Posted on Leave a comment

តើពាក្យ «លលកស្លាបបៃតង» មានន័យដូចម្ដេច ?


លលកស្លាបបៃតង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង ២៣-២៧ ស.ម.។ ឈ្មោលៈ បន្ទូលក្បាលពណ៌ខៀវខ្ចី ថ្ងាស និងចិញ្ចើមពណ៌ស ចុងខ្នងអង្កន់ខ្មៅស ស្មាស ស្លាបលើពណ៌បៃតងចាំង។ ញីៈ បន្ទូលក្បាលពណ៌ត្នោតទុំ គ្មានដៅសើលស្មាទេ។ ទីជំរកៈ ព្រៃស្រោង ពាក់កណ្តាលស្រោង ព្រៃចំរុះ។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ ជីវសាស្ត្រៈ ជាទូទៅវាច្រើនរកស៊ីនៅតាមដងផ្លូវ។ រដូវបន្តពូជៈ ចាប់ពីខែ មេសា ដល់ វិច្ឆិកា ពងនៅលើដើមឈើទាបៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply