Posted on Leave a comment

តើពាក្យ «លា» មានន័យដូចម្ដេច ?


លា


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លាត ឬត្រដាងអ្វីៗដែលមូរ ដែលបត់ ដែលក្ដាប់ឬក្ដោប ឲ្យរលា ។
ឧទាហរណ៍៖ លារបុំកន្ទេល លាដៃ លាសំពត់ ។

                       ប្រាប់ឲ្យដឹងថាត្រូវលាកចាកគ្នាទៅ ។
ឧទាហរណ៍៖ លាគ្នា; ខ្ញុំលាអ្នករាល់គ្នាសិនហើយ! ។

                      ប្រាប់ថាឈប់លែងទទួលភារៈ ឬលែងធ្វើការតទៅទៀត ។
ឧទាហរណ៍៖ លាងារ លាឈប់ លែងធ្វើការ ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មាតាឬបិតារបស់លួត ។

ឧទាហរណ៍៖ ជីដូនលា, ជីតាលា។

                      កូនរបស់ចៅលួត ។

ឧទាហរណ៍៖ ចៅលា (ម. ព. ជីលាផង) ។

                       សត្វពាហនៈមួយប្រភេទ រូបរាងប្រហែលនឹងសេះ តែស្លឹកត្រចៀកវែងជាង កន្ទុយស្រដៀងនឹងកន្ទុយគោតែខ្លីជាង ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលរលា ដែលរីកត្រដាង ។

ឧទាហរណ៍៖ ផ្កាព្រលឹតលាកំពាង ។

                     លាបាបលាកម្ម តាំងបេ្ដជ្ញាថាលែងធ្វើអំពើពុំប្រសើរតទៅទៀត ។ លាបំណន់ និយាយរៀបរាប់ស្រាយបំណន់ ។ លាលាក (ម. ព. លាក) ។ លាសិក្ខា ឬ លាសីលផ្នួស ពោលពាក្យប្រាប់ថាឈប់លែងធ្វើជាអ្នកបួស ចាកសិក្ខា ។ លាសឹក ប្រាប់ឲ្យដឹងថានឹងសឹក (ចាកផ្នួស) ។ លាសម្ដី លើកសម្ដីដើមចោលកុំឲ្យអ្នកម្ខាងប្រកាន់យកជាការតទៅ ។ ល ។ ម្លិះលា ម្លិះមួយប្រភេទមានស្រទាប់ផ្ការីកលាកំពាងឥតរួត (ម. ព. ម្លិះ ផង) ។

                       មាតាឬបិតារបស់លួត ។

ឧទាហរណ៍៖ ជីដូនលា, ជីតាលា។

                      កូនរបស់ចៅលួត ។

ឧទាហរណ៍៖ ចៅលា (ម. ព. ជីលាផង) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលរលា ដែលរីកត្រដាង។
ឧទាហរណ៍៖ ផ្កាព្រលឹតលាកំពាង ។

                       លាបាបលាកម្ម តាំងបេ្ដជ្ញាថាលែងធ្វើអំពើពុំប្រសើរតទៅទៀត ។ លាបំណន់ និយាយរៀបរាប់ស្រាយបំណន់ ។ លាលាក (ម. ព. លាក) ។ លាសិក្ខា ឬ លាសីលផ្នួស ពោលពាក្យប្រាប់ថាឈប់លែងធ្វើជាអ្នកបួស ចាកសិក្ខា ។ លាសឹក ប្រាប់ឲ្យដឹងថានឹងសឹក (ចាកផ្នួស) ។ លាសម្ដី លើកសម្ដីដើមចោលកុំឲ្យអ្នកម្ខាងប្រកាន់យកជាការតទៅ ។ ល ។ ម្លិះលា ម្លិះមួយប្រភេទមានស្រទាប់ផ្ការីកលាកំពាងឥតរួត (ម. ព. ម្លិះ ផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply