Posted on Leave a comment

តើពាក្យ «លម៉ើ» មានន័យដូចម្ដេច ?


លម៉ើ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទសន្ដានត្នោត តែមានស្លឹកនិងបន្លាផ្សេងគ្នាអំពីត្នោត ផ្លែតូចៗមានរសផ្អែមប្រើធ្វើជាបង្អែម ។
ឧទាហរណ៍៖ លម៉ើច្រើនដុះក្នុងប្រទេសក្ដៅ (សរសេរជា ល្ម៉ើ ក៏បាន តែនាំឲ្យទើសទែងច្រើនជាន់ ) ។

                       ឈ្មោះតាលព្រក្សមួយប្រភេទកម្ពស់ ២-៨ម ដាំដោយវិប្រជាប្រទេសអារ៉ាប់ និងអាហ្វ្រិកខាងជើង តាំងពីប្រមាណជា ៤ពាន់ឆ្នាំ មុនគ.ស។ ជាដំណាំដែលមានផ្លែផ្អែមឆ្ងាញ់ គេនាំទៅក្នុងឥណ្ឌូចិន។ ខ្មែរៗចូលចិត្តបរិភោគណាស់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply