Posted on Leave a comment

តើពាក្យ «លង់» មានន័យដូចម្ដេច ?


លង់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជ្រុល ស៊ុន ហួស ។
ឧទាហរណ៍៖ លង់គំនិត លង់ដៃ លង់សម្ដី ។

                      លង់ទឹក លិចក្នុងទឹកត្រដរហែលឡើងពុំរួច ។ លង់ ឬលង់លុះ និ. លុះដល់ ហួសមកដល់ ដរាបមកដល់ (ព. កា. )។
ឧទាហរណ៍៖ លង់លុះអធ្រាត្រ ស្ដេចយាងព្រះបាទ ចូលក្នុងដំណាក់ ទតឃើញអាមាត្យ រាជសេវ័ក ឥតសល់មួយនាក់ លក់លង់ស្ងាត់សូន្យ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា យូរពេក យូរក្រៃ ។
ឧទាហរណ៍៖ អស់កាលដ៏លង់ ឬ —ដ៏យូរលង់ (ព. កា.) : អស់កាលយូរលង់ ព្រះពោធិពង្ស ទ្រង់សាងសីលា ពុំមានប្រមាទ ឲ្យឃ្លាតចរិយា ទើបមហាក្សត្រា ភ្នកនឹកដល់ទាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply