លាក់
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យមានគន្លាក់។
ឧទាហរណ៍៖ លាក់ឈើ ។
បិទបាំង បំបាំង ឬទុកមិនឲ្យគេឃើញ មិនឲ្យគេដឹង។
ឧទាហរណ៍៖ លាក់របស់ លាក់ខ្លួន លាក់ពុត ។
លាក់កំនួច លាក់គំនិតដែលកួចកាន់ទុក ឬលាក់ល្បិច លាក់ចំណេះ ។ លាក់បាំងអ្វី និ. ពាក្យនិបាតសម្រាប់និយាយផ្ដើមប្រាប់សេចក្ដីទៀងត្រង់មិនលាក់ មិនបំបាំង។
ឧទាហរណ៍៖ លាក់បាំងអ្វី ខ្ញុំសព្វថ្ងៃនេះទ័លក្រណាស់បានជាមករកខ្ចីប្រាក់អ្នក ។
លាក់លៀប ឬ លាក់លៀម លាក់ក្បិតក្បៀតទុកសំចៃ ឬលាក់ទុកនៅកៀនកោះ។ លាក់សុំ លាក់ទុកត្រដក់ត្រសុំ ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖