Posted on Leave a comment

តើពាក្យ «លាក់កន្សែង» មានន័យដូចម្ដេច ?


លាក់កន្សែង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះល្បែងក្មេងមួយប្រភេទលេងដោយក្មេងច្រើននាក់អង្គុយដំកង់ទល់មុខគ្នា ក្មេងម្នាក់ឆ្មូលកន្សែងកាន់ដើរក្រឡឹងជុំវិញ ដើម្បីលបដាក់កន្សែងលាក់ពីក្រោយខ្នងក្មេងណាម្នាក់ ហាមផ្ដាច់មិនឲ្យអ្នកអង្គុយដំកង់ងាកមើលក្រោយ ឬយកដៃស្ទាបពីក្រោយឡើយ បើក្មេងដែលគេលាក់កន្សែងពីក្រោយខ្នងនោះមិនដឹងទេ លុះអ្នកលាក់កន្សែងដើរក្រឡឹងម្ដងទៀត មកដល់ត្រូវចាប់កន្សែងគក់ខ្នងក្មេងនោះមួយដៃហើយមានអំណាចត្រូវកាន់កន្សែងដើរក្រឡឹងលាក់តទៅទៀត; ប៉ុន្តែបើដឹងហើយលូកចាប់យកកន្សែងបានមុនគេមកដល់ ត្រូវក្រោកឡើងភ្លាមកាន់កន្សែងដើរក្រឡឹងលាក់តាមចិត្តទៅ; ឯអ្នកដែលលាក់កន្សែងមុននោះត្រូវមកអង្គុយដំកង់ជាមួយនឹងគេរាល់គ្នាវិញ ត្រង់កន្លែងអ្នកដែលក្រោក។
ឧទាហរណ៍៖ លេងលាក់កន្សែង (ច្រើនលេងតែក្នុងវេលាយប់, ជាល្បែងហាត់បង្វឹកស្មារតីឲ្យវៃ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply