ក
ព្យញ្ជនៈទី ១ ក្នុងវគ្គទី ១ ជាកណ្ឋជៈ មានសំឡេងក្នុងឋានបំពង់ក ជាសិថិល – អឃោសៈ, សំ. បា. មានសូរស័ព្ទថា កៈ ។
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា តាំងផ្ដើម, តាំងធ្វើ
ឧទាហរណ៍៖កសាង, កកើត, កចេតិយ, កភូមិ ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អវយវៈដែលតពីក្បាលទៅស្មា ឬទៅខ្លួននៃមនុស្សសត្វ ។ ដៃជើងមនុស្សក៏មាន ក ដែរ : កដៃ, កជើង។ ទងខាងដើមកួរស្រូវក៏ហៅ ក ដែរ : កស្រូវ ។ កន្លែងដែលតជាប់ពីមាត់ដបជាដើមចុះទៅទល់នឹងក្អេងក៏ហៅ ក ដែរ : កដប, កក្អម ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖