Posted on Leave a comment

តើពាក្យ «លាជផ្ទុះ» មានន័យដូចម្ដេច ?


លាជផ្ទុះ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើតូចមួយប្រភេទសាច់រឹងស្រួយ ច្រើនដុះនៅទំនាប ឬក្នុងព្រៃរនាម ផ្ការីកមានសម្បុរ-ស សណ្ឋានដូចលាជដែលលីងផ្ទុះ ដើមប្រើការរាយរងមានធ្វើដងកណ្ដបជាដើមបាន ។
ចុល្លព្រឹក្ស​មួយប្រភេទ កម្ពស់ ១ ទៅ ២ ម មានមែកពណ៌ក្រហមភ្លាវ ឬសម្បុរត្នោត ដុះលើទីវាលមានថ្ងៃនៃប្រទេសអាស៊ី និង អាហ្វ្រិកផ្នែកក្តៅ ។ គេនិយមដាំក្នុងសួនជាលម្អ ដោយដើមនេះមានផ្លែពណ៌ ស ភ្លាវល្អណាស់។ សម្បកជាថ្នាំធ្វើឱ្យត្រីសន្លប់មុននេសាទ ។ នៅប្រទេសអាហ្វ្រិចខាងកើត គេប្រឫសធ្វើជាថ្នាំព្យបាលជំងឺគ្រុនចាញ់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply