Posted on Leave a comment

តើពាក្យ «សមសញ្ញា» មានន័យដូចម្ដេច ?


សមសញ្


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ស. ) ការសម្គាល់ថា ស្មើ, ស្មើគ្នា ។ជាសព្ទសន្មតជាឈ្មោះនៃវណ្ណយុត្តមួយយ៉ាង ដោយយកយុគលពិន្ទុ ( : ) នេះមកប្រើជាជំនួសពាក្យ គឺ, គឺថា, ក៏គឺ, ឬក៏គឺ សម្រាប់ប្រើខាង វិវរណៈក្នុងវេយ្យាករណ៍ ខៃជម្រាលពាក្យឬសេចក្ដីពីមួយឲ្យជ្រាលទៅរកមួយ ឲ្យដឹងថា មានអត្ថន័យស្មើគ្នា, ដូចជា ល្ងង់ គឺ មិនចេះ, មិនចេះ គឺ មិនដឹង គឺថា មិនដឹងមិនយល់សោះឡើយ ក៏គឺ ងងឹតសូន្យឈឹងមោឃៈសុទ្ធសាធតែម្ដង ។ ក្នុងវេយ្យាករណ៍អាចយក សមសញ្ញា ប្រើជាល្ងង់ : មិនចេះ : មិនដឹង : មិនដឹងមិនយល់សោះឡើយ : ងងឹតសូន្យឈឹងមោឃៈសុទ្ធសាធតែម្ដង ( ដំឡូងមូល ) ។ ( ប្រើចំពោះតែក្នុងវេយ្យាករណ៍ ឬក្នុងវិធីវិទ្យាសាស្រ្តខ្លះប៉ុណ្ណោះ ) ។ ម. ព. វិវរណៈ, វិវរណីយៈ, សទិសសញ្ញា និង ទ្វន្ទ្វសញ្ញា, គតសញ្ញា, អាគតសញ្ញា ទៀតផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply