Posted on Leave a comment

តើពាក្យ «លទ្ធ» មានន័យដូចម្ដេច ?


លទ្ធ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា.; សំ. លព្ធ) ដែលបានហើយ។ ប្រើជាបទសមាស :លទ្ធផល ផលដែលបានហើយ; ផលនៃការងារដែលបានសម្រេចហើយ កម្រៃដែលបានសម្រេចមកពីការប្រកបកិច្ចការផ្សេងៗ; សេចក្ដីសម្រេចនៃការគិតលេខ :បានទទួលលទ្ធផល គ្មានលទ្ធផល ។ លទ្ធភាព ភាពនៃអ្វីៗដែលបានសម្រេចហើយ ។ ភាពដែលនឹងត្រូវបានត្រូវមាន, ផ្លូវ ឬដំណើរទំនងដែលនឹងអាចធ្វើឲ្យកើតការ ការដែលអាចធ្វើឬអាចប្រព្រឹត្តទៅបាន :រឿងនេះ យើងនឹងលៃលករិះរកលទ្ធភាពយ៉ាងណា ទាល់តែបានសម្រេចពុំខាន; ខ្ញុំគ្មានលទ្ធភាពនឹងសម្រេចកិច្ចការនោះជូនអ្នកបានទេ ។ លទ្ធភោជន លទ្ធលាភ លទ្ធសម្បត្តិ ភោជន លាភ សម្បត្តិ ដែលបានហើយ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply