Posted on Leave a comment

តើពាក្យ «លក្ស្មី» មានន័យដូចម្ដេច ?


លក្ស្មី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.; បា. លក្ខី) សិរី ស្រីសួស្ដី; លំអ; លាភ; សេចក្ដីសុខ; សេចក្ដីចម្រើន; ទ្រព្យ សម្បត្តិ; បុណ្យ បុណ្យភ័ព្វ; លក្ខណៈល្អ ។ នាមទេវធីតាអ្នកបង្កើតលាភ និងស្រីសួស្ដី ( តាមលទ្ធិព្រាហ្មណ៍ ) ។ នាមរបស់ជាយានៃវិស្ណុ ។ ល ។
លក្ស្មីបតី (—ប៉:ដី) ប្តីនៃនាងលក្ស្មី (វិស្ណុ) ។ ល ។ ម្ចាស់នៃសម្បត្តិ ( ក្សត្រទ្រង់រាជ្យ )។ លក្ស្មីបុស្ប (—បុស) ផ្ការបស់លក្ស្មី (ត្បូងទទឹម) ។ លក្ស្មីវ័ត គុ. ឬ ន. ( សំ. — វត៑ ) ដែលមានស្រីសួស្ដី; អ្នកមានបុណ្យ មានសម្បត្តិ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply