លក
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជីក ចូក ចូរ ដាប់ ឲ្យមានជាប្រឡាយ ជាចង្អូរ ជាគន្លង ជាហែប ជាអណ្ដាត។
ឧទាហរណ៍៖ លកប្រឡាយ លកសាច់ឈើ ។
លកញីឈ្មោល លកសាច់ឈើឲ្យមានជាអណ្ដាតផ្ទុយគ្នាសម្រាប់ផ្គុំឬបិទឲ្យជិតមិនឲ្យមានប្រហោង។
ឧទាហរណ៍៖ លកក្ដារញីឈ្មោល ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឫស្សីមួយប្រភេទ ។
ឧទាហរណ៍៖ ឫស្សីលក ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖