Posted on Leave a comment

តើពាក្យ «លង្វែក» មានន័យដូចម្ដេច ?


លង្វែក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កាលឬសម័យជាចន្លោះ, ជារវាង ។
ឧទាហរណ៍៖ លង្វែកសាសនា ។

                      ទីឬច្រកជាចន្លោះ, ជារវាង ។
ឧទាហរណ៍៖ ដើរតាមលង្វែកផ្ទះ ។

                      ឈ្មោះខែត្រមួយក្នុងកម្ពុជរដ្ឋពីសម័យបុរាណ, តមក តាំងជាស្រុក ហៅថា ស្រុកលង្វែក នៅក្នុងខែត្រកំពង់ឆ្នាំង, លុះចំណេរតមកក្រោយទៀត ដាក់ទៅជា ស្រុកកំពង់ត្រឡាច វិញនៅក្នុងខែត្រដដែល ដរាបដល់សព្វថ្ងៃ ។ ឈ្មោះបន្ទាយមួយជារាជធានីចាស់របស់កម្ពុជរដ្ឋ, ឋិតនៅខាងទិសឦសាននៃបន្ទាយឧដុង្គមានជ័យ ។
ឧទាហរណ៍៖ បន្ទាយលង្វែក; សព្វថ្ងៃនេះ ត្រង់បន្ទាយចាស់នោះ រាជរដ្ឋាភិបាលបានតាំងជាបន្ទាយខេមរភូមិន្ទ មិនឲ្យបាត់ដំណែលចាស់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply