Posted on Leave a comment

តើពាក្យ «លលកទ្រាំង» មានន័យដូចម្ដេច ?


លលកទ្រាំង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះបក្សីមួយប្រភេទ រូបរាងស្រដៀងនឹងលលក តែតូចខ្លីជាង យំឮសូរញាប់រន្ថាន់ ។
បក្សីមួយប្រភេទ មានប្រវែង ២៣-២៤.៥ ស.ម.។ ឈ្មោល៖ មាឌមធ្យម ក្បាលមានពណ៌ខៀវខ្ចី មានចំកំកលើខ្មៅ ដងខ្លួនជាទូទៅពណ៌ត្នោតទុំ ចុងខ្នងនិងកន្ទុយពណ៌ប្រផេះ។ ញី ៖ ស្រដៀងឈ្មោលដែរ តែសំបុរដងខ្លួនជាទូទៅពណ៌ត្នោតខ្ចី ពេលហើរកន្ទុយឆ្លាស់ក្រៅពណ៌ស។ ទីជំរក៖ តំបន់វាលលំហស្ងួត ព្រៃគុម្ពោត និងតំបន់កសិកម្ម។ របាយ៖ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជ៖ ពេញមួយឆ្នាំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply