លាជផ្ទុះ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើតូចមួយប្រភេទសាច់រឹងស្រួយ ច្រើនដុះនៅទំនាប ឬក្នុងព្រៃរនាម ផ្ការីកមានសម្បុរ-ស សណ្ឋានដូចលាជដែលលីងផ្ទុះ ដើមប្រើការរាយរងមានធ្វើដងកណ្ដបជាដើមបាន ។
ចុល្លព្រឹក្សមួយប្រភេទ កម្ពស់ ១ ទៅ ២ ម មានមែកពណ៌ក្រហមភ្លាវ ឬសម្បុរត្នោត ដុះលើទីវាលមានថ្ងៃនៃប្រទេសអាស៊ី និង អាហ្វ្រិកផ្នែកក្តៅ ។ គេនិយមដាំក្នុងសួនជាលម្អ ដោយដើមនេះមានផ្លែពណ៌ ស ភ្លាវល្អណាស់។ សម្បកជាថ្នាំធ្វើឱ្យត្រីសន្លប់មុននេសាទ ។ នៅប្រទេសអាហ្វ្រិចខាងកើត គេប្រឫសធ្វើជាថ្នាំព្យបាលជំងឺគ្រុនចាញ់។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖