Posted on Leave a comment

តើពាក្យ «សមាធិ» មានន័យដូចម្ដេច ?


សមាធិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ដំណើរតាំងស៊ប់មាំនៃចិត្ត, ការចុះចិត្តស៊ប់ឬស្លុងចិត្តក្នុងគន្លងអារម្មណ៍ដែលរំពឹង, ការនឹករំពឹងស្លុងចិត្ត; ដំណើរស្លុងចិត្តស៊ប់នៅក្នុងអង្គឈាន ។
ឧទាហរណ៍៖ ចម្រើនសមាធិ, បានសមាធិ ( ព. ពុ. ) ។

                       សមាធិចិត្ត ចិត្តដែលចុះស្លុងស៊ប់ក្នុងសមាធិ, ចិត្តជាសមាធិ ។ សមាធិយោគ ការព្យាយាមចម្រើនសមាធិ ។
ឧទាហរណ៍៖ ធ្វើសមាធិយោគ ។ ល ។

                       ខណិកសមាធិ ( ខៈណិ-កៈ– ) ការនឹករំពឹងស្លុងចិត្តក្នុងអារម្មណ៍ណាមួយ បានតែមួយស្របក់ក៏បាត់ទៅវិញ ។ មិច្ឆាសមាធិ សមាធិខុសផ្លូវ ខុសទំនង ។ សម្មាសមាធិ សមាធិត្រូវផ្លូវ ត្រូវទំនង ។ អប្បនាសមាធិ ( អ័ប-ប៉ៈន៉ា– ) សមាធិដែលចុះស្លុងស៊ប់ក្នុងអង្គឈានពេញបរិបូរ ។ ឧបចារសមាធិ ( ឧប៉ៈចារ៉ៈ—) សមាធិដែលចុះស្លុងស៊ប់ក្នុងអង្គបឋមជ្ឈាន ប៉ុន្តែមិនទាន់ពេញបរិបូរ ( ព. ពុ. ) ។ ល ។

                        ដំណើរតាំងស៊ប់នៃចិត្ត, ការចុះចិត្តស៊ប់ ឬស្លុងចិត្តក្នុងគន្លងអារម្មណ៍ដែលរំពឹង , ការស្លុងចិត្តក្នាក្នុងអង្គឈាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply