Posted on Leave a comment

តើពាក្យ «កក្រើក» មានន័យដូចម្ដេច ?


កក្រើក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កម្រើក, រញ្ជួយ, របើក​ឡើង ។ កក្រើក​ញាប់ញ័រ កក្រើក​ញ័រ​យ៉ាង​ញាប់​សព្វ​អន្លើ។ កក្រើក​រំជួល កក្រើក​រញ្ជួយ​ជ្រួល​ច្របល់ ។ កក្រើក​រំពើក កក្រើក​ខ្លាំង, ជ្រួល​ច្របល់​ខ្លាំង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កក្រិត» មានន័យដូចម្ដេច ?


កក្រិត


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ពាក្យ​សម្រាប់​ញ៉ាំង​ពាក្យ​ខ្មៅ​ឲ្យ​ប្លែក​ឡើង ។
ឧទាហរណ៍៖ មនុស្ស​នោះ​ខ្មៅ​កក្រិត គឺ​ខ្មៅ​ឥត​រស​ជាតិ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កក្ខលភាព» មានន័យដូចម្ដេច ?


កក្ខលភាព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពរឹង គុណសម្បត្តិអ្វីៗដែលរឹង ជាប់បានយូរ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កក្កដា» មានន័យដូចម្ដេច ?


កក្កដា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះខែទីប្រាំពីរតាមសុរិយគតិ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កក្កដនិវត្តន៍» មានន័យដូចម្ដេច ?


កក្កដនិវត្តន៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កណ្តាប់ផែនដីប៉ែកខាងជើង ដែលស្របនឹងភូមធ្យរេខា តាមហោរាសាស្រ្ត គេចែកផែនដីជាបី កណ្តាប់ គឺកណ្តាប់ខាងជើង ហៅថាកក្កដនិវត្តន៍ កណ្តាប់ចំកណ្តាលហៅភូមធ្យរេខា ខាងត្បូងហៅ មករនិវត្តន៍។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កក្កដ» មានន័យដូចម្ដេច ?


កក្កដ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) (សំ.) (កក៌ដ) ក្ដាម ។ ឈ្មោះ​ខែ​ទី ៤ នៃ​សុរិយ​គតិ, មាន ៣១ ថ្ងៃ, ត្រូវ​គ្នា​នឹង​ខែស៊ូយេត (ខែ​ទី ៧) បារាំងសែស ។ សព្វ​ថ្ងៃ​ប្រើ​ជា កក្កដា ក៏​រាប់​ជា​ខែ ទី ៧ ដែរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កក៌ដ» មានន័យដូចម្ដេច ?


កក៌ដ


( ម. ព. កក្កដ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កក់បបុស» មានន័យដូចម្ដេច ?


កក់បបុស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កក់បបុស ជាស្មៅរឹងមួយប្រភេទកំពស់ ០.៤០-១ ម ដុះនៅក្នុងដីសើមៗនៃទ្វីបអាស៊ីផ្នែកក្ដៅ។ ដើមកក់បបុសសំរាប់ប្រើធ្វើកន្ទេលក្រហមល្អប្រណិត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កក់ទុង» មានន័យដូចម្ដេច ?


កក់ទុង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សតូចកម្ពស់ ០,០៣០-១ ម ដុះឯងៗ ឬគេដាំនៅប្រទេសឥណ្ឌូចិន។ សរសៃសំបកអាចត្បាញបាន តែគេមិននិយមប្រើ។ ដើមកក់ទុង ជាចំណីសត្វពាហនៈ។ គ្រាប់លីងអាចកិនហើយឆុងផឹកជំនួសកាហ្វេបាន។ នៅប្រទេសវៀតណាមខាងត្បូង គេប្រើដើមនេះសម្រាប់ធ្វើថ្នាំព្យាបាលកន្ទាលក្រអាក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កក់ក្រចៅ» មានន័យដូចម្ដេច ?


កក់ក្រចៅ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កក់ក្រចៅជាស្មៅធំមួយប្រភេទកំពស់ ០.៤០-១.២០ម ដុះលើដីសើមៗ នៃប្រទេសក្ដៅ និងត្រជាក់មធ្យម គេច្រើនដាំវាជារុក្ខជាតិមានប្រយោជន៍។ បណ្ដូលដើមកក់ក្រចៅអាចប្រើធ្វើប្រឆេះចង្កៀងប្រេងនៅស្រុកស្រែ។ ដើកក់ក្រចៅសំរាប់ត្បាញធ្វើកន្ទេល ឬធ្វើកញ្ចែ្រង ល្អី ចង្អេរ។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កក់» មានន័យដូចម្ដេច ?


កក់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជម្រះ​សក់​ឲ្យ​ស្អាត
ឧទាហរណ៍៖ កក់​សក់ ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ស្មៅ​ទឹក​មួយ​ពួក សម្រាប់​ប្រើ​ជា​របរ​ធ្វើ​កន្ទេល ។ កក់​មាន​ច្រើន​ប្រភេទ គឺ កក់​មូល កក់​ជ្រុង កក់​ចែងម៉ែង ។ល។ ឈ្មោះ​ប្រដាប់​មួយ​យ៉ាង​មាន​សណ្ឋាន​ដូច​ផ្លែ​ឈូក​សម្រាប់​ងូត​ទឹក។
ឧទាហរណ៍៖ ទឹក​ធ្លាក់​ចេញ​ពី​កក់ (ហៅ​ផ្លែ​ឈូក ក៏​បាន) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កកោះស្បែក» មានន័យដូចម្ដេច ?


កកោះស្បែក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថាឈ្មោះព្រឹក្សមួយ កំពស់ ១0-១៥ម ដុះក្នុងព្រៃល្បោះក្បែរមាត់ សមុទ្រនៃទ្វីបអាស៊ីអាគ្នេយ៍។ ផ្លែកកោះស្បែកគ្មានបន្លា ដូចផ្លែកកោះធម្មតាទេ គេអាចបរិភោគបានដូចគ្នា។ ឈើមិនល្អឡើយ គេប្រ់សម្រាប់ធ្វើអុសដុត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កកោះ» មានន័យដូចម្ដេច ?


កកោះ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​មួយ​ប្រភេទ មាន​ខ្លឹម​ពណ៌​ក្រមៅ ប្រើ​ការ​ធ្វើ​សសរ​ផ្ទះ, ក្តារ​ក្រាល ឬ​ក្តារ​ងឿ ។
ឧទាហរណ៍៖ ព្រឹក្សមួយពួក កំពស់ ៦-១0 ម ដុះក្នុងព្រៃស្រោងជាមួយសន្តានខ្លុង ត្បែង និងព្រៃល្បោះនៃឧបទ្វីបឥណ្ឌូចិន និងជ្វា។ ផ្លែអាចបរិភោគបានពេលខ្លះ គេហូបជាមួយម្លូស្លា។ គេអាចលីងគ្រាប់ដាំទឹកផឹក ដូចតែ ឬធ្វើចំណីផ្សេងៗ។ ឈើកកោះមានតម្លៃណាស់ សម្រាប់ធ្វើគ្រឿងផ្ទះ ដូចជាក្តារ រនូត សរសេ។ សំណល់ឈើ អាចប្រើធ្វើជាធ្យូងបាន។ សំបកសម្រាប់ធ្វើថ្នាំជ្រលក់សំណាញ់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កកោស» មានន័យដូចម្ដេច ?


កកោស


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កោស​ដោយ​ធ្វេស​ប្រហែស​ឥត​មាន​បំណង​នឹង​ធ្វើ​ឲ្យ​វត្ថុ​មួយ​ និង​វត្ថុ​មួយ​របក​របោច​ខូច​ខាត​ឡើយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កកោក» មានន័យដូចម្ដេច ?


កកោក


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា សូរ​និយាយ​ខ្លាំង​ឥត​ក្រែង​ដែល​ឮ​កោក ​ៗ ។
ឧទាហរណ៍៖ និយាយ​កកោក ។

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​និយាយ​ខ្លាំង​ឥត​ក្រែង​ដែល​ឮ​កោក​ៗ ។
ឧទាហរណ៍៖ និយាយ​កកោក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កកែប» មានន័យដូចម្ដេច ?


កកែប


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អវយវៈ​សត្វ​ចតុប្បាទ​ពួក​ខ្លះ នៅ​ត្រង់​គន្លាក់​កែង​ជើង​ខាង​ក្រោយ​គល់​ក្រចក​ជា​ខាង​ក្រោម​កែប​ទាំង​គូ។
ឧទាហរណ៍៖ កកែប​គោ កកែប​ក្របី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កកែងកកោង» មានន័យដូចម្ដេច ?


កកែងកកោង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កិរិយា​ពុំ​គប្បី, កោង, ព្រហើន, ឥត​មាន​លំអុត​លំឱន ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា កិរិយា​ពុំ​គប្បី, កោង, ព្រហើន, ឥត​មាន​លំអុត​លំឱន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កកែកករ» មានន័យដូចម្ដេច ?


កកែកករ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំដី​និយាយ​មិន​ច្បាស់​លាស់ យ៉ាង​ដូច​ក្មេង​តូច​ដែល​ទើប​ចេះ​ស្ដី

ឧទាហរណ៍៖ កូន​ប្រុស​ខ្ញុំ​បាន​ចេះ​ស្ដីកកែ​កករ​ហើយ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា សំដី​និយាយ​មិន​ច្បាស់​លាស់ យ៉ាង​ដូច​ក្មេង​តូច​ដែល​ទើប​ចេះ​ស្ដី ។
ឧទាហរណ៍៖ កូន​ប្រុស​ខ្ញុំ​បាន​ចេះ​ស្ដីកកែ​កករ​ហើយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កកែកកកោក» មានន័យដូចម្ដេច ?


កកែកកកោក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំដី​និយាយ​គ្នា ឮ​សូរ​កោក​ៗច្រើន​ដង ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា សំដី​និយាយ​គ្នា ឮ​សូរ​កោក​ៗច្រើន​ដង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កកេះ» មានន័យដូចម្ដេច ?


កកេះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កេះ​រឿយ​ៗ ដោយ​ក្រចក​ជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កកេរ» មានន័យដូចម្ដេច ?


កកេរ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ខាំ​រឿយ​ៗ ដើម្បី​ឲ្យ​ដាច់។
ឧទាហរណ៍៖ កកេរ​ពោត, កណ្តុរ​កកេរ​ទូ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កកេបកកាប» មានន័យដូចម្ដេច ?

កកេបកកាប


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍

មានន័យថា ដែល​កខ្វេសកខ្វាស​ដោយ​ខំ​ប្រឹង​ដើរ ឬ​ប្រឹង​ឡើង​ឲ្យ​បាន​ឆាប់។
ឧទាហរណ៍៖ ខំ​ឡើង​ដើម​ឈើ​កកេបកកាប ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កកូរ» មានន័យដូចម្ដេច ?


កកូរ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កូរ​ញយ​ៗ។
ឧទាហរណ៍៖ កកូរ​ត្រុំ ឬ សម្ល ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​សម្ល​ខ្មែរ​មួយ​ប្រភេទ ។
ឧទាហរណ៍៖ សម្ល​កកូរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កកុសន្ធោ» មានន័យដូចម្ដេច ?


កកុសន្ធោ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា

(បា.)​ ព្រះនាមព្រះសម្មាសម្ពុទ្ធទីមួយក្នុងចំណោមព្រះសម្មាសម្ពុទ្ធប្រាំព្រះអង្គដែលត្រាស់ដឹងក្នុងភទ្ទកប្បនេះ​​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កកុធ» មានន័យដូចម្ដេច ?


កកុធ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា​​

បា. (ន.) < កុក-ធា. + ឧទ-ប (ឧ >អ, ទ>ធ) ប្រើនៅក្នុងអត្ថន័យបីយ៉ាងគឺ៖ ១. ប្រែថា “បូកគោ”។ វិ. កកតិ អាទទាតីតិ> កកុទោកកុធោ ច បូកគោដែលគេកាន់យកឈ្មោះថា កកទៈ ឬកកធៈ។ ដូចជាក្នុងអដ្ឋកថមហោសថជាតក សម្តែងថា កុក្កុដោតិ អថេកទិវសំ “បាចីនយវមជ្ឈកគាមថាសិនោ អម្ហាកំ សព្វសេតំ បាទវិសាណំ សីលកកធំ តយោ កាលេ អនតិក្កមិត្វា នទន្តំ ឧសភំ បេសេ៣ន្តុ, នោ ចេ បេសន្តិ, សហស្សទណ្ឌោ” តិ បហិណិំសុ។ តេ អជានន្តា បណ្ឌិតំ បុច្ឆិំសុ។ សោ អាហ “រាជា វោ សព្វសេតំកុក្កុដំ អាហរាបេសិ, សោ ហិ បាទនខសិខតាយ បាទវិសាណោ នាម, សីសចូឡតាយ សីសកកុធោនាម, តិក្ខត្តុំ វស្សនតោ តយោ កាលេ អនតិក្កមិត្វា នទតិ នាម, តស្មា ឯវរូបំ កុក្កុដំ បេសេថា” តិ អាហ។ តេ បេសយិំសុ។ មានសេចក្តីថា ថ្ងៃមួយព្រះបាទវិទេហរាជ បញ្ជូនព្រះរាជសារទៅឱ្យអ្នកស្រុកបាចីនគ្រាម បញ្ជូនគោឧសភៈមួយមកថ្វាយព្រះអង្គ គោនោះមានខ្លួនសសុទ្ធ មានស្នែងត្រង់ជើង សិរលើក្បាល រោទ៍មិនរំលងកាល៣។ បើមិនបញ្ជូនមកទេ ព្រះអង្គនឹងពិន័យជាប្រាក់ ១.០០០ កហាបណៈគ្រប់ៗគ្នា។ កាលនោះអ្នកស្រុកទាំងឡាយមិនដឹង ក៍នាំគ្នាសួរមហោសថបណ្ឌិត។ មហោសថបណ្ឌិតប្រាប់ថា “ព្រះរាជាបានឱ្យពួកអ្នកនាំមាន់សសុទ្ធទៅថ្វាយដែលថាវាមានស្នែងត្រង់ជើង គឺខ្នាយជើងនោះឯង ដែលថាមានបូកលើក្បាល គឺកំពូលលើក្បាល (សិរមាន់) នោះឯង, ដែលថារោទ៍មិនរំលងកាល៣ គឺរងាវ ៣ដង ក្នុងរដូវភ្លៀងនោះឯង។ ព្រោះហេតុនោះ ពួកអ្នក ចូរបញ្ជូនមាន់បែបនេះទៅថ្វាយទ្រង់ចុះ”។ អ្នកស្រុកទាំងឡាយក៍បាននាំគ្នាបញ្ជូនទៅថ្វាយទ្រង់។ ២.ឈ្មោះដើមឈើ (ដើមថ្ងាន់)។ ៣.រាជលិង្គ គឺគ្រឿងរាជកកុធភណ្ឌ ៥ យ៉ាង (ម.ព. កកុធភណ្ឌ ផង)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើ «ក» មានន័យដូចម្ដេច ?



ព្យញ្ជនៈទី ១ ក្នុងវគ្គទី ១ ជាកណ្ឋជៈ មានសំឡេងក្នុងឋានបំពង់ក ជាសិថិល – អឃោសៈ, សំ. បា. មានសូរស័ព្ទថា កៈ ។

?ថ្នាក់​ពាក្យ​ជា​ កិរិយាសព្ទ
មានន័យថា តាំងផ្ដើម, តាំងធ្វើ
ឧទាហរណ៍៖កសាង, កកើត, កចេតិយ, កភូមិ ។

?ថ្នាក់​ពាក្យ​ជា​ នាមសព្ទ
មានន័យថា អវយវៈដែលតពីក្បាលទៅស្មា ឬទៅខ្លួននៃមនុស្សសត្វ ។ ដៃជើងមនុស្សក៏មាន ក ដែរ : កដៃ, កជើង។ ទងខាងដើមកួរស្រូវក៏ហៅ ក ដែរ : កស្រូវ ។ កន្លែងដែលតជាប់ពីមាត់ដបជាដើមចុះទៅទល់នឹងក្អេងក៏ហៅ ក ដែរ : កដប, កក្អម ។

ដកស្រង់​ពី​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កកិល» មានន័យដូចម្ដេច ?


កកិល


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទៅ​ដោយ​គូទ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត ។
ឧទាហរណ៍៖ មនុស្ស​ខ្វិន​កកិល​ដូច​កូន​ក្មេង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កកិត» មានន័យដូចម្ដេច


កកិត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពាល់, ដដុស ឬប៉ះយ៉ាងស្រាល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កកាយ» មានន័យដូចម្ដេច ?


កកាយ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កាយរឿយៗ ; ជីកដីជារន្ធ, ជារូង, ជារង, ជារណ្តៅដោយដៃ ( មនុស្ស ), ដោយជើង (សត្វ)
ឧទាហរណ៍៖ មនុស្សកកាយដី, មាន់កកាយដី, អណ្តើកកកាយដី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កកាត» មានន័យដូចម្ដេច ?


កកាត


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​នៅ​សល់​តិច, នៅ​សល់​រលាប​ៗ។
ឧទាហរណ៍៖ ទឹក​សម្ល​នៅ​សល់​កកាត​នឹង​បាត​ឆ្នាំង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កករ» មានន័យដូចម្ដេច ?


កករ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផង់ ឬកំទេចល្អិត ដែលនៅក្នុងសភាវៈ រាវ មានទឹក , សុរា, ប្រេង ជាដើម
ឧទាហរណ៍៖ កករប្រេង ។ កករចិត្ត ចិត្តសៅហ្មងហាក់ដូចជាមានកករ ។

?ថ្នាក់ពាក្យជា គុណនាម
ប្រើដូចជា គុ. ក៏បាន
ឧទាហរណ៍៖ ចិត្តកករល្អក់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ​ «​កក​»​ មានន័យដូចម្ដេច ?


កក


?ថ្នាក់​ពាក្យ​ជា​ កិរិយាសព្ទ
មានន័យថា ប្រែ​ពី​រាវ​ទៅ​ជា​ខន់
ឧទាហរណ៍៖ ខ្លាញ់​កក, ប្រេង​ដូង​កក, ទឹក​កក ។
?ថ្នាក់​ពាក្យ​ជា​ កិរិយាវិសេសន៍
មានន័យថា កុះករ, តាន់តាប់, ជុំ​ជិត, កុញ, ត្រៀបត្រា
ឧទាហរណ៍៖មើល​ទៅ​ឃើញ​មនុស្ស​កក, ឈរ​កក ។
?​ថ្នាក់​ពាក្យ​ជា​ គុណនាម
មានន័យថា កុះករ, តាន់តាប់, ជុំជិត, កុញ, ត្រៀបត្រា
ឧទាហរណ៍៖ មើល​ទៅ​ឃើញ​មនុស្ស​កក, ឈរ​កក ។

ដកស្រង់​ពី​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖