Posted on Leave a comment

តើពាក្យ «លហុ» មានន័យដូចម្ដេច ?


លហុ


👉ថ្នាក់ពាក្យជា នាមសព្ទ

មានន័យថា (ព. វ. ) អក្សរដែលមានសំនៀងស្រាលរហ័ស ជាគូគ្នានឹងអក្សរគរុ។
ឧទាហរណ៍៖ និយាយត្រឹមត្រូវតាមគរុលហុ គឺនិយាយត្រឹមត្រង់តាមអក្សរមានសូរធ្ងន់ឬយឺតមិនកញ្ឆក់ឲ្យរហ័សដូចជា សារប្រយោជន៍ មិនថា ស:រ៉:ប្រយោជន៍, កសាង មិនថា ក៏សាង ជាដើម ។ ម. ព. អក្ខរប្បភេទ ផង ។

                           លហុកម្ម កម្មស្រាល; ការងារស្រាល; ការរប៉ិចរប៉ី, រាយរង ។ លហុចិត្ត, លហុចិន្ដា (ម. ព. លឃុ) ។ លហុទណ្ឌកម្ម ទណ្ឌកម្មស្រាល ។ លហុទោស ទោសស្រាល ។ លហុបរិក្ខារ ឬ លហុភណ្ឌ បរិក្ខារ ឬរបស់រាយរង; ក្នុងវិន័យពុទ្ធសាសនា សំដៅរបស់រាយរងមានបាត្រនិងចីវរជាដើម ។ លហុភាព ភាពឬភាវៈស្រាល ។ លហុភារៈ ភារៈស្រាល, បន្ទុកស្រាល ។ ល ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា.; សំ. លឃុ) ស្រាល; រហ័ស ឆាប់ រួសរាន់; ភ្លាម; រប៉ិចរប៉ី រាយរង;… ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply