–) ភាពឬដំណើររបស់ការដដែលៗ, ផ្ទួនៗ, ច្រំដែល ។ ល ។
ដំណើរផ្ទួន ច្រំដែល ការធ្វើអ្វី ឬការនិយាយផ្ទួនដដែលៗ ។
ឧទាហរណ៍៖ សមភិហារក្នុងសំដី ជាហេតុនាំឱ្យគូសន្ទនាធុញទ្រាន់លែងចង់ស្តាប់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមភាព» មានន័យដូចម្ដេច ?


សមភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. សម + ភាវ ) ភាពស្មើគ្នា, ដំណើរស្មើមុខគ្នា, មាន ៤ យ៉ាងគឺ ១-កិច្ចសមភាព ( កិច-ចៈ– ) ភាពស្មើគ្នាដោយកិច្ច គឺដំណើរមានកិច្ចការឬមុខការរបរស្មើគ្នា; ២- អានុភាវសមភាព (–ភាវៈ–) ភាពស្មើគ្នាដោយអានុភាព គឺការមានអំណាចស្មើគ្នា; ៣-សីលសមភាព ( សីល៉ៈ– ) ភាពស្មើគ្នាដោយសីល គឺដំណើរកាន់សីលឬមានមារយាទល្អស្មើគ្នា; ៤-ទិដ្ឋិសមភាព ភាពស្មើគ្នាដោយទិដ្ឋិ គឺដំណើរមានប្រាជ្ញាយល់ការពិតស្មើគ្នា។
ភាពប៉ុនគ្នា ដំណើរស្មើមុខគ្នា ។
ឧទាហរណ៍៖ តាមគោលការណ៍មនុស្សម្នាក់ៗ ត្រូវមានសមភាពក្នុងផ្លូវច្បាប់ តែតាមកិច្ចប្រតិបត្តិវិញ តែងមានលើសខ្វះគ្នាជាដរាប។

👉ថ្នាក់ពាក្យជា លទ្ធកម្មសាធារណៈ
មានន័យថា ទម្រង់ឯកភាពតែមួយលើគោលនយោបាយ និងនីតិវិធីលទ្ធកម្មសាធារណៈ ដោយបង្កើតឱ្យមានភាពស្មើគ្នាសម្រាប់ការប្រកួតប្រជែង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមព្រមត់» មានន័យដូចម្ដេច ?


សមព្រមត់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សមគំនិតបិទបាំងទោសគ្នា, ចូលគំនិតមត់គ្នាដោយបទទុច្ចរិតណាមួយ
ឧទាហរណ៍៖ សមព្រមត់លាក់ទោសគ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមប្បមាណ» មានន័យដូចម្ដេច ?


សមប្បមាណ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរអ្វីៗ ដែលរៀបត្រូវទំនង ត្រូវខ្នាត ស៊ីគ្នា ដូចជាភួងផ្កាដែលជាងក្រងរំលេចល្អ ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមបំណង» មានន័យដូចម្ដេច ?


សមបំណង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បានកបដូចចិត្ត; ដែលត្រូវចួនត្រូវទំនង ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា បានកបដូចចិត្ត; ដែលត្រូវចួនត្រូវទំនង
ឧទាហរណ៍៖ រកស៊ីសមប្រកប ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមបើ» មានន័យដូចម្ដេច ?


សមបើ


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា គួរបើ ។
ឧទាហរណ៍៖ មិនសមបើដល់ម្ល៉ឹងសោះ! ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមបុណ្យ» មានន័យដូចម្ដេច ?


សមបុណ្យ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលគួរដល់បុណ្យ, ដែលល្មមនឹងបុណ្យ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមបី» មានន័យដូចម្ដេច ?


សមបី


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា គួរបី, គួរគប្បី ។
ឧទាហរណ៍៖ សមបីអ្វីនឹងដល់ម្ល៉ឹង!

                    មិនសមបីនឹងទៅជាយ៉ាងហ្នឹងសោះ! ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមន្ធការ» មានន័យដូចម្ដេច ?


សមន្ធការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. < សំ “ខ្លាំង, ណាស់;…” + អន្ធ “ខ្វាក់” + ការ “អ្នកធ្វើ; ដែលធ្វើ” ) ភាពឬសភាពដែលធ្វើឲ្យងងឹតសូន្យដូចជាខ្វាក់, ដំណើរងងឹតសូន្យឈឹង
ឧទាហរណ៍៖ នៅក្នុងសមន្ធការ ។ ( ព. កា. ) : សមន្ធការ ជាអន្ធពាល ប្រដូចនឹងខ្វាក់ ងងឹតសូន្យសុង វិងស៊ុងទើសទាក់ លុះតែមានអ្នក- នាំផ្លូវទើបកើត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖